រូបឈាន៤
From Wikipedia, the free encyclopedia
Remove ads
ភិក្ខុឃឹម សាលីម
បន្ថែមសេចក្ដីពន្យល់ក្នុងវង់ក្រចកដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ សេង ច័ន្ទភក្ដី
- រូបឈាន៤បានដល់៖ បឋមជ្ឈាន១ ទុតិយជ្ឈាន១ តតិយជ្ឈាន១ ចតុត្ថជ្ឈាន១។ [ដោយចតុក្កន័យតាមព្រះសូត្រ]
បឋមជ្ឈាន
- បឋមជ្ឈាន មានអង្គ៥គឺ៖
- វិតក្កៈ (ការគិតត្រិរិះ) សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១
- វិចារៈ (ការពិចារណា) សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១
- បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យ "រីករាយ" ១
- សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយ "សុខស្រួល" ល្អ១
- ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
ទុតិយជ្ឈាន
- ទុតិយជ្ឈាន មានអង្គ៣គឺ៖
- បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
- សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
- ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
តតិយជ្ឈាន
- តតិយជ្ឈាន មានអង្គ២គឺ៖
- សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
- ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
ចតុត្ថជ្ឈាន
- ចតុត្ថជ្ឈាន មានអង្គ២គឺ៖
- ឧបេក្ខា ភាវៈនៃចិត្តព្រងើយកន្តើយចំពោះអារម្មណ៍១ (ចិត្តកណ្ដាលៗ ព្រងើយៗ មិនយកចិត្តទុកដាក់ នឹងអារម្មណ៍ផ្សេងៗ)។
- ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១ (ចិត្តដែលមិនបែកខ្ញែក ឬចិត្តដែលមូលក្នុងអារម្មណ៍នៃកម្មដ្ឋាន)។
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads