ប្រាសាទស្វាយអៀ

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទស្វាយអៀមានទីតាំងស្ថិតនៅក្នុងភូមិស្វាយអៀ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងនៅក្នុងសម័យអង្គរ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍។ បើពោលរៀបរាប់អំពីប្រាសាទបុរាណនៅស្រុកស្ទោង សាមញ្ញជនទូទៅពុំសូវមានការចាប់អារម្មណ៍ឡើយ ព្រោះអ្នកខ្លះមិនធ្លាប់ដឹងថានៅស្រុកស្ទោងនៅសេសសល់ប្រាសាទបុរាណច្រើនឡើយ។ ជាទូទៅ ប្រសិនយើងគិតប្រាសាទដែលនៅឈរមានរូបរាងល្អក្នុងស្រុកស្ទោង មានចំនួន៣ រួមមាន ប្រាសាទបន្ទាយស្ទោង ប្រាសាទស្វាយអៀ និងប្រាសាទអំពិលរលំ ហើយក្រៅពីនេះប្រាសាទដែលបាក់បែកផ្សេងទៀតមានរហូតដល់ទៅជិត ៥០ ប្រាសាទ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកយកមកនិយាយតែប្រាសាទស្វាយអៀមួយប៉ុណ្ណោះ }}

ព័ត៌មានសង្ខេប ប្រាសាទស្វាយអៀ, ឈ្មោះ: ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads