របាំកិន្នរី
From Wikipedia, the free encyclopedia
Remove ads
របាំកិន្នរី គឺជារបាំប្រពៃណីមួយរបស់កម្ពុជា ដែលបង្ហាញពីពពួកសត្វពាក់កណ្តាល មនុស្សពាក់កណ្តាល បក្សីដ៏សប្បុរសរាំក្នុងស្រះឈូកដែលតែងតែសំដែងក្នុងរបាំព្រះរាជទ្រព្យនៃកម្ពុជា ។ [១]

និរុត្តិសាស្ត្រ

ពាក្យ របាំ ក្នុង ភាសាខ្មែរ សំដៅលើរបាំប្រពៃណី។ កំណត់ត្រាដំបូងបំផុតមួយនៃរបាំ នៅក្នុងប្រទេសកម្ពុជា គឺតាំងពីសតវត្សទី៧ ដែលការសម្តែងត្រូវបានប្រើប្រាស់ជាពិធីបុណ្យសពរបស់ស្តេច។ ក្នុងសម័យអង្គរ របាំត្រូវបានគេធ្វើនៅតាមប្រាសាទ។
កិន្នរី មានប្រភពមកពីភាសាសំស្រ្កឹត កិន្នរី សម្រាប់សត្វពាក់កណ្តាលមនុស្ស និងពាក់កណ្តាលសត្វបក្សីដែលគេជឿថាបានរស់នៅក្នុងហិមាពាន្ត ។ ខណៈពេលដែល កិន្នរ ឬ កិន្នរា គឺមកពីកិន្នរ សម្រាប់បុរសឬប្រភេទនៃសត្វនេះ។
Remove ads
ប្រវត្តិសាស្ត្រ
ការបង្ហាញរូបកិន្នរ ចំណាស់បំផុតក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញនៅប្រាសាទសំបូរព្រៃគុក ក្នុងសតវត្សទី៧ [២] ដែលបច្ចុប្បន្នជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

នៅសម័យអង្គរ កិន្នរ និង កិន្នរី ជាញឹកញាប់បង្ហាញនៅលើប្រាសាទអង្គរដែលមានរូបរាងខុសៗគ្នា។ នៅប្រាសាទអង្គរវត្ត ក៏មានការបង្ហាញរូបសត្វពាក់កណ្តាលមនុស្ស និងពាក់កណ្តាលសត្វស្លាបទាំងពីរនេះផងដែរ។
កិន្នរ ក៏ត្រូវបានគេមើលឃើញជាទូទៅឆ្លាក់ជារូបចម្លាក់សម្រាប់សសរនៃស្ថាបត្យកម្មក្រោយសម័យអង្គរ ។ [១]

នៅឆ្នាំ១៩០៦ នាដកាកិន្នរី បានសម្តែងនៅអឺរ៉ុបជាលើកដំបូងនៅឯការតាំងពិពណ៌អាណានិគមនៅទីក្រុងម៉ាសៀលឡេស ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ [៣] ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) នៅកម្ពុជា របាំនេះស្ទើរតែបាត់ទៅហើយ ហើយបានលេចចេញជាថ្មីក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម បុប្ផាទេវី ដែលជាម្ចាស់របាំព្រះរាជទ្រព្យដំបូងបង្អស់របស់កម្ពុជា។
Remove ads
តួអង្គនិងសំលៀកបំពាក់
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads