ព្រះកែវហ្វាទី៣
From Wikipedia, the free encyclopedia
ព្រះកែវហ្វាទី៣ ឬ អង្គអុឹម (អង់គ្លេស: Preah Keo Fa III) or (Ang Em) (ប្រ.ស|គ.ស ១៦៥៧-១៧២៩) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៩-១៧០០) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៤៣ ត្រូវនិង គ.សករាជ ១៦៩៩ ត្រូវនិង មហាសករាជ ១៦២២ ទ្រង់មានព្រះនាមហៅថា "សម្ដេចព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី" ទ្រង់ជាបុត្ររបស់ព្រះ បទុមរាជាទី២ នៃអង្គស្រីជ័យជេដ្ឋ ដែលបានឡើងសោយរាជ្យបន្តពីព្រះ ជ័យជេស្ឋាទី៣ ដែលត្រូវជាព្រះបិតុលារបស់ទ្រង់ដែលបានដាក់រាជផ្ទេររាជបល្ល័ងឱ្យមកទ្រង់ ។[១]
ព្រះកែវហ្វាទី៣ | ||||
![]() | ||||
រជ្ជកាល | ១៦៩៩-១៧០០ | |||
គ្រងរាជ |
| |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | សម្ដេចព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣) | |||
រាជបន្ត | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤) | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៥៧ | |||
បុត្រ | អង្គយ៉ង | |||
ចូលទីវង្គត់ | ១៧២៩ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
ការគ្រងរាជដោយគ្មានសិទ្ធអំណាច
Reign without authority
ព្រះកែវហ្វាទី៣ នៃអង្គអុឹម ត្បិតថាព្រះបិតុលា (ពូ) របស់ទ្រង់គឺព្រះ ជ័យជេស្ឋាទី៣ បានប្រគល់រាជបល្ល័ងឱ្យមកទ្រង់ពិតមែន តែទ្រង់គ្មានសិទ្ធអំណាចបញ្ជារលើពួកមន្ត្រីនោះទេ ដូចនេះហើយព្រះកែវហ្វាទី៣ គ្រងរាជបានតែ ១ឆ្នាំ ប៉ុនណោះទ្រង់ក៏បានផ្ទេររាជបង្វែរទៅឱ្យព្រះជ័យជេស្ឋាទី៣ វិញក្នុងឆ្នាំ ១៧០០ នៃគ.សករាជ ។[២]
ចំណារពន្យល់
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ព្រះកែវហ្វាទី៣ (គ.ស ១៦៥៧-១៧២៩) | ||
មុនដោយ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣) |
រាជាណាចក្រកម្ពុជា ១៦៩៩-១៦៧០០ |
តដោយ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤) |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.