រឿងផ្កាស្រពោន
From Wikipedia, the free encyclopedia
Remove ads
រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏ប្រជាប្រិយមួយនៅប្រទេសកម្ពុជា ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តផងដែរ។ ប្រលោមលោកដ៏ប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៤៧
ឧទ្ទិស
ប្រលោមលោកនេះ បានក្រងកើតឡើងក្នុងសម័យដែលប្រទេសកម្ពុជាត្រូវបែងចែកអាណាខែត្រខាងលិច ទៅនៅក្រោមអំណាចប្រទេសជិតខាង គឺរវាង៧ឆ្នាំមកហើយ។
ដូច្នេះហើយសេចក្តីរំលឹកដល់ភូមិកំណើត ដល់ញាតិមិត្តដែលព្រាត់ទៅម្ខាងៗ ព្រំដែនអកុសល ក៏សឹងមានងំនៅក្នុងថ្លើម ក្នុងប្រមាត់នៃខ្មែរគ្រប់ៗរូប។
ដូច្នេះហើយបានជាកន្លែងណា តំបន់ណាដែលជាទីស្រឡាញ់របស់អ្នកតែងក៏ត្រូវកម្លាំងនៃសេចក្តីរំលឹក ច្រានបញ្ជូនមកជាក្របខ័ណ្ឌនៃរឿងនេះ។
ដូច្នេះហើយបានជាខ្ញុំឧទ្ទិសរឿងនេះ ជូនចំពោះដែនកំណើតរបស់ខ្ញុំ។
Remove ads
ជម្រាបអ្នកអាន
សៀវភៅដែលលោក-អ្នក ចាប់ផ្ទាត់ទំព័រមើលក្នុងពេលនេះបាននិពន្ធរួចជាយូរឆ្នាំមកហើយ តែពុំមានឱកាសនឹងបោះពុម្ពនោះ។កាលពីថ្ងៃទី១៩ កក្កដា គ.ស១៩៤៧ កាសែតកម្ពុជា បានចុះផ្សាយបន្តិចម្តងៗ រាល់ថ្ងៃសៅរ៍ ដរាបដល់ថ្ងៃ២៧ កញ្ញា ឆ្នាំដដែលទើបចប់ តែដោយឃើញថា ជាការរាត់រាយពេក ទើបមានមិត្រជាច្រើននាក់សុំឲ្យប្រមូលបោះពុម្ពជាសៀវភៅឡើង។
ឥលូវសេចក្តីនេះបានសម្រេចហើយ តែអ្នកនិពន្ធសូមអភ័យទោសចំពោះលោក-អ្នកប្រាជ្ញទាំងឡាយ បើឃើញថាមានឆ្គាំឆ្គង ព្រោះជាជំហានដើមបំផុតក្នុងអក្សរសាស្ត្រជាតិ។
Remove ads
សាច់រឿង
- រឿងផ្កាស្រពោនវគ្គទី១
- រឿងផ្កាស្រពោនវគ្គទី២
- រឿងផ្កាស្រពោនវគ្គទី៣
- រឿងផ្កាស្រពោនវគ្គទី៤
- រឿងផ្កាស្រពោនវគ្គទី៥
- រឿងផ្កាស្រពោនវគ្គទី៦
- រឿងផ្កាស្រពោនវគ្គទី៧
- រឿងផ្កាស្រពោនវគ្គទី៨
- រឿងផ្កាស្រពោនវគ្គទី៩
- រឿងផ្កាស្រពោនវគ្គទី១០
- រឿងផ្កាស្រពោនវគ្គទី១១
- រឿងផ្កាស្រពោនវគ្គទី១២
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads