ភូមិអ្នកតាទ្វារ
From Wikipedia, the free encyclopedia
Remove ads
ភូមិអ្នកតាទ្វារ ភូមិអ្នកតាទ្វារ ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ភូមិនេះជាភូមិបុរាណមួយដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដោយឡែកឈ្មោះអ្នកតាទ្វារ គឺមកពីមានអ្នកតាមួយអង្គមានខ្ទមនៅនឹងមាត់ផ្លូវចូលភូមិនៅទិសខាងកើត ទើបភូមិដាក់ថាអ្នកតាទ្វារ ។[១]
ភូមិនេះមាន២។ ភូមិទី១ស្ថិតនៅទិសខាងលិច ជាតំបន់ទំនាប ហ៊ុំព័ទ្ធដោយវាលស្រែ ស្ទឹង។ នេះនៅភូមិនេះពិបាកនឹងដាំដំណាំហូបផ្លែណាស់។ ឆ្នាំណាដែលទឹកទន្លេមេគង្គឡើងខ្លាំង ទឹកអាចឡើងដល់ខាងក្រោយភូមិតាមរយៈទន្លេស្ងួត។ អ្នកនៅភូមិទី២ហៅភូមិនេះថា ភូមិក្រោម ឬអ្នកតាទ្វារក្រោម។
ភូមិទី២ ស្ថិតនៅខាងកើតភូមិចាស់ ដោយឆ្លងកាត់វាលស្រែ និងដីចម្ការចម្ងាយប្រហែលជិត២គីឡូម៉ែត្រ។ ភូមិនេះតាំងនៅលើភូមិសាស្ត្រដីទួល ប្រភេទដីក្រហម ដែលអំណោយផលក្នុងការដាំដំណាំហូបផ្លែ។ ភូមិនេះកើតចេញពីអ្នកភូមិចាស់នាំគ្នាផ្លាស់មកតាំងទីលំនៅក្នុងអំឡុងឆ្នាំ១៩៩០ ដែលកាលនោះហ៊ុំព័ទ្ធដោយដើមឈើព្រៃ។ ភូមិថ្មីនេះកាលបង្កើតដំបូងមានតែប្រមាណជាង៣០គ្រួសារប៉ុណ្ណោះ។ ភូមិថ្មីនេះកាលដើមឡើយដាក់ឈ្មោះថា ភូមិ អ្នកតាទ្វារលើ មានមេភូមិឈ្មោះ ស៊ីម អនុភូមិឈ្មោះ មាន់។ អ្នកភូមិចាស់ហៅភូមិនេះថា ភូមិថ្មី ឬភូមិលើ។
បច្ចុប្បន្នភូមិទាំង២នេះរួមបញ្ចូលគ្នាជាភូមិតែមួយ មេភូមិតែមួយ ឈ្មោះតែមួយគឺ ភូមិអ្នកតាទ្វារ។
Remove ads
វឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads