ប្រាសាទព្រះធាតុតូច

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទនេះនៅក្នុងបន្ទាយព្រៃនគរក្នុងភូមិអង្គក្នុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

Thumb

ប្រាសាទនេះកសាងនៅសតវត្សទី ៦-៧ ឈ្មោះ “ព្រះធាតុ” ក៏មិនខុសពីពាក្យថា “គុក”, “ក្តី”, “ឃ្លាំង” ដែរ ពោល គឺជាការហៅសំដៅទៅលើប្រាសាទដូចគ្នា តែការហៅព្រះធាតុនេះគេច្រើនតែចាត់ទុកប្រាសាទជាចេតិយ ហើយការហៅដូច្នេះច្រើននិយមនៅខេត្តកំពង់ចាម និងកំពង់ធំ ដូចជា ព្រះធាតុបារាយណ៍ ព្រះធាតុក្ទម្ព ព្រះធាតុរកា ។ល។ ម្ល៉ោះហើយ “ព្រះធាតុធំ” ចង់សំដៅលើប្រាសាទដែលមានទំហំធំ ពោល គឺធៀបជាមួយប្រាសាទមួយទៀតមានឈ្មោះថា “ព្រះធាតុតូច” ដែលស្ថិតនៅស្ទើរចំពាក់កណ្តាល ក្រុង។ តាមរយៈឯកសារចាស់ៗដែលសិក្សាដោយអ្នកស្រាវជ្រាវបារាំង បានរៀបរាប់ថា ប្រាសាទព្រះធាតុធំ មានតួប៉មធ្វើអំពីឥដ្ឋចំនួន ៣ សង់រត់ជួរគ្នាពីអ័ក្សជើងទៅត្បូង បែរមុខទៅទិសខាងកើត ហើយសង់នៅលើទួលមួយមានកម្ពស់ប្រមាណ ១,៥ម៉ែត្រ។ ប៉ុន្តែ បច្ចុប្បន្នយើងនៅមើលឃើញតួប៉មចំនួន ២ ប៉ុណ្ណោះដែលនៅឈរ ព្រោះតួប៉មខាងជើងបង្អស់គេបានចាក់បេតុងលុបដានបាត់ទៅហើយ ម្យ៉ាងវិញទៀត យើងក៏មិនអាចដឹងច្បាស់ថា តើប្រាសាទព្រះធាតុធំពិតជាមានតួប៉មចំនួន ៣ ឬអត់នោះទេ។ តួប៉មប្រាសាទព្រះធាតុធំទាំងពីរដែលនៅឈរមានលក្ខណៈពុំដូចគ្នានោះឡើយ ហើយកាលបរិច្ឆេទនៃការសាងសង់ក៏ខុសគ្នាដែរ (រូបលេខ១)។

តួប៉មខាងត្បូង សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត (រូបលេខ២-៣)។ តួប៉មនេះមិនមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទផ្សេងទៀតឡើយ ពោល គឺគ្រាន់តែលម្អជាជញ្ជាំងលាតខណ្ឌគ្នាដោយក្បាច់សសរផ្អោបជាបីផ្នែក ដែលលក្ខណៈបែបនេះស្រដៀងទៅនឹងប្រាសាទជាច្រើននៅសម័យមុនអង្គរ ដូចជា ប្រាសាទមួយចំនួននៅតំបន់ប្រាសាទសំបូរ ព្រៃគុក (N8, N9, N10, N12, N13, N19, C3, C4, C5) ប្រាសាទព្រះគោ (ថាឡាបរិវ៉ាត់) ។ល។ ចំណែក ផ្នែកកំពូលខាងលើក៏មិនមានលម្អជាក្បាច់អ្វីច្រើនដែរ ព្រោះយើងឃើញត្រឹមតែស្នាមក្បាច់គុឌុដែលឆ្លាក់មិនទាន់ហើយតែប៉ុណ្ណោះ។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads