មេកានិចកង់ទិច

From Wikipedia, the free encyclopedia

Remove ads

មេកានិចកង់ទិច (អង់គ្លេស: quantum mechanics) គឺជាទ្រឹស្ដីមូលដ្ឋានមួយនៅក្នុងរូបវិទ្យាដែលពណ៌នាអំពីឥរិយាបទរបស់ធម្មជាតិនៅកម្រិតអាតូមនិងតូចជាងអាតូម[] :1.1វាគឺជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិចទាំងអស់ ដែលរួមមាន គីមីវិទ្យាកង់ទិច ទ្រឹស្ដីដែនកង់ទិច បច្ចេកវិទ្យាកង់ទីច និងវិទ្យាសាស្រ្តព័ត៌មានកង់ទិច​​ ​​។

មេកានិចកង់ទិចអាចពិពណ៌នាអំពីប្រព័ន្ធជាច្រើនដែលរូបវិទ្យាបុរាណមិនអាចពិពណ៌នាបាន។ រូបវិទ្យាបុរាណអាចពណ៌នាពីផ្នែកផ្សេងៗនៃធម្មជាតិដែលយើងអាចមើលឃើញបានដោយភ្នែកទទេ ប៉ុន្តែរូបវិទ្យាបុរាណមិនអាចពណ៌នាពីផ្នែកទាំងនោះនៅកម្រិតតូចៗដូចជានៅកម្រិតអាតូម និងតូចជាងអាតូម​បានឡើយ។ ទ្រឹស្ដីនៅក្នុងរូបវិទ្យាបុរាណភាគច្រើនអាចបានមកពីមេកានិចកង់ទិច សម្រាប់ជាការប៉ាន់ស្មានក្នុងមាត្រដ្ឋានទំហំធំ (ម៉ាក្រូស្កូប)។ []

ស្រមៃថាយើងមានអេឡិចត្រុងនៃអាតូមទង់ដែងមួយហើយយើងដាក់វាឪ្យដាច់ដោយឡែកពីមជ្ឈដ្ឋានជំុវិញមានន័យថាអេឡិចត្រុងនោះត្រូវបានការពារដោយពុំបានទទួលរងនៅការប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅដូចជា កម្ដៅ​ និងរលកកម្ដៅដែលអាចនាំឪ្យអេឡិចត្រុងងាយនឹងប្រែប្រួសសភាពឬជាភាសាអង់គ្លេស (Decoherence)។​ នៅពេលយើងដាក់អេឡិចត្រុងឪ្យដាច់ដោយឡែកពីមជ្ឈដ្ឋាន​ពេលនោះអេឡិចត្រុងនឹងស្ថិតនៅក្នុងសភាពមួយដែលយើងពុំអាចកំណត់ដោយវាអាចនឹងស្ថិតនៅទីតាំងណាមួយ (លើឬក្រោម) ឬវាអាចស្ថិតនៅទីតាំងទាំងពីក្នុងពេលណាមួយ ដែលសភាពនេះគេឪ្យឈ្មោះថា (Superposition)។​

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads