ព្រៃនប់
From Wikipedia, the free encyclopedia
Remove ads
ទីតាំងភូមិសាស្ត្រ
ព្រៃនប់ គឺជាស្រុកមួយ របស់ខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) ដែលមាន ឃុំចំនួន ១៤ គឺ ឃុំ បឹតត្រាង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម ឃុំព្រៃនប់ ឃុំទួលទទឹងឃុំអណ្តូងថ្ម ឃុំវាលរេញ ឃុំជើងគោ ឃុំសំរ៉ុង ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា។នៅក្នុងស្រុក ព្រៃនប់ ព្រៃនប់មានប្រជាជនប្រហែលជា៣០០ទៅ៥០០គ្រួសារភាគច្រើនប្រជាជនប្រកបរបរជាកសិករ និងជាអ្នក លក់ដូរ។ក្នុងមួយឆ្នាំប្រជាជននៅទីនោះអាចធ្វើស្រែបានចំនួនមួយដងតែប៉ុនណ្នោះបន្នាប់ពីកាធ្វើស្រែច្រូតបោកបែនរួចប្រជាជនមួយចំនួនទៀតក៏ខិតខំរុះរាន់ភ្ជួររាស់ដីដាំដំនាំផ្សេងៗដើម្បីរកប្រាក់កំរៃមកផ្គត់ផ្គង់ជីភាពបន្ធែម។
ការចិញ្ជឹមជីវិត
ហើយប្រជាជនមួយចំនួនទៀតដែលគ្មាប ដីស្រែ ឬ ស្រែចំការពួកគេក៏ខិតខំដើរស៊ីឈ្នួល
គេដើម្បីរកប្រាក់កំរៃមកចិញ្ចឹមគ្រួសាររបស់ពួកគេ។ហើយដោយសារគ្រួសារខ្លះមានជីវភាពក្រីក្រពែកហើយនឹងខ្វះចំនេះដឹងផងនោះ ក៏ជំរុញអោយគ្រួសារខ្លះប្រថុយខ្លួនប្រថុយប្រាណដើម្បីទៅរកកាងារធ្វើរនៅខាងឯប្រទេសជិត ហើយខ្លះទៀតក៏ប្រព្រឹត្តនូវអំពើខុសឆ្បាប់ផ្សេងៗដូចជា លួច ឆក់ ផ្លន់ និងអំពើខុសឆ្បាប់ផ្សេងៗទៀត។ បច្ឆុបន្នដោយសារតែប្រជាជនកាន់តែមានកាកើនឡើងទៅៗហើយការងារក៏កាន់តែចង្អៀតបណ្តាលអោយប្រជាជនប្រមាណជា''៤០%''ទៅធ្វើការនៅឯក្រៅប្រ''ទេសក្រៅ''។ហើយប្រជាជនដែលទៅធ្វើការនៅប្រទេសគេមួយចំនួនក៏ទទួលបានជោគជ័យ និង ទទួលបាន ប្រាក់ ខែខ្ពស់ហើយធ្វើអោយគ្រួសាររបស់ពួកគេកាន់តែមានភាពធូធារមួយកំរិតទៀត។ហើយប្រជាជនមួយចំនួនទៀតពុំទទួលបានជោគជ័យទេដោយសារតែពួកគេខ្វះចំនេះដឹងទើបធ្វើអោយពួកគេចាញ់បោកនូវមេខ្ចល់មួយចំនួន។
ហេតុនេះនៅពេលដែលពួកគេទៅដល់ប្រទេសមួយណាហើយពួកគេត្រូវបានគេបង្ខំអោយធ្វើកា ហួសកំលាំង មិន គោរព្វពេលវេលារ ផ្តល់ម្ហូបអាហារមិនសមរម្យ ដេកមិនបានគ្រប់គ្រាន់ និងទទួលបានប្រាក់កំរៃទាប សឹងតែចាយខ្លួនឯងមិនគ្រាន់ដូចនេះពួកគេពុំបាន ផ្ញើប្រាក់អោយគ្រួសាររបស់ពួកគេឡើយ។នៅពេលពួកគេមានជំងឺ ពួកគេពុំបានទទួលការព្យាបាលត្រឹមត្រូវវទេ ។មានកម្មករខ្លះត្រូវបានស្លាប់ដោយសាតែការបខ្ខិតបង្ខុំអោយពួកគេធ្វើការទាំងខ្លួនមានជំងឺ ប៉ុន្តែពួកគេអាចមានកំលាំងធ្វើការបានទាំងខ្លួនគេមានជំងឺដោយសារតែទឹកដែលពួកគេផឹកត្រូវបានគេដាក់ថ្នាំអោយផឹកដើម្បីអោយពួកគេមានកំលាំងធ្វើការទាំងយប់ទាំងថ្ងៃនិងមិនងងុយដេក។
ទីកន្លែងកំសាន្ន
ជុងភ្នុំ គឺជាភូមិមួយក្នុងស្រុកព្រៃនប់ ដែលមានរម្យនីយដ្ថានមួយគឺរម្យនីយដ្ថាន
ទឹលធ្លាក់ ដែលមានចំងាយប្រមាន ១គីឡូម៉ែតពីផ្សារព្រៃនប់។ប្រសិនបើយើងធើ្វដំនើរមកពីភ្នុំពេញ់គឺនៅពីខាងស្តាំដៃហួសផ្សារ ព្រៃនប់ប្រមាណជិត ១គីឡូម៉ែតតែបើសិនជាលោកអ្នកមកពីកំពុងសោមវិញនោះគឺហួផ្សារអូរតាប៉ាងប្រមាណ ១,៣គីឡូម៉ែត។
ដូចនេះបើសិនជាបងប្អូនបានធ្វើដំនើរកាត់ទីនោះហើយសូមគុំភ្លេចចូលទសនា ដែលតាមដងភ្លូវមានដាំដើមឈើអមតាមដងផ្លូវយ៉ាងត្រជាក់ ហើយនៅពេលដែលបងប្អូធ្វើដំនើបានកន្លះគីឡូម៉ែត្តបងប្អូននិងឃើញមានចំការស្រការនាគដ៏ធំមួយនៅពីខាងឆ្វេងដៃ។លោកអ្នកធ្វើដំនើរប្រមាណកន្លះគឺឡូម៉ែត្តទៀតលោកអ្នកនិងឃើណមានទឹកធ្លាក់ចំនួនបីដំនាក់ដែលមានទឹកថ្លាឈ្វេងដូចកឈ្ជក់មើលឃើញដល់បាតតដី។
ហើយបើសិនជាយើងដើរឡើងទៅលើទៀតយើងនិងឃើញមានទឹកធ្លាក់រិចៗតាមចន្លោះប្រហោងថ្មដ៏ត្រជាក់ដល់ឆ្អឹងខ្នងនិងមានកន្លែងអង្កុយលេងនៅពីលើថ្មក្រោមម្លប់ឈើដ៏ស្កឹមស្កៃ ដូចនេះពេលបងប្អូនធ្វើដំនើកាត់ទីនេះហើយសូមកុំភ្លេចចូលទស្សនានិងមិនធ្វើខកបំណងឡើយ។ ក្នុងភូមិប្រជាជនភាគច្រើនសុទ្ធសឹងជាប្រជាជនដែលក្រីក្ររ និងមនុស្សចាស់ដែលសល់ពីសម័យពលពត។ ហើយប្រជាពលរដ្ធនៅទីនោះពុំសូវបានចូលរៀនឡើយដោយសាតែឪពុកម្តាយមានជីវភាពក្រីក្រពុំមានលិទ្ធិភាពអោយកូនទៅរៀន ដូចឆ្នេះកូរបស់ពួក គេដែលទើបតែមានអាយុ ៨ ទៅ ៩ឆ្នាំត្រូមានភារកិច្ចចេញ់រកលុយដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។
ក្មេងៗដែលមានអាយុចាប់ពី ៨ឆ្នាំ ឡើងទៅនៅខែវស្សារ ពួកគេដើស៊ីឈ្នួល ដក ស្ទូង គេនិងខ្លះទៀតដាក់មង ដាក់ប្រកាយដូចនេះហើយទើនពួកគេមួយចំនួន
រៀនមិនបានគ្រប់គ្រាន់។
អត្ថបទជាអក្សរដិត
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads