រឿង អ្នកភូមិនិងធុងទឹក

From Wikipedia, the free encyclopedia

Remove ads

មានអ្នកភូមិក្រីក្រម្នាក់ តែងចេញទៅរែកទឹក ព្រឹកល្ងាច នៅស្រះមួយ នាជាយភូមិរបស់គាត់​ ដើម្បីយកមកប្រើប្រាស់ ប្រចាំគ្រួសាររាល់ថ្ងៃ។ ធុងទាំងពីររបស់គាត់ ចាស់បន្តិចហើយ មួយសឹករិចធ្លុះបាតតិចៗ ហើយមួយទៀត នៅជិតល្អ នៅឡើយ។ នៅពេលគាត់រែកទឹក ពីស្រះមកដល់ផ្ទះ ធុងមួយនៅសល់ទឹក តែកន្លះធុង តែមួយទៀត នៅពេញដដែល។

ច្រើនខែក្រោយមក ធុងធ្លុះបាត កើតក្តីតប់ប្រមល់ នឹកអាមាស ដែលខ្លួនជាធុងធ្លុះ មិនអាចជួយអោយ ម្ចាស់ខ្លួន រែកទឹកបានគ្រប់គ្រាន់ មកដល់ផ្ទះ ក៏ស្រដីទៅម្ចាស់ ដែលកំពុងសម្រាក ដកដង្ហើម ពីការនឿយហត់ រែកទឹកច្រើនជើង ច្រើនសា ក្នុងមួយថ្ងៃនោះ ថា ៖

- ឧិលោកម្ចាស់អើយ អភ័យទោស អោយខ្ញុំផង ដែលខ្ញុំមិនអាច ផ្ទុកទឹកគ្រប់គ្រាន់ សម្រាប់ជួយផ្គត់ផ្គង់ គ្រួសាររបស់លោក ដូចធុងល្អមួយទៀត។

ស្រាប់តែអ្នកភូមិនោះ ងើបមុខឡើងញញឹម ហើយឆ្លើយតបវិញ យ៉ាងរហ័ស ថា​ ៖

- នែ៎! ធុងធ្លុះបាតអើយ កុំគិតច្រើនពេក! អ្នកមានបានសង្កេតមើលទេ ថា នៅពេល កន្លងមក តាំងពីធុងឯងធ្លុះបាត ខ្ញុំបានដាំផ្កា ដាំជីរស្លឹកគ្រៃ តាមផ្លូវរហូតមក។ ហើយនៅពេលខ្ញុំរែកទឹកតាមផ្លូវនោះ ធុងឯងក៏សម្រក់ទឹក ស្រោចដំណាំទាំងឡាយនោះ អោយស្រស់បំព្រង រៀងរាល់ពេលដែរ។ បើសិនជាអ្នក មិនបានធ្លុះ ជ្រាបទឹក មកក្រៅទេ ម៉្លេះសមខ្ញុំគ្មាន បន្លែស្លស្លុក គ្មានផ្កាស្អាត សម្រាប់លំអផ្លូវ មានមេអំបៅ ហើររេរា នាំអោយខ្ញុំសប្បាយ ត្រជាក់ចិត្ត ដើររែកទឹកផង ច្រៀងផង យ៉ាងសប្បាយឡើយ។ ដូច្នេះ ឈប់គិតខុស ថាខ្លួនជារបស់ អត់ប្រយោជន៍ទៀតទៅ។ អ្វីក៏ដោយ លើលោកនេះ អាចបម្រើ ប្រយោជន៍សង្គម បានទាំងអស់ អោយតែយើង​ មានប្រាជ្ញា ចេះឆ្នៃប្រឌិតរចនា ទៅតាមបែបបទ ដែលជីវិតត្រូវការ ហើយការមានសតិប្រាជ្ញា ល្អប្រសើរ អាចនាំអោយយើង ចៀសផុត​ ពីការប្រមាថមាក់ងាយ តម្លៃសមត្ថភាព របស់អ្នកដទៃ ទៀតផង។



ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads