រឿងកូនស្រីអ្នកនេសាទ

From Wikipedia, the free encyclopedia

Remove ads
Remove ads

ទំនុកច្រៀង និងបទភ្លេងដោយ៖ កវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន

សម្រួលតន្រ្តីដោយ៖ លោក ម៊ែ ប៊ុន

ច្រៀងដោយ៖ រាជនីព្រលឹងស្ទឹងខៀវ រស់ សេរីសុទ្ធា

ការយល់ខុស៖ បទនេះត្រូវបានគេយល់ចំណងជើងខុសថា «ឱ!ភូមិបាក់ព្រា» ដោយយកតាមក្បាលនៃទំនុកច្រៀង។

ប្រវត្តិបទចម្រៀង៖ ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខែត្របាត់ដំបង ។ ជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សារពន់ប្រមាណ ។

កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូតចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។

កាលនៅរៀនពីក្មេង លោក គង្គ ប៊ុនឈឿន បានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កានៅភូមិ បាក់ព្រា ហើយលោកបានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។

កាលណោះ Melodie របស់បទ “កូនស្រីអ្នកនេសាទ” លោកគង្គ ប៊ុនឈឿន គ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់លោកប៉ុណ្ណោះ ។ លុះមកដល់ឆ្នាំ១៩៧៤ ទើបលោក រៀបចំតាក់តែងទំនុកច្រៀងឡើងវិញ ហើយបានថតផ្សាយនៅពេលនោះ ។ បទនេះ បានធ្វើឲ្យភ្ញាក់ ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះ វាក៏ក្លាយទៅជានិមិត្តរូប នៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រា ដែលលោកបានពណ៌នានៅក្នុងរឿងប្រលោមលោកមួយទៀតឈ្មោះកូនស្រីអ្នកនេសាទ ។

អ្នកស្រី រស់ សេរីសុទ្ធា ដែលអ្នកផងតែងតែប្រសិទ្ធនាមថា “ព្រលឹងស្ទឹងខៀវ”បាននិយាយ ប្រាប់លោក គង្គ ប៊ុនឈឿន នៅពេលថតបទនេះចប់ថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រ ពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះ និងធ្លាប់មានបេះដូងប្រេះឆា ដូចជាបុប្ផាបាក់ព្រានោះដែរ ។

នេះជាបទមួយ ដែលលោកគង្គ ប៊ុនឈឿន បានពណ៌នាប្លែកពីគ្នា គឺបរិយាយពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម… ប្រៀបបីដូចជាទន្លេទឹក ភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដី ស្មោះត្រង់របស់នាង…។

ទំនុកច្រៀង

១-ឱ!ភូមិបាក់ព្រានាពេលសូរិយារៀបលិច រលកព្រិចៗរំលិចពណ៌ព្រំសុវណ្ណ

ពពករសាត់កាត់មេឃនាពេលសាយ័ណ្ហ ឯនាយផ្គរលាន់លាន់ឮសែនឆ្ងាយស្រណោះ។

២-ភូមិអ្នកនេសាទអណ្តែតលើផ្ទៃជលសា ជំនោរសីហាកត់ត្រារឿងដើមទាំងអស់

កាលបងនិងអូនសាងក្បូនស្នេហាយ៉ាងស្មោះ ឥឡូវរូបប្រុសបោះបង់ចោលអូនឯកា។

R-ធ្វើម្តេចរូបអូនជាកូនស្រីអ្នកនេសាទ ជាផ្កាមិនស្អាតប្រឡាក់ជាប់ក្លិនមច្ឆា

បងស្គាល់ជាតិហើយបោះផ្កាចោលក្នុងជលសា នេះហើយវាសនាបុប្ជានៅភូមិបាក់ព្រា។

៤-បាក់ព្រាព្រែកត្រប់បង្កប់រឿងស្នេហ៍អ្នកក្រ ដូចព្រាហ្មកេសរត្រូវប្តីយកទៅប្រហារ

ចាប់តាំងពីប្រាំងរហូតដល់ខែវស្សា ក៏ប្រុសស្នេហា មិនឃើញយាត្រាវិលវិញ៕

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads