រចនាសម្ព័ន្ធរដ្ឋបាលព្រៃឈើកម្ពុជា
From Wikipedia, the free encyclopedia
Remove ads
រចនាសម្ព័ន្ធរដ្ឋបាលព្រៃឈើកម្ពុជា មានប្រធានរដ្ឋបាលព្រៃឈើជាថ្នាក់កំពូល ក្នុងនោះត្រូវបែងចែកជាការិយាល័យ (ការិ.) វិទ្យាស្ថាន មជ្ឈមណ្ឌល និង ឧទ្យានសួនសត្វ ក្រៅពីនោះនៅតាមថ្នាក់មូលដ្ឋានមាន អធិការដ្ឋានរដ្ឋបាលព្រៃឈើ (អធិការដ្ឋាន រ.ប.ព.ឈ.) បែងចែកបន្តទៅជា ខណ្ឌរដ្ឋបាលព្រៃឈើ (ខណ្ឌរ.ប.ព.ឈ.) បន្ទាប់មក ផ្នែករដ្ឋបាលព្រៃឈើ (ផ្នែករ.ប.ព.ឈ.) ចុងក្រោយបង្អស់គឺ សង្កាត់រដ្ឋបាលព្រៃឈើ។
ថ្មនាក់ជាតិ
ការិយាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌល និង ឧទ្យានសួនសត្វ
- ១
- ការិយាល័យរដ្ឋបាល និង សហប្រតិបត្តិការអន្តរជាតិ
- ការិយាល័យផែនការ និង គណនេយ្យ-ហិរញ្ញវត្ថុ
- ការិយាល័យផ្សព្វផ្សាយព្រៃឈើ
- ២
- ការិយាល័យកិច្ចការព្រៃឈើ
- ការិយាល័យគ្រប់គ្រងទីជំរាល និង ដីព្រៃឈើ
- ការិយាល័យអភិវឌ្ឍន៍ឧស្សាហកម្មព្រៃឈើ និង ទីផ្សារ
- ៣
- ការិយាល័យដាំឈើ
- ការិយាល័យសហគមន៍ព្រៃឈើ
- ការិយាល័យនីតិកម្ម-វិវាទ
- ការិយាល័យការពារសត្វព្រៃ
- ៤
- វិទ្យាស្ថានស្រាវជ្រាវ និង វិទ្យាសាស្ត្រព្រៃឈើ
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និង សត្វព្រៃ
- ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ
Remove ads
ថ្នាក់មូលដ្ឋាន
អធិការដ្ឋានរដ្ឋបាលព្រៃឈើ
អធិការដ្ឋានរដ្ឋបាលព្រៃឈើនៅកម្ពុជាត្រូវបានបែងចែកជាបួនតំបន់ធំៗ ហើយវាមានខណ្ឌរដ្ឋបាលព្រៃឈើចំណុះជាច្រើនទៀត។
ខណ្ឌរដ្ឋបាលព្រៃឈើ
ខណ្ឌរដ្ឋបាលព្រៃឈើជាបំណែងចែកថ្នាក់ក្រោមអធិការដ្ឋានរដ្ឋបាលព្រៃឈើ ហើយវាស្ថិតនៅលើផ្នែករដ្ឋបាលព្រៃឈើ ដែលជាផ្នែកចំណុះនៃខណ្ឌរដ្ឋបាល។
ផ្នែករដ្ឋបាលព្រៃឈើ
ផ្នែករដ្ឋបាលព្រៃឈើស្ថិតនៅក្រោមចំណុះនៃខណ្ឌរដ្ឋបាលព្រៃឈើ ហើយវាត្រូវបានបែងចែកបន្តទៅជាសង្កាត់តូចៗបន្ថែមទៀត។
សង្កាត់រដ្ឋបាលព្រៃឈើ
សង្កាត់រដ្ឋបាលព្រៃឈើជាបំណែងចែកថ្នាក់ក្រោមបង្អស់នៃរចនាសម្ព័ន្ធរដ្ឋបាលព្រៃឈើរបស់កម្ពុជា។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads