ប្រាសាទត្រពាំងប្រើស

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទត្រពាំងប្រើសមានទីតាំងនៅក្នុងព្រៃឡង់ ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រាសាទបុរាណសម្ងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។ គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៧ គ្រប់​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ បាន​ផ្សាយ​ពី​ការរកឃើញ​ប្រាសាទបុរាណ​ថ្មី​មួយ មិនទាន់​ចុះបញ្ជី នៅ​កណ្តាល​ព្រៃ​ឡង់​។ ប៉ុន្តែ​បើតាម លោក ម៉​ង់ វ៉ា​លី នេះ​មិនមែនជា​ព័ត៌មាន​ពិត​ឡើយ ដោយហេតុថា​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង ធ្លាប់​បានមក​សិក្សា​អំពី​ស្ថាបត្យកម្ម សិល្បៈ និង​ចុះបញ្ជី​ប្រាសាទត្រពាំង​ប្រើស​នេះ តាំងពី​ឆ្នាំ​១៩២០ ម្ល៉េះ​។ សព្វថ្ងៃនេះ មាន​អ្នកស្រុក​បាន​សាងសង់​អាស្រម​មួយ និង​សង់​សំណង់​ស្រាល​មួយចំនួន​នៅ​ជុំវិញ​ប្រាសាទ តែ​មិនមាន​ព្រះសង្ឃ​គង់នៅ​ទេ​៕

ព័ត៌មានសង្ខេប ប្រាសាទត្រពាំងប្រើស, ឈ្មោះ: ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads