ព្រះក្រិស្ណៈ

From Wikipedia, the free encyclopedia

Remove ads

ដូចដែលយើងបានជ្រាបមកហើយថាសាសនាឥណ្ឌាខ្មែរ ដែលរូបរាងឡើងតាំងពីដើមសម័យប្រវត្តិសាស្រ្ត ហើយមន្តិចម្តងៗ ព្រះអាទិទេពដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌាត្រូវបានលេចធ្លោជារូបរាងឡើងនៅក្នុងអាណាចក្រនគរភ្នំ ដោយឡែងនៅទីក្រុងអង្គរបូរី ដោយមានអត្តសញ្ញាណជាតិរបស់ខ្លួនយ៉ាងពិតប្រាកដ។ នៅក្នុងចំណោមរូបចម្លាក់របស់អាទិទេពឥណ្ឌាខ្មែរទាំងនោះ ដែលឆ្លោះបញ្ចាំងឱ្យឃើញពីថ្វីដៃដល់រស់រវើករបស់ខ្មែរ គេឃើញមានព្រះក្រិស្ណៈ ដែលជាអវតារបស់ព្រះវិស្ណុ ឬព្រះនរាយណ៍ ធ្វើអំពីថ្មនៅវត្តកោះ និងធ្វើអំថ្មដុតនៅវត្តគំនូរជាដើម។ រូបសំណាក់របស់ព្រះក្រិស្ណៈដែលគេជួបប្រទះនៅអង្គរបូរីជាចម្លាក់ក្បាច់លោត ស្ថិតនៅក្នុងចនាបថឈរ ដៃមួយច្រត់ចង្កេះ រីឯដៃមួយទៀតលើកទ្រភ្នំ។ រូបចម្លាក់នេះសព្វថ្ងៃត្រូវបានថែរក្សានៅសារមន្ទីរជាតិភ្នំពេញ។ ការគោរពបូជាព្រះក្រិស្ណៈត្រូវបានបន្តរហូតដល់សម័យអង្គរ ហើយក៏ត្រូវបានបញ្ជក់ថា ទេវតាអង្គនេះបានដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងរឿងមហាភារតៈ ដែលខ្មែរយើងបានឆ្លាក់នៅលើជញ្ជាំងប្រាសាទថ្មមួយចំនួនដូចជាភស្តុតាងនៅប្រាសាទអង្គរ ប្រាសាទព្រះវិហារ ជាសក្ខីភាពស្រាប់[]

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads