ប្រាសាទបន្ទាយទ័ព
From Wikipedia, the free encyclopedia
Remove ads
ប្រវត្តិប្រាសាទ
ប្រាសាទបន្ទាយទ័ពមានទីតាំងចម្ងាយប្រវែង ៧.៧គីឡូម៉ែត្រនៅទិសខាងត្បូងឈៀងខាងកើតពីប្រាសាទបន្ទាយឆ្មារ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ស្ថាបត្យកម្មប្រាសាទមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះប៉ាលីឡៃ។
លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានបន្ថែមថា ប្រាសាទបន្ទាយទ័ពបើតាមអ្នកស្រាវជ្រាវខ្មែរ និងបរទេស ដោយសិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាដែលបន្សល់ក្នុងបរិវេណប្រាសាទបង្ហាញថាប្រាសាទនេះកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ប្រាសាទបន្ទាយទ័ព ដដែលក៏ជាទីកន្លែងស្នាក់នៅហ្វឹកហាត់ក្បាច់ចំបាប់ យុទ្ធចម្បាំងដល់ពលសេនា ឬកងទ័ព។គឺជាបន្ទាយកងទ័ពនារជ្ជកាលនោះទើបជាប់ឈ្មោះថាប្រាសាទបន្ទាយទ័ពរហូតដល់សព្វថ្ងៃ។
លោកបន្តថា ម៉្យាងវិញទៀតព្រះបាទជ័យវរ័្មនទី៧និងអ្នកមានជំនឿលើព្រហ្មញ្ញសាសនា ក៏ដូចជាអ្នកកាន់ពុទ្ធសាសនាឬពុទ្ធបរិស័ទតែងទុកប្រាសាទបន្ទាយទ័ពនេះជាទីសក្ការៈគោរពបូជាតាំងពីដើមតរៀងមក៕ អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads