ភ្នំពេញក្រោន F.C.

From Wikipedia, the free encyclopedia

Remove ads

ភ្នំពេញក្រោន F.C.ក្លឹបបាល់ទាត់ ភ្នំពេញក្រោន (អង់គ្លេស: Phnom Penh Crown Football Club) ហៅកាត់ថា (PPCFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ សង្កាត់ទួលសង្កែ ទី2 ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (PPCFC) ដែលមានរហ័ស្សនាមថា "សិង្ហក្រហម" (Red Singha) ក្លឹបនេះត្រូវបានបង្កើតឡើងដំបូងជា ក្លឹបបាល់ទាត់ ស្មាតយូណាយធីត (Smart United F.C.) ក្នុងឆ្នាំ 2001 ។ ក្លឹបភ្នំពេញក្រោន គឺជាក្លឹបអជីបដ៏ជោគជ័យ និង លេចធ្លោមួយក្នុងប្រទេសកម្ពុជា ដែលពួកគេបានឈ្នះពាន លីគកំពូលកម្ពុជា ចំនួន 8លើក ដោយក្នុងនោះ MCL មានចំនួន 7លើក និង CPL មានចំនួន 1លើក មិនត្រឹមជាភាពជោគជ័យក្នុងការច្បាមយកពានលីគនោះទេ ក្លឹបភ្នំពេញក្រោនក៏បន្តឈ្នះពានខាប់ផងដែរ ដោយពួកគេបានឈ្នះ ពានសម្ដេច ហ៊ុនសែន HSC ចំនួន 2លើក ពានលីគខាប់ CLC ចំនួន 2លើក និង ពានបើករដូវកាល CSC ចំនួន 2លើក ហើយភ្នំពេញក្រោន​ក៏​ជា​ក្លឹប​កម្ពុជា​តែ​មួយ​គត់​ដែល​ឡើងទៅ​ដល់​វគ្គ​ចែក​ពូល និង ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃពាន សហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ថា AFC Cup ផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads
ព័ត៌មានសង្ខេប
Remove ads

ប្រវត្តិក្លឹប

Club History

ភ្នំពេញក្រោន F.C. ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 2001 ជាក្លឹបបាល់ទាត់ស្មាតយូណាយធីត Smart United F.C. ដោយមានការឧប្ថម្ភពីក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart Mobile) ហើយពួកគេបានចូលរួមលីគកំពូលកម្ពុជា ដែលក្នុងពេលនោះលីគកំពូលកម្ពុជា មានឋានៈជាលីគពាក់កណ្ដាលអជីប ប៉ុនណោះ ។ ក្រុមស្មាតយូណាយធីត បានបង្កើតឥទ្ធិពលរបស់ខ្លួនក្នុងរដូវកាលទី២របស់ខ្លួន ដោយបានឈ្នះជើងឯកលីគកម្ពុជា ក្នុងឆ្នាំ 2002 ហើយការចូលរួមរបស់ពួកគេក្នុងឆ្នាំបន្តបន្ទាប់មិនទទួលបានជោគជ័យនោះទេ រហូតមកដល់ឆ្នាំ 2005 ពួកគេបានផ្លាសប្ដូរដៃគូឧប្ថម្ភ ដោយសហការណ៍ ជាមួយក្រុមហ៊ុនទូរស័ព្ទចល័តហេឡូ (Hello Mobitel) និង បានផ្លាសប្ដូរឈ្មោះក្លឹបថ្មីទៅជា ហេឡូយូណាយធីត Hello United F.C. ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឈ្មោះ និង អត្តសញ្ញាណមិនបាននាំមកនូវជោគជ័យច្រើននៅលើទីលាននោះទេ ដោយក្រុមរបស់ពួកគេ បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ រងជើងឯកលីគកម្ពុជា ដោយ​តាម​ពី​ក្រោយ​ក្រុមខេមរាកីឡា Khemara Keila F.C. ហើយពេលនោះដែរ ពាន​កីឡាករ ដែលស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ប្រចាំ​ក្លឹប​បាន​ទៅ​លើ​កីឡាករ ហុក សុជីវ័ន ដោយ​ស៊ុត​បាន ២២​គ្រាប់ ។ ក្នុងឆ្នាំ 2006 ក្រុមហ៊ុន Hello Mobitel បានលក់ក្លឹបនេះទៅឱ្យអ្នកជំនួញម្នាក់ទៀតគឺលោក រិទ្ធី សំណាង ដែលបានប្តូរឈ្មោះក្លឹបទៅជាក្លឹបភ្នំពេញយូណាយធីត Phnom Penh United F.C. ដោយប្រធានក្លឹប​នេះ​មាន​គោល​បំណង​តំណាង​ឱ្យ​ទីក្រុង​ភ្នំពេញ និង ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែង​ដណ្តើម​ពាន​លីគផងដែរ ។ នៅដើមរដូវកាល 2006 ក្លឹបបានចូលរួមក្នុងពានធិបតី សហព័ន្ធកីឡាបាល់ទាត់អាសុី AFC President's Cup ជាលើកដំបូង តែមិនបានជាប់ក្នុងវគ្គជម្រុះក្នុងតំបន់នោះទេ ។ មួយឆ្នាំបន្ទាប់ពីការផ្លាសប្ដូរសមាជិក និង ការបន្ថែមសមាជិកថ្មី ការរួមបញ្ចូលគ្នានៃក្លឹបបាល់ទាត់ ភ្នំពេញយូណាយធីត Phnom Penh United និង ក្លឹបបាល់ទាត់អាណាចក្រ Empire F.C. ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងថ្មីនោះគឺការបន្ថែម ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ការច្របាច់ក្លឹបពីរបញ្ចូលគ្នា ភ្នំពេញយូណាយធីត បានផ្លាសប្ដូរឈ្មោះទៅជា ក្លឹបបាល់ទាត់ អាណាចក្រភ្នំពេញ Phnom Penh Empire F.C. ក្នុងឆ្នាំ 2007 ។ រយៈពេលនៃការអភិវឌ្ឍន៍ក្លឹបពេញមួយឆ្នាំ ពោលគឺនៅក្នុង រដូវកាលឆ្នាំ 2008 បានបង្ហាញថាជាក្លឹបដែលទទួលបានជោគជ័យបំផុតមិនធ្លាប់មាន ដោយបានឈ្នះក្នុងការលើកពាន ចំនួន2 នោះគឺ ពានជើងឯក លីគកំពូលកម្ពុជា Metfone Cambodian League (MCL) និង ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ដែលជាពានលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ។[]

Remove ads

ការធ្វើទំនើបកម្មឈ្មោះក្លឹប

Club new brand name update

ក្នុងឆ្នាំ 2009 ក្លឹបបាល់ទាត់ អាណាចក្រភ្នំពេញ Phnom Penh Empire F.C. បានធ្វើទំនើបកម្មឈ្មោះក្លឹបរបស់ខ្លួនទៅជា ភ្នំពេញក្រោន F.C. (Phnom Penh Crown F.C.) ក្រោយពួកគេទទួលបានអ្នកឧប្ថមថ្មី គឺក្រុមហ៊ុន កាសុីណូក្រោន (Crown Casino) ការផ្លាសប្ដូរឈ្មោះនេះផ្ដោតសំខាន់ទៅលើភាពទាក់ទាញយុវជនផងដែរ ភ្នំពេញក្រោន ដែលមានន័យថា មកុដភ្នំពេញ ដែលចង់បង្ហាញថាក្លឹបនេះ ជាស្ដេចក្លឹបប្រចាំតំបន់ ក្រុងភ្នំពេញ ផងដែរ ។ ក្នុងឆ្នាំ 2009 ក្លឹបភ្នំពេញក្រោន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 នៃ (MCL) តែពួកគេនៅតែអាចឈ្នះ ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ កែវ សុខង យកឈ្នះ ទៅលើក្រុមលើ​ណាហ្គាខប Naga Corp F.C. ក្នុងលទ្ធផលវគ្គផ្តាច់ព្រ័ត្រ ១-០ ផងដែរ ។ ក្រោយបញ្ចប់ជំនួបក្នុងស្រុក ភ្នំបេញក្រោន មានការប្រកួតដ៏សំខាន់ ចំនួន2 នោះគឺ AFC President's Cup និង Singapore Cup ការចាញ់ពីរលើក និងឈ្នះលើ Yeedzin របស់ប៊ូតាន់ (Butan) គឺមិនគ្រប់គ្រាន់ទេក្នុងការឆ្លងទៅកាន់ជុំទីពីរនៃពាន AFC President's Cup ។ ការ​ទទួល​ជ័យ​ជម្នះ 2-0 លើ​ក្រុម Young Lions ក្នុង​ការ​ប្រកួត Singapore Cup បាន​ធ្វើ​ឱ្យ​ពួក​គេ​ឈាន​ទៅ​កាន់​វគ្គ​1/4 ផ្តាច់​ព្រ័ត្រ មុន​ពេល​ក្រុម Bangkok Glass របស់​ប្រទេស​ថៃ​បាន​បំបាក់ (PPC) ​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ ។ មកដល់ឆ្នាំ 2010 ភ្នំពេញក្រោន បានឈ្នះពាន (MCL) ជាលើកទី3 ដោយបានយកឈ្នះ ព្រះខ័នរាជ ៤-៣ ក្នុងវគ្គ Play-off វគ្គផ្តាច់ព្រ័ត្រ បើទោះបីជាបានត្រឹមចំណាត់ថ្នាក់លេខ ៤ ក្នុងយុទ្ធនាការក្នុងស្រុកក៏ដោយ ហើយ​ពួក​គេ​បាន​ចាញ់​ក្រុម​ក្រសួងការពារជាតិ ក្នុង​លទ្ធផល ៣-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុនសែន ផងដែរ ។ []

Remove ads

ការបង្កើតថ្នាលយុវជន

Founded Youth

ក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានឈ្នះពាន (MCL) ជាលើកទី4 ក្នុងឆ្នាំ 2011 ។ ការប្រកួតវគ្គជម្រុះដ៏ជោគជ័យដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញបានធ្វើឱ្យភ្នំពេញក្រោនឈានទៅប្រកួតពានរង្វាន់ AFC President's Cup ដ៏មានកិត្យានុភាពនៅទីក្រុងតៃប៉ិ (Taipei) ក្នុងខែកញ្ញា ។ ជាមួយនឹងជ័យជម្នះលើក្រុម Neftchi និង Yadanarbon ក្នុងវគ្គចែកពូល ក្រុមភ្នំពេញក្រោនបានជួបម្ចាស់ផ្ទះ តៃវ៉ាន់ Taiwan Power Company ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយបានធ្លាក់ចេញក្នុងលទ្ធផល 3-2 ក្នុងការជួបគ្នាដ៏ក្ដៅគគុក ។ ក្នុងឆ្នាំ 2011 ដដែល ក្លឹបបានបង្កើតសាលាលំនៅដ្ឋានរបស់ពួកគេជាមួយនឹងថ្នាលយុវជន ក្មេងប្រុសអាយុក្រោម 13ឆ្នាំ (U13) ចំនួន22 នាក់ ដែលត្រូវបានជ្រើសរើសបន្ទាប់ពីការសាកល្បងទូទាំងប្រទេស ជាមួយនឹងទិដ្ឋភាពរយៈពេលវែងនៃការអភិវឌ្ឍន៍បាល់ទាត់របស់យុវជននៅកម្ពុជា ។[] []

រដូវកាលឆ្នាំ 2012 ក្លឹប​ភ្នំពេញក្រោន បាន​បញ្ចប់​ការ​ខក​ចិត្ត​ក្នុង​ចំណាត់​ថ្នាក់​លេខ 5 ក្នុង​ការ​ប្រកួត​ដណ្តើម​ជើងឯក Metfone Cambodian League ហើយពួកគេបានធ្លាក់ចេញពីពានសម្ដេចហ៊ុនសែន (Hun Sen Cup) ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយបើទោះបីជាបានធ្លាក់ចេញពីវគ្គចែកពូលដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញក៏ដោយ ប៉ុន្តែពួកគេបានប្រកួតយ៉ាងខ្លាំងក្លាក្នុង នៃពានរង្វាន់ AFC President's Cup នៅប្រទេសតាហ្ស៊ីគីស្ថាន (Tajikistan) ហើយពួកគេមិនទទួលបានលទ្ធផលល្អនោះទេ ។

2013-2014

ក្លឹបភ្នំពេញក្រោន បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ក្រោយ​ចាញ់ ក្លឹបក្រសួងការពារជាតិ ដោយ​បាល់​ប៉េណាល់ទី​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃពានសម្ដេចហ៊ុនសែន (HSC) និង ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា (MCL) ពួកគេបានបញ្ចប់រដូវកាលធម្មតាក្នុងចំណាត់ថ្នាក់លេខ៣ ដោយចាញ់ ក្រុមស្វាយរៀង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុមជើងឯកចុងក្រោយ ៤-៣ ។ រដូវកាលឆ្នាំ 2014 បានចាប់ផ្តើមដោយ ភ្នំពេញក្រោន បានធ្លាក់ចេញពី ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមដៃរបស់ ក្រុមបៀលប្រាយ យូណាយធីត ហៅកាត់ថា (BBU) ទោះជាយ៉ាងណា ភ្នំពេញក្រោន បានឈ្នះ (MCL) ជាលើកទី5 ជាមួយនឹងជ័យជម្នះ 1-0 ទៅលើក្រុមណាហ្គាខប ចំណែក អ្នកចាំទី ស៊ូ យ៉ាទី ទទួលបានពានរង្វាន់ស្រោមដៃមាស ដែលជាអ្នកចាំទីល្អជាងគេរបស់លីគផងដែរ ។[]

ការបង្កើតកីឡដ្ឋានផ្ទាល់ខ្លួន

Creating own stadium

ក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើការសាងសង់ថ្មី នូវកីឡាដ្ឋានរបស់ខ្លួន ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន 5,000 នាក់ អំឡុងពេលដែលក្លឹបបានទទួលអ្នកឧប្ថម្ភធំរបស់ពួកគេដែលត្រឡប់មកវិញផងដែរនោះ គឺក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចល័តស្មាតអេស៊ាតា (Smart Axiata) កីឡដ្ឋានថ្មីនេះត្រូវបានដាក់ឈ្មោះថា "Smart RSN" ដែលឈ្មោះខាងដើមជាឈ្មោះរបស់ក្រុមហ៊ុនឧប្ថម្ភ ហើយឈ្មោះខាងក្រោយ RSN មានន័យថា (Rithy Sam Nang) ដែលជាឈ្មោះរបស់ប្រធានក្លឹបគឺលោក រិទ្ធីសំណាង បច្ចុប្បន្នលោកបានទទួលមរណៈភាពផងដែរ ។ ក្រោយពេលក្លឹបភ្នំពេញក្រោន មានកីឡដ្ឋានផ្ទាល់ខ្លួន បានធ្វើឱ្យក្លឹបវិវត្តន៍ខ្លួនទៅជា ក្លឹបលីគអជីបស្តង់ដារមួយរបស់កម្ពុជា ។ ក្នុងឆ្នាំ 2015 ភ្នំពេញក្រោន ដណ្តើមបានជ័យជម្នះ លីគកំពូលកម្ពុជា (MCL) ជាលើកទី 6 ដោយបានយកឈ្នះ ក្រុមណាហ្គាវើល (Naga World F.C.) ដោយបាល់ប៉េណាល់ទី កាត់សេចក្ដីផងដែរ ។[] []

Remove ads

អ្នកឧបត្ថម្ភអាវ

Kit sponsors

ព័ត៌មានបន្ថែម រដូវកាល, ឈុតអាវកញ្ចប់ ...
Remove ads

អ្នកឧបត្ថម្ភ

Sponsorship

ព័ត៌មានបន្ថែម រដូវកាល, អ្នកឧបត្ថម្ភធំ ...

អ្នកគាំទ្រ

Supporters

រាល់ពេលមានការប្រកួតរបស់ភ្នំពេញក្រោន យើងតែងតែសង្កេតឃើញក្រុមអ្នកគាំទ្រដ៏ពុះកញ្ជ្រោលរបស់ភ្នំពេញក្រោន ដែលមានរហ័សនាមថា "ក្រហម" (The RED) ដែលតែងតែស្រែកគាំទ្រពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការប្រកួត ដែលពួកគេបានបង្កើតនូវចង្វាក់ភ្លេងបទចម្រៀងផ្ទាល់ខ្លួនសម្រាប់ស្រែកច្រៀងគាំទ្រទៅដល់ក្លឹបផងដែរ បទចម្រៀងដែលពួកគេស្រែកច្រៀងមានចំណងជើងថា "យើងគឺតែមួយ" (We are the one) ហើយនេះជាការគាំទ្រដែលមិនធ្លាប់មានពីមុនមកក្នុងលីគកំពូលកម្ពុជា ទង់ក្រហម មានរូបភាពផ្សេងៗជាច្រើន បានបក់រវិចពាសពេញកីឡាដ្ឋាន ដែលជាការគាំទ្រដ៏អស្ចារ្យមួយរបស់ក្លឹប ដែល តំណាងឱ្យទីក្រុងភ្នំពេញ ។

Remove ads

កំណត់ត្រាក្លឹប

Club Record

ព័ត៌មានបន្ថែម រដូវកាល, ពានលីគ ...
Remove ads

កីឡាករ ក្រុមបច្ចុប្បន្ន

Player Current squad

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

ព័ត៌មានបន្ថែម លេខអាវ, តួនាទី (Pos.) ...

កីឡាករ ខ្ចីជើង

Players on loan

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

ព័ត៌មានបន្ថែម លេខអាវ, តួនាទី (Pos.) ...
Remove ads

មើលផងដែរ

See also

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads