ប្រាសាទភ្នំទទឹង
From Wikipedia, the free encyclopedia
Remove ads
ប្រវត្តិ
ប្រាសាទភ្នំទទុង មានទីតាំងស្ថិតនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ហើយជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅក្នុងខេត្តកំពតដែលបុព្វបុរសជំនាន់មុនកសាងឡើងនៅក្នុងរូងភ្នំ។ ប្រាសាទនេះធ្លាប់បានសិក្សាស្រាវជ្រាវដោយអ្នកជំនាន់មុនជាច្រើនរូបមកហើយ ជាពិសេស គឺការសិក្សាដំបូងៗដោយអ្នកស្រាវជ្រាវបារាំង ដូចជា លោក Etienne Aymonier លោក Lunet De Lajonquière លោក Henri Parmentier លោក Pierre Dupont លោក Goerge Coedès ជាដើម។ យោងទៅតាមឯកសារចាស់ៗ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទនេះថា “ភ្នំទទឹង” ឬខ្លះហៅថា “គុហាព្រះ” ប៉ុន្តែសព្វថ្ងៃអ្នកស្រុកច្រើនហៅថា “ភ្នំទទុង”។ តើប្រាសាទនេះមានលក្ខណៈបែបណាខ្លះ និងទំនងសាងសង់ឡើងនៅស.វ.ទីប៉ុន្មាន? thumb នៅក្នុងខេត្តកំពត មានប្រាសាទឥដ្ឋក្នុងរូងភ្នំចំនួន៣ ដែលយើងខ្ញុំបានទៅដល់ និងឃើញមានរចនាបថប្រហាក់ប្រហែលគ្នាដូចជា ប្រាសាទភ្នំឈ្ងោក ប្រាសាទភ្នំខ្យង និងប្រាសាទភ្នំទទុងនេះឯង។ ចំណែកប្រាសាទមួយទៀត ដែលស្ថិតនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ គឺជាប្រាសាទថ្មបាយក្រៀម សង់នៅលើដីរាបស្មើធម្មតាប៉ុណ្ណោះ។ ប្រាសាទភ្នំទទុង ស្ថិតនៅក្នុងស្រុកបន្ទាយមាស ចូលតាមច្រកផ្លូវរោងចក្រ K.ស៊ីមែន អតីតរោងចក្រស៊ីម៉ងត៍ចក្រីទីង តាមផ្លូវបេតុងដោយប្រកាន់ខាងស្តាំដៃរហូតដល់បរិវេណវត្តមួយឈ្មោះ "វត្តកោះទង់" គឺដល់ជើងភ្នំ ដែលជាតំបន់ប្រាសាទនេះហើយ។ លោកអ្នកត្រូវបន្តដំណើរឡើងភ្នំតាមជណ្តើរថ្មប្រមាណជាង២០០កាំ ហើយដើរចូលក្នុងរូងភ្នំនោះ នឹងឃើញប្រាង្គប្រាសាទភ្នំទទុងនេះហើយ។ សូមលោកអ្នកកុំភ្លេចយកពិល ឬភ្លើងហ្វា ដើម្បីបំភ្លឺផ្លូវ និងសម្រាប់ថតរូបផង។ យើងខ្ញុំមិនធ្លាប់នឹកស្មានដល់សោះថា ខេត្តកំពត មានប្រាង្គប្រាសាទបុរេអង្គរ ដែលសាងសង់ក្នុងរូងភ្នំថ្មកំបោរគួរឱ្យចាប់អារម្មណ៍បែបនេះសោះ។ ពិតជាគួរឱ្យស្ញប់ស្ញែងដល់ហត្ថវិស្វកម្មរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃនេះ ដល់កូនចៅខ្មែរជំនាន់នេះបានសិក្សាស្វែងយល់ និងទៅលេងកម្សាន្តដូចយើងខ្ញុំដែរ។ ខេត្តកំពត ពិតជាមានតំបន់ទេសចរណ៍សម្បូរបែប និងមិនសាមញ្ញដូចអ្នកផ្សេងនិយាយនោះទេ។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads