ពញាពេជ្រ

From Wikipedia, the free encyclopedia

Remove ads

ពញាពេជ្រ ព្រះអង្គត្រូវជាបុត្រអ្នកម្នាងទង និង ព្រះចក្រព័ត្រ។ តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូង លើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថាន តំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មកព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ។ តែគេមិនបាស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី ព្រះមហេសីទ្រង់គភ៌បាន ១០ ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កោះហៅហោរាឲ្យមក ទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រការណាមួយឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថាពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព ដោយក្រោយមកអ្នកម្នាងបានបង្កើតបានបក្សីចាំក្រុង

ព័ត៌មានសង្ខេប ពេជ្រ, រជ្ជកាល ...
Remove ads


Remove ads

ឯកសារយោង

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads