ពិធា លិមចម្រើនរ័ត្ន

From Wikipedia, the free encyclopedia

Remove ads

ពិធា លិមចម្រើនរ័ត្ន (ថៃ: พิธา ลิ้มเจริญรัตน์​ អានថា ភិថា លីមចារើនរ៉ាត់) កើតថ្ងៃទី 5 ខែកញ្ញា ព.ស. 2523 (គ.ស.​ 1980) មានឈ្មោះហៅក្រៅថាធិម [] គឺជាពាណិជ្ជករ និងជាអ្នកនយោបាយថៃ ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាអតីតសមាជិកសភាតំណាងរាស្រ្ត។ បញ្ជីឈ្មោះគណបក្សនេះធ្លាប់មានទំនាក់ទំនងជាមួយគណបក្សអនាគតថ្មីពីការបោះឆ្នោតសកលក្នុងឆ្នាំ 2019។ គាត់ត្រូវបានគេស្គាល់នៅក្នុងរង្វង់នយោបាយពីការពិភាក្សាអំពីគោលនយោបាយកសិកម្ម "ទ្រឹស្តីនៃ៥ចំណុច" ក្រោមរដ្ឋាភិបាលរបស់លោក ប្រយុទ្ធ ច័ន្ទ្ឱជា

Remove ads

បឋមវ័យ

ពិធា កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៨០ គាត់ជា[]កូនប្រុសច្បងរបស់នាយ ពង្សស័ក្ដិ៍ លិមចម្រើនរ័ត្ន អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ជាមួយលោកស្រី លិលដា លិមចម្រើនរ័ត្ន ហើយ​ក៏ជា​ចៅ​ប្រុស​របស់​លោក ផ្ដុង លិមចម្រើនរ័ត្ន អតីតលេខាធិការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តាមចៃ ខាំភតោ អតីតនាយកគ្រប់គ្រងធនាគារ ក្រុងថៃ ដែលជាសាច់ញាតិខាងម្តាយ [] ជាមួយប្អូនប្រុសម្នាក់ឈ្មោះ ភាសិណ លិមចម្រើនរ័ត្ន []

ពិធា ចូល​រៀនថ្នាក់​មធ្យម​សិក្សា​នៅសាលាក្រុងទេពគ្រីសស្ទានវិទ្យាល័យ ដោយសារចរិតរប៉ិលរប៉ុចរបស់គាត់ លោកពង្សស័ក្ដិ៍ដែលជាឪពុក​​បាន​បញ្ជូន​ពិធា​ទៅ​រៀន​នៅប្រទេស នូវែលសេឡង់ ពេលគាត់មានអាយុ[] 11 ឆ្នាំដោយរស់នៅ Hamilton ជាមួយគ្រួសារចិញ្ចឹមមួយ [] ដែលជាហេតុនាំឲ្យពិធាចាប់ផ្តើមចាប់អារម្មណ៍នឹងនយោបាយពីស្ត្រីមេផ្ទះម្នាក់ដែលចូលចិត្តមើលការពិភាក្សារបស់សភារហូត។ ក្រៅពីការសិក្សានៅសាលា លោកពិធាធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ដោយការជិះកង់ទៅចែកកាសែត បេះផ្លែស្ត្របឺរី និងទទួលមើលសត្វសុនខឲ្យគេ នៅពេលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ ពិធាបាន​ចូល​សិក្សាបន្ត​នៅ​ឯ មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ នៃសាកលវិទ្យាល័យ ធម្មសាស្ត្រ ផ្នែកហិរញ្ញវត្ថុ (កម្មវិធីភាសាអង់គ្លេស) បានបញ្ចប់ការសិក្សាដោយកិត្តិយសថ្នាក់ដំបូង បន្ទាប់មកបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ មហាវិទ្យាល័យនយោបាយ និងអភិបាលកិច្ចនៅ សកលវិទ្យាល័យ​ហារ៍​វើដ រួមជាមួយនឹងផ្នែកការគ្រប់គ្រងអាជីវកម្មនៅ វិទ្យាស្ថានបច្ចេកវិទ្យាមែសសាឈូសេត្ត្រ ។

Remove ads

ការងារនយោបាយ

ពិធា ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​នាម​ជា​ទីប្រឹក្សា​ទីស្តីការ​នាយករដ្ឋមន្ត្រីប្រចាំនៅក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ក្រោយមក ពិធាបានដាក់ពាក្យចូលជាសមាជិក គណបក្សអនាគតថ្មី និង​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​សមាជិក​សភា​ក្នុង​បញ្ជី​គណបក្ស​លេខរៀងទី​៤ ហើយ​ត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​សភា​ជា​លើក​ដំបូង [] ដោយពិធាត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណៈកម្មាធិការដែន​ដី ធនធានធម្មជាតិ និងបរិស្ថាន សភាតំណាងទី 25 ក្នុងសមាមាត្រនៃគណបក្សអនាគតថ្មី []

នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019 ពិធាបានរួមពិភាក្សាជាលើកដំបូងនៅក្រុមប្រឹក្សាគោលនយោបាយកសិកម្មនៃ រដ្ឋាភិបាល​របស់លោកប្រាយុទ្ធ ជាពិសេស «បញ្ហាទ្រឹស្តីនៃ៥ចំណុច» បានទទួល​ការ​​សរសើរពី​ប្រជាជន និងសមាជិកសភាតំណាងរាស្រ្ត ពិធាផ្តល់ជូនដំណោះស្រាយដល់កសិករដោយការភ្ជាប់ជាមួយ ទ្រឹស្តីនៃ៥ចំណុច៖ ដីធ្លី បំណុលកសិកម្ម សារធាតុគីមីនិងការធានារ៉ាប់រងតម្លៃដំណាំ ការកែច្នៃ និងនវត្តកម្ម និងកសិទេសចរណ៍ [] ពីការពិភាក្សារបស់គាត់ លោក នាយឧត្តមសេនីយ៍ អនុពង្ស ផោចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បាន​សរសើរ​ការ​ពិភាក្សា​របស់​ពិធាអំពីការ​លើក​ឡើង​ថាបញ្ហា​ក្រុម​ជនជាតិ​ភាគតិច និង​បញ្ហា​ដីធ្លី​មាន​ការ​ពាក់ព័ន្ធ [] [១០]

បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់មកទៀតនៅថ្ងៃទី ៨ ខែមីនា លោកពិធា បានផ្លាស់ទៅ គណបក្សឆ្ពោះទៅមុខ រួមជាមួយនឹងអតីតសមាជិកគណបក្សចំនួន ៥៤ នាក់ផ្សេងទៀត ដែលលោកពិធាបានកាន់តំណែងជាប្រធានគណបក្ស។ [១១]

បន្ទាប់ពី ការបោះឆ្នោតសកលឆ្នាំ 2023 ក្នុងសភាតំណាងរាស្រ្តថៃ កាលពីថ្ងៃទី 15 ឧសភា លោកពិធា បានប្រកាសថាលោកត្រៀមខ្លួនជានាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សឆ្ពោះទៅមុខទទួលបានសំឡេងភាគច្រើន ហើយបានអញ្ជើញ គណបក្សភឿថៃ រួមជាមួយនឹងគណបក្សមួយចំនួនទៀតបង្កើត រដ្ឋាភិបាលចម្រុះ ។ [១២]

Remove ads

ជីវិត​ឯកជន

ពិធាពីមុនធ្លាប់រៀបការជាមួយតារាសម្ដែង ជុតិមា ទីបៈមាថ(ชุติมา ทีปะนาถ) នៅឆ្នាំ 2012 [១៣] និងបានលែងលះគ្នាក្នុងឆ្នាំ 2018 [១៣] ដោយមានកូនស្រីម្នាក់គឺ ភិភិម [១៤] ដែលអ្នកទាំងពីរមានសិទ្ធិមើលថែស្មើគ្នា។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads