ប្រាសាទភ្នំបារៀង

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទភ្នំបារៀងមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទភ្នំបារៀងនេះត្រូវបានកសាងនៅក្នុងសម័យចេនឡា ដោយព្រះបាទភវវរ្ម័នទី២ នៅអំឡុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ក្រុមប្រាសាទភ្នំបារៀង គឺជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល​ព័ទ្ធជុំវិញដោយភូមិចំនួនបួន គឺភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាង​ត្បូងស្ទឹងសែនចម្ងាយប្រមាណ១គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។

ព័ត៌មានសង្ខេប ប្រាសាទភ្នំបារៀង, ឈ្មោះ: ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads