យូន សកយ៉ល
ប្រធានាធិបតីកូរ៉េខាងត្បូង តាំងពីឆ្នាំ ២០២២ From Wikipedia, the free encyclopedia
Remove ads
យូន សកយ៉ល (ភាសាកូរ៉េ៖ 윤석열; កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៦០) ឬសរសេរតាមតួឡាតាំង យូន ស៊ុកយ៉ល គឺជាអ្នកនយោបាយ អតីតរដ្ឋអាជ្ញាសាធារណៈ និងមេធាវីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលសព្វថ្ងៃកំពុងបម្រើការជាប្រធានាធិបតីកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២២។ ក្នុងនាមជាសមាជិកម្នាក់នៃគណបក្សអំណាចប្រជាជន លោកយូនធ្លាប់បានបម្រើការជាអគ្គរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងនៅរវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ក្រោមអតីតប្រធានាធិបតី លោកមូន ជែអ៊ីន។[១] តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ មក លោកយូនត្រូវបានគេព្យួរអំណាចជាប្រធានាធិបតី បន្ទាប់ពីរដ្ឋសភាកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់ដកតំណែង។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញកូរ៉េបានសម្រេចជាឯកច្ឆ័ន្ទដកយូនចេញពីអំណាច និងបញ្ចប់អាណត្តិប្រធានាធិបតីជាផ្លូវការ។
Remove ads
កំណត់សម្គាល់
- តួនាទី និងអំណាចរបស់យូនត្រូវបានផ្អាកពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ អាណត្តិប្រធានាធិបតីរបស់លោកត្រូវបានបញ្ចប់នៅពេលដែលតុលាការធម្មនុញ្ញកូរ៉េបានសម្រេចជាឯកច្ឆ័ន្ទដើម្បីទម្លាក់លោកពីអំណាច។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads