ភ្លេងជាតិថៃ

From Wikipedia, the free encyclopedia

Remove ads

"ផ្លេងឆាត" ជាចម្រៀង​ជាតិរបស់ព្រះរាជាណាចក្រថៃ ។​ បទភ្លេងត្រូវ​បាននិពន្ធដោយ ភីធ័រ ហ្វៃថ៍ (Peter Feit) ដែល​​ជា​កូន​ប្រុស​​របស់​​លោក ចេកុប ហ្វៃថ៍ (Jacob Feit) ។ លោក​ ចេកុប ហ្វៃថ៍ ​​ជា​ជនជាតិ​អាល្លឺម៉ង់ដ៍​ម្នាក់ ​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​នៅ​ប្រទេស​ថៃ និង​​ ជា​​ទីប្រឹក្សា​តន្ត្រី​ហ្លួង ។ លោក​ ភីធ័រ ហ្វៃថ៍ មាន​ឈ្មោះ​ជា​ភាសា​ថៃ​ថា បិតិ វាទ្យាករ (ปิติ วาทยะกร) ឬ បិតិ វាទ្យករ ហើយ​លោក​ក៏​មាន​គោរម្យងារថា ព្រះចេនតុរិយាង្គ ឬ ព្រះជេនឌុរិយ៉ាង (พระเจนดุริยางค์) ឬ ព្រះ​ចេន្តុរិយាង្គ ។ លោក​ ភីធ័រ កើត​នៅ​ឆ្នាំ ១៨៨៣ និង ស្លាប់​នៅ​ឆ្នាំ ១៩៦៨ ។ បទ​ចម្រៀង​ត្រូវបាននិពន្ធ​នៅ​ឆ្នាំ 1939 ដោយ ហ្លួងសារានុប្រព័ន្ធ (Luang Saranuprapan) ​។ ភ្លេង​ជាតិ​ត្រូវ​បាន​និពន្ធ​​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ១៩៣២ ចំនួន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​លើក​ទី​មួយ​នៅ​ខែ​កក្កដា ឆ្នាំ ១៩៣២ ។ បទចម្រៀង​ដំបូង​គឺ​ជា​ស្នាដៃ​របស់​​ ឃុន វិចិតមាត្រា (Khun Wichitmatra) ។ ​ឆ្នាំ ១៩៣៩ នៅ​ពេល​​ដែល​ប្រទេស​​ ស្យ៉ាម (សៀម) ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ ប្រទេស​ថៃ​ (Thailand) រដ្ឋាភិបាល​​ថៃ​បាន​ចាត់​តាំង​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តែង​បទចម្រៀង​ថ្មី​មួយ​ឡើង ហើយ​​ស្នាដៃ​និពន្ធ​របស់​ ហ្លួង សារានុប្រព័ន្ធ បាន​ឈ្នះ​រង្វាន់​លេខ​ ១ ។ នាយក​រដ្ឋមន្ត្រី ភិប៊ូនសុងខ្រាម (Phibunsongkhram) បាន​ចេញ​ក្រិត​មួយ​ប្រកាស​បង្គាប់​ថា​ បទ​ភ្លេង​ជាតិ​ត្រូវ​តែ​ចាក់​ផ្សាយ​នៅ​ម៉ោង ៨ ព្រឹក និង ម៉ោង ៦ ល្ងាច ដើម្បី​ឲ្យ​ជនជាតិ​ថៃ​គ្រប់រូប​ក្រោក​ឈរ​គំនាប់​គោរព​ជាតិ ។ ច្បាប់​នោះ​នៅ​មាន​សុពលភាព​​ដ៏​ខ្លាំង​ក្លា​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន ។[]

Remove ads

ទំនុកច្រៀង

ឆ្នាំ 1939 – បច្ចុប្បន្ន

ព័ត៌មានបន្ថែម ភាសាថៃ, សរសេរតាមសូរស័ព្ទភាសាខ្មែរ ...
Remove ads

ឆ្នាំ 1934

ព័ត៌មានបន្ថែម ភាសាថៃ, សរសេរតាមសូរស័ព្ទភាសាខ្មែរ ...

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads