ប្រាសាទស្រង់ព្រះ
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទស្រង់ព្រះមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទស្រង់ព្រះនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទភវវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ក្នុងទេវកថារឿងសសរភ្លើង ព្រះព្រហ្មនិងព្រះនារាយណ៍ បានឈ្លោះប្រកែកនិងប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះលើបញ្ហាថាតើនរណាជាអាទិទេពធំជាងគេ? រំពេចនោះ មានសសរភ្លើងមួយផុសឡើង ហើយនៅចំកណ្តាលសសរមានព្រះភក្រ្តព្រះឥសូរ ដោយទ្រង់បានអះអាងថា “ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទរចំនួនបីយ៉ាងរវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងការស្រាយបន្ទរទីមួយព្រះព្រហ្ម បានកុហកព្រះឥសូរនិងព្រះនារាយណ៍ថាទ្រង់បានទៅដល់កំពូលសសរភ្លើង។ ដោយមានគំនិតមិនស្មោះត្រង់ នៅពេលចប់បន្ទរទាំងបីព្រះឥសូរក៏ដាក់ទណ្ឌកម្មដល់ព្រះព្រហ្មថា៖ “ចាប់ពីពេលនេះតទៅមិនឱ្យមានការសាងសង់ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មឡើយ លុះត្រាតែទ្រង់យកផ្គាំរបស់យើងទៅរាប់ឱ្យអស់ ដើម្បីពិចារណានូវកំហុស ហើយបើមានប្រាសាទណាឧទ្ទិសដល់ព្រះព្រហ្ម លុះត្រាតែសាងប្រាសាទកណ្តាលឧទ្ទិសទៅយើងសិន ឬធ្វើជាប្រាសាទក្នុងលទ្ធិត្រីមូត៌ិ ដោយហេតុថាព្រះព្រហ្មជាបំណែកនៃព្រះកាយរបស់យើង យើងនឹងឱ្យពរទ្រង់ជាទេពបង្កើតលោកដូចយើងដែរ”។ ដូច្នេះហើយ សិល្បករខ្មែរទំនងចេះរឿងនេះយ៉ាងច្បាស់ ទើបបានជាប្រាសាទភាគច្រើនតែងឧទ្ទិសដល់ព្រះឥសូរ និងនារាយណ៍ ហើយបើមានប្រាសាទឧទ្ទិសដល់ព្រះព្រហ្ម គឺគេតែងឃើញថាជាប្រាសាទស្ថិតនៅរណបឱ្យសំណង់ព្រះឥសូរ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញឧទាហរណ៍មួយអំពីប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥១)។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads