ប្រាសាទពណ្ណរាយ

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទភ្នំពណ្ណរាយ​ គឺជាប្រាសាទដែលសាងសង់ឡើងនៅលើភ្នំតូចមួយដែលមានកម្ពស់ប្រមាណ ៥០ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រសិនយើងធ្វើដំណើរមកពីទីរួមខេត្តកំពង់ឆ្នាំង ដើម្បីមកដល់ប្រាសាទនេះបានយើងត្រូវប្រើមធ្យោបាយជិះទូកឬសាឡាងមកដល់ទីរួមស្រុកកំពង់លែង និងបន្តដំណើរតាមផ្លូវគោកមកកាន់ប្រាសាទនេះក្នុងរយៈចម្ងាយប្រមាណ ២៥គ.ម.។ មួយវិញទៀត ប្រសិនយើងធ្វើដំណើរពី ទីរួមខេត្តកំពង់ធំ យើងអាចជិះតាមផ្លូវលេខ 50C ក្នុងចម្ងាយត្រឹមតែប្រមាណ ៤០គ.ម.។

Remove ads

ទីតាំងភូមិសាស្រ្ត និងប្រវត្តិ

thumb នៅលើទឹកដី ភូមិច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទឹកដីចំណាស់មួយសម្បូរប្រាសាទបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ស្នាដៃរបស់ដូនតា និងជាមោទនភាពសម្រាប់អ្នកជំនាន់នេះទៀតផង។ ប្រាសាទពណ្ណរាយ ស្ថិតនៅក្នុងភូមិច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង។ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទនានា ដែលមាននៅក្នុងទឹកដីស្រុកកំពង់លែង តួប្រាសាទទាំងមូលទ្រុឌទ្រោមណាស់ទៅហើយ ដុំថ្មជ្រុះរប៉ាត់រប៉ាយពេញទីធ្លាប្រាសាទ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់អភិរក្ស និងថែទាំប្រាសាទចំណាស់មួយនេះជាបន្ទាន់។ នៅច្រកទ្វារចូលប្រាសាទ គ្មានសេសសល់ក្បាច់ចម្លាក់អ្វីឡើយ មានតែស្នាមប្រេះស្រាំ ឥដ្ឋធ្លាក់ចុះគួរឱ្យសង្វេគក្រៃលែង។ នៅជុំវិញប្រាសាទទាំង២នេះ នៅសេសសល់សសរពេជ្រ ផ្ដែរ និងបំណែកថ្មប្រាសាទជាច្រើន ត្រូវបានគេឃើញសេសសល់នៅខាងមុខប្រាសាទ។ តាមឯកសារដែលចងក្រងដោយមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបង្ហាញថា ប្រាសាទពណ្ណរាយសង់នៅលើកំពូលភ្នំធ្វើបុណ្យ មានផ្ទៃរាបស្មើប្រមាណជា៥០ម៉ែត្រ គុណ៣០ម៉ែត្រ។ ប្រាសាទនេះសង់ពីឥដ្ឋ និងថ្មភក់ មានទ្វារ២ បែរទៅទិសខាងលិច ដែលទ្វារនីមួយៗ មានរំលេចដោយផ្តែរមានក្បាច់រចនាយ៉ាងរស់រវើក។ ប្រាសាទនេះសាងសង់នៅសតវត្សរ៍ទី៧-៨ ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។ នៅប្រាសាទពណ្ណរាយនេះ ភ្ញៀវទេសចរដែលបានទៅទស្សនានៅទីនោះ បើសម្លឹងទៅទិសខាងកើត ពួកគេនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃ ភ្នំជ័យជាតិ ភ្នំជ័យទ័ត ភ្នំធ្លក និងមានវត្តអារាមមួយ ដែលជាទីរមណីយដ្ឋានដ៏ពេញនិយមនៅក្នុងស្រុកកំពង់លែងនេះតែម្តង[]

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads