ប្រាសាទស្រឡៅ
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទនេះស្ថិតនៅភូមិស្វាយចេក ចម្ងាយប្រហែល៤គ.មពីភូមិនគរក្រៅ ឬពីទ្វារដីឆ្នាំង (អង្គរធំ) ទៅទិសពាយ័ព្យ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បែកបាក់ច្រើន និងរុំព័ទ្ធដោយដើមឈើ។ ក្នុងចំណោមតួរបី តួរកណ្ដាលនៅសល់រូបរាងល្អជាងគេ។ប្រាសាទនេះពុំមាននិយាយលំអិតនៅក្នុងសៀវភៅរបស់លោក E. Aymonier និង L. de Lajonguière ទេ។ ប្រាសាទនេះសាងឡើងនៅពាក់កណ្ដាលទី២នៃស.វទី១០ ឧទ្ទិសដល់ព្រះឥសូរ (ត្រីភូវនមហេសូរ)។ ប្រាសាទនេះនៅមានផ្ដែរល្អមួយដែលមានចម្លាក់ព្រះនារាយណ៍ជិះគ្រុឌ (សព្វថ្ងៃនេះដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញ)។ នៅម្ដុំទៅខាងពាយ័ព្យនៃភូមិអង្គរក្រៅមានប្រាសាទតូចៗជាច្រើនទៀតដែលទទួលរងភាពទ្រុឌទ្រោមខ្លាំងដោយធម្មជាតិ។ តាមដឹងខាងអាជ្ញាធរអប្សរាកំពុងរៀបចំចុះបញ្ជីឡើងវិញ និងមានគម្រោងថែរក្សាប្រាសាទទាំងនោះ។ មានការប៉ាន់ស្មានខ្លះថា ប្រាសាទដែលបាក់បែកនេះ តាមពិតអាចជាវិហារមន្ទីរពេទ្យមួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ឬ Arogyasala ដែលទ្រង់បានសាងសង់ពាសពេញអាណាចក្ររបស់ទ្រង់ក្នុងរជ្ជកាលរបស់ទ្រង់។ ប្លង់ សម្ភារៈ និងរចនាសម្ព័ន្ធដែលមើលឃើញ ហាក់បីដូចជាស្របនឹងប្រាសាទ Arogyasala ដែលនៅដដែល ដែលជាធម្មតាមានប្រាសាទថ្មបាយក្រៀមកណ្តាល បណ្ណាល័យតូចមួយនៅជ្រុងភាគអាគ្នេយ៍ ហ៊ុំព័ទ្ធដោយរបងថ្មបាយក្រៀម ដែលមានព្រះពន្លាច្រកចូលខាងកើត និងបន្តទៅខាងកើត។ អាងស្តុកទឹក។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads