រ៉ាប៊ី

From Wikipedia, the free encyclopedia

Remove ads

រ៉ាប៊ី (អង់គ្លេស: Rabbi, pronounce /ˈræb/) មានន័យថា បណ្ឌិត គ្រូ លោកម្ចាស់ ជាគោរមងារមួយ​នៅក្នុងសាលាសាសន៍យូដា ដែលគេប្រើរហូតដល់សម័យបច្ចុប្បន្ន។

នៅក្នុងសាសនាយូដា រ៉ាប៊ីគឺជាគ្រូបង្រៀនម្នាក់នៃគោលបង្រៀនមួយឈ្មោះតូរ៉ា។ វាជាងារមួយដែលមានប្រភពមកពីភាសាហេប្រឺ មានន័យថា គ្រូ (master) ហើយជាពាក្យដែលសិស្សប្រើនៅពេលហៅគ្រូតូរ៉ា។ ពាក្យ "master" ន័យត្រង់គឺ "អ្នកដ៏អស្ចារ្យម្នាក់"។

[][][]

ដើមកំណើតនៃពាក្យរ៉ាប៊ី

ពាក្យ "រ៉ាប៊ី" មានប្រភពមកពីភាសាមួយក្រុម រួមបញ្ចូលទាំងភាសាហេព្រើរ និងភាសាអារ៉ាប់។ ពាក្យនេះនៅក្នុងភាសាអើរ៉ាមមានន័យថា "ធំអស្ចារ្យ" ហើយក៏មានន័យថា "គួរឲ្យគោរព" ដែរ។ [][]

រ៉ាប៊ីមិនមែនជាមុខងារមួយនៅក្នុងព្រះគម្ពីរភាសាហេព្រើរឡើយ ហើយនៅជំនាន់បុរាណ គេមិនបានប្រើងារផ្សេងៗដែលពាក់ព័ន្ធនឹងងារនេះ ដូចជា រ៉ាបាន ឬរីប៊ី ឬក៏រ៉ាប ដើម្បីពិពណ៌នាអំពីពួកបណ្ឌិតបាប៊ីឡូន ឬពួកបណ្ឌិតនៅអ៊ីស្រាអែលឡើយ។[] ងារ "រ៉ាបាន" និង "រ៉ាប៊ី" ត្រូវបានលើកមកនិយាយជាដំបូងនៅក្នុងសំណេរ Mishnah (ឆ្នាំ ២០០)។[] ងារ "រ៉ាប៊ី" មានប្រើនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស និងយ៉ូហាន ហើយងារនេះត្រូវបានប្រើសំដៅទៅលើពួកគ្រូេវវិន័យ និងពួកផារិស៊ី ព្រមទាំងព្រះយេស៊ូវផងដែរ។[][]

Remove ads

ប្រវត្តិត្រួសៗ

រដ្ឋាភិបាលនៃអាណាចក្រអ៊ីស្រាអែល និងយូដា មានមូលដ្ឋាននៅលើប្រព័ន្ធមួយ ដែលរួមបញ្ចូលទាំងស្ដេចយូដា ព្យាការីយូដា អាជ្ញាធរច្បាប់របស់តុលាការកំពូលនៃយេរូសាឡឹម ក្រុមប្រឹក្សាជាន់ខ្ពស់ និងសិទ្ធអំណាចក្នុងការធ្វើពិធីសាសនារបស់ពួកបូជាចារ្យ។ សមាជិតក្រុមប្រឹក្សាត្រូវតែទទួលយកការតែងតាំងរបស់ខ្លួន ដែលមានតមកតាំងពីសម័យលោកម៉ូសេមកម្ល៉េះ ប៉ុន្តែពួកគេមិនត្រូវបានគេហៅថារ៉ាប៊ីទេ គឺត្រូវបានហៅថាបូជាចារ្យ ឬគ្រូវិន័យវិញ ដូចជា អែសរ៉ា ដែលនៅក្នុងព្រះគម្ពីរត្រូវបានគេហៅថា "អែសរ៉ា, ជាបូជាចារ្យ, ជាគ្រូវិន័យ, គឺគ្រូវវិន័យខាងព្រះបន្ទូលអំពីសេចក្ដីបង្គាប់របស់ព្រះ និងអំពីបទបញ្ញត្តិរបស់ព្រះ ដល់អ៊ីស្រាអែល។"[១០] "រ៉ាប៊ី" ដែលជាងារខាងសាសនា មិនត្រូវបានគេឃើញនៅក្នុងព្រះគម្ពីរភាសាហេព្រើរឡើយ។[១១]

គេរំពឹងថាអស់ទាំងបុគ្គលិកលក្ខណៈខាងលើនេះ ត្រូវបានជ្រមុជចូលយ៉ាងជ្រៅទៅក្នុងគតិបណ្ឌិតនៃកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ និងសេចក្ដីបង្គាប់ផ្សេងៗ ដែលធ្វើឲ្យមនុស្សជាច្រើននៅសម័យបច្ចុប្បន្ននេះចាត់ទុកថា "រ៉ាប៊ី" ជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ។

"ម្នាក់ដែលរៀនមួយជំពូក មួយហាឡាកា (ច្បាប់ផ្សេងៗនៅក្នុងសាសនាយូដា ដែលត្រូវបានដកស្រង់ចេញពីកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ) មួយខ មួយឃ្លានៅក្នុងកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ ឬសូម្បីតែមួយអក្សរ ពីមិត្តរបស់ខ្លួន ត្រូវតែប្រព្រឹត្តចំពោះគេដោយគោរព។ ដោយហេតុនេះ យើងឃើញថាស្ដេចដាវីឌ ដែលមិនបានរៀនអ្វីសោះពីអាហ៊ីថូផែល លើកលែងរឿងពីរប៉ុណ្ណោះ ប៉ុន្តែស្ដេចដាវីឌបានហៅគាត់ថាជាគ្រូ [អត្ថបទជាភាសាហេព្រើរ: រ៉ាបូ, ជាអ្នកនាំផ្លូវ, និងជាអ្នកស្និទ្ធស្នាលរបស់ទ្រង់, ដូចដែលមាននិយាយថា: 'អ្នកជាមនុស្សនៃខ្នាតរបស់ខ្ញុំ ជាអ្នកនាំផ្លូវរបស់ខ្ញុំ និងជាមិត្តស្និទ្ធស្នាលរបស់ខ្ញុំ' (ទំុកតម្កើង ៥៥:១៤)។ ដោយសារតែហេតុផលនេះទើបមានគេយល់ថា: ប្រសិនបើស្ដេចដាវីឌដែលមិនបានរៀនអ្វីសោះពីអាហ៊ីថូផែល លើកលែងតែរឿងពីរប៉ុណ្ណោះ បានហៅគាត់ថាជាគ្រូ ជាអ្នកនាំផ្លូវ និងជាមិត្តស្និទ្ធស្នាលរបស់ទ្រង់ទៅហើយ ចុះម្នាក់ដែលរៀនមួយជំពូក មួយហាឡាកា (ច្បាប់ផ្សេងៗនៅក្នុងសាសនាយូដា ដែលត្រូវបានដកស្រង់ចេញពីកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ) មួយខ មួយឃ្លានៅក្នុងកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ ឬសូម្បីតែមួយអក្សរ ពីមិត្តរបស់ខ្លួន តើត្រូវតែប្រព្រឹត្តចំពោះមិត្តដោយគោរព លើសជាងអម្បាលម៉ានទៅទៀត។ កិត្តិយសនេះបានមកគឺដោយសារតែកណ្ឌគម្ពីរតូរ៉ាតែប៉ុណ្ណោះ ដូចដែលមាននិយាយថា: 'មនុស្សមានប្រាជ្ញានឹងទទួលកិត្តិយសជាមរតក' (សុភាសិត 3:35), 'ហើយមនុស្សទៀងត្រង់នឹងទទួលសេចក្ដីល្អជាមរតក' (សុភាសិត ២៨:១០)។ មានតែកណ្ឌគម្ពីរតូរ៉ាទេ ដែលមានសេចក្ដីល្អដ៏ពិត ដូចដែលមាននិយាយថា: 'យើងបានឲ្យសេចក្ដីបង្រៀនដ៏ល្អ ដល់អ្នក កុំបោះបង់ចោលតូរ៉ារបស់យើងឡើយ' (សុភាសិត ៤:២)។"

ងារ "រ៉ាប៊ី" ត្រូវបានបង្កើតឡើងដោយពួកបណ្ឌិតអ៊ីស្រាអែលនាសម័យបុរាណ ជាពួកអ្នកដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ស្របទៅតាមទំនៀមទម្លាប់ដែលមានតៗមកពីពួកចាស់ទុំ។ ពួកបណ្ឌិតទាំងនោះត្រូវបានផ្ដល់ងារជា រ៉ប៊ី ហើយបានទទួលសិទ្ធអំណាចឲ្យជំនុំជម្រះក្ដីផ្សេងៗ។ ពាក្យរ៉ាប៊ី ជាងាររបស់ពួកបណ្ឌិតបាប៊ីឡូន ដែលបានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់បាប៊ីឡូន។

Thumb
រ៉ាប៊ីកំពុងបង្រៀនក្មេងៗ ឆ្នាំ ២០០៤

តួនាទីរបស់រ៉ាប៊ី

រ៉ាប៊ីមានតួនាទីបម្រើដល់សហគមយូដា ដូច្នេះហើយពួកគេមានមុខងារផ្សេងៗជាច្រើន ដែលជាសេចក្ដីត្រូវការរបស់សហគមយូដា ទៅតាមពេលវេលា និងទីកន្លែង។

១. សិក្សា និងបង្រៀន: រ៉ាប៊ីតែងតែជាតំណរភ្ជាប់ដ៏សំខាន់ក្នុងការផ្ទេរចំណេះដឹងពីកណ្ឌគម្ពីរតូរ៉ាទៅអ្នកជំនាក់ក្រោយ។[១២] ការសិក្សាពីគ្រូរបស់ខ្លួន ការបន្ថែមការយល់ដឹងថ្មីរបស់ខ្លួន និងការបង្រៀននៅសាធារណៈ តែងតែជាមុខងារដ៏សំខាន់របស់ពួករ៉ាប៊ី។ ការសិក្សាកណ្ឌគម្ពីរតូរ៉ាគឺជាអ្វីដែលពួករ៉ាប៊ីត្រូវធ្វើពេញមួយជីវិត។ រ៉ាប៊ីត្រូវបានគេរំពឹងថាត្រូវតែញែកពេលវេលាប្រចាំថ្ងៃសម្រាប់សិក្សា។ រ៉ាប៊ីដែលមិនបន្ថែមនូវការសិក្សាកណ្ឌគម្ពីរតូរ៉ា នឹងខ្វះចំណេះដឹង សម្រាប់បំពេញមុខងារជារ៉ាប៊ី។

នៅពេលទទួលបានចំណេះដឹងពីកណ្ឌគម្ពីរតូរ៉ា រ៉ាប៊ីត្រូវតែបង្រៀនបន្តទៅអ្នកផ្សេងទៀត ព្រោះចំណេះដឹងនេះជាមរតកសម្រាប់អ៊ីស្រាអែលទាំងអស់។[១៣] ការបង្រៀនរបស់ពួករ៉ាប៊ីត្រូវបានធ្វើឡើងនៅតាមកន្លែងផ្សេងៗ ដូចជាក្នុងថ្នាក់រៀន ទីសាធារណៈ និងសាលាប្រជុំជាដើម។[១៤][១៥]

ក្រៅពីបង្រៀនផ្ទាល់មុខ ពួករ៉ាប៊ីបាននិពន្ធអក្សរសាស្ត្ររ៉ាប៊ីយ៉ាងទូលំទូលាយ ដោយពាក់ព័ន្ធនឹងគ្រប់ផ្នែកទាំងអស់ក្នុងទំនៀមទម្លាប់យូដា ដូចជាការបកស្រាយគម្ពីរ ច្បាប់ផ្សេងៗ ខិតប័ណ្ណផ្សព្វផ្សាយអំពីជំនឿ និងសីលធម៌ និងសេចក្ដីអធិប្បាយផ្សេងៗជាដើម។

២. ជំនុំជម្រះ ប្រសិនបើមានជម្លោះ កំហុស ឬរឿងក្ដីតូចតាច ដែលពាក់ព័ន្ធតែពួកយូដា នោះការដោះស្រាយរឿងក្ដី អាចត្រូវបានធ្វើឡើងដោយតុលាការក្នុងតំបន់ ដោយយោងតាមច្បាប់យូដា។ ពួករ៉ាប៊ីនៅក្នុងតំបន់នោះ ដែលមានចំណេះដឹងជ្រៅជ្រះខាងច្បាប់តូរ៉ា អាចធ្វើជាអធិបតីក្នុងការជំនុំជម្រះក្ដី។[១៦][១៧] សព្វថ្ងៃនេះ តុលាការរ៉ាប៊ីនៅតែមានសកម្មភាព ក្រោមការទំនុកបម្រុងពីនិកាយនីមួយៗ សម្រាប់ដោះស្រាយបញ្ហាសាសនា ដូចជាការផ្លាស់ប្ដូរសាសនា និងការលែងលះ។[១៨]

៣. ធ្វើច្បាប់ៈ ក្នុងអំឡុងពេលជាច្រើនសតវត្សនៃការគ្រប់គ្រងរបស់ពួកយូដា ដែលប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងដោយខ្លួនឯង បញ្ហាមួយចំនួនត្រូវបានចាត់ទុកជាបញ្ហាតាមតំបន់ ឬបញ្ហាជាសាកល ហើយបញ្ហាទាំងនេះមិនអាចត្រូេះបានដោះស្រាយដោយរ៉ាប៊ីតែម្នាក់ឯងបានឡើយ។ ក្នុងអំឡុងពេលនោះ គណៈកម្មការរ៉ាប៊ី ត្រូវបានបង្កើតឡើងដើម្បីធ្វើការសកម្មភាពរួមគ្នា។ រ៉ាប៊ីនៅតាមតំបន់នីមួយៗត្រូវបានហៅមករួមគ្នា ដើម្បីពិភាក្សារកដំណោះស្រាយផ្សេងៗ និងដើម្បីអនុម័តបទបញ្ញាត្តិផ្សេងៗ សម្រាប់សហគមន៍របស់ខ្លួន។[១៩][២០][២១][២២]

៤. គ្រប់គ្រងខាងសាសនាៈ សហគមន៍យូដាតម្រូវឲ្យមានស្ថាប័នសាសនាមួយចំនួន សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ហើយភារៈកិច្ចនេះធ្លាក់លើពួករ៉ាប៊ី ដោយសារពួកគេមានចំណេះដឹងខាងច្បាប់យូដា ដូច្នេះពួកគេអាចគ្រប់គ្រងស្ថាប័នទាំងនោះបាន ដោយឲ្យពួកគេអនុវត្តស្របតាមច្បាប់យូដា តួយ៉ាងដូចជាការថ្វាយយញ្ញបូជា ការតមអាហារ ពិធីលាងជម្រះ ការកាន់តាមថ្ងៃសប្ប័ទជាដើម។[២៣]

៥. ផ្ដល់ប្រឹក្សាក្នុងនាមជាគ្រូគង្វាលៈ រ៉ាប៊ីទាំងអស់នឹងឆ្លើយសំនួរផ្សេងៗអំពីច្បាប់យូដា និងអំពីពិធីសាសនាយូដា ដល់សមាជិកក្រុមជំនុំ។ លើសពីនេះទៅទៀត សមាជិកជាច្រើននៃសហគមន៍យូដា តែងតែសុំដំបូន្មានពីពួករ៉ាប៊ី សម្រាប់បញ្ហាផ្ទាល់ខ្លួន។ ការប្រឹក្សាយោបល់នេះត្រូវបានធ្វើឡើងជាលក្ខណៈបុគ្គលផ្ទាល់ ដោយសមាជិកត្រូវជួបជាមួយរ៉ាប៊ីមួយទល់នឹងមួយ។

៦. ដឹកនាំក្នុងកម្មវិធីអធិស្ឋានៈ តាមទំនៀមទម្លាប់ រ៉ាប៊ីមិនបានដឹកនាំកម្មវិធីអធិស្ឋានទេ។ មិនមានការចាំបាច់អ្វីដែលថារ៉ាប៊ីត្រូវតែមានវត្តមាននៅទីសាធារណៈសម្រាប់ការអធិស្ឋាននោះទេ។ ការសូត្រធម៌របស់ពួកយូដាត្រូវបានកំណត់យ៉ាងជាក់លាក់ ហើយមានសរសេរនៅក្នុងសៀវភៅអធិស្ថាន (siddurim), ផ្នែកសំឡេងត្រូវបានសូត្រដោយអ្នកសូត្រនាំមុខ រីឯផ្នែកតូរ៉ាត្រូវបានអានដោយអ្នកអានដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ។ ប្រសិនបើមានវត្តមានរបស់រ៉ាប៊ីដែរ គឺគាត់ត្រូវអង្គុយនៅមុខហិបតង្វាយ ហើយសូត្រពាក្យអធិស្ឋានរបស់ខ្លួន។

នៅក្នុងសាលាប្រជុំនាសម័យបច្ចប្បន្ន រ៉ាប៊ីមានតួនាទីក្នុងការដឹកនាំអធិស្ឋាន សកម្មជាងពួករ៉ាប៊ីសម័យមុន។ នៅក្នុងសាលាប្រជុំខ្លះ រ៉ាប៊ីត្រូវបានអនុញ្ញាតឲ្យជ្រើសរសើបទគម្ពេីរពីសៀវភៅអធិស្ឋាន សម្រាប់អាននៅទីសាធារណៈ។ ពួកគេក៏ត្រូវបានអនុញ្ញាតឲ្យលុប ឬកាត់ចោលបទគម្ពីរខ្លះ សម្រាប់ការអធិស្ឋានដែរ។ រ៉ាប៊ីអាចដឹកនាំក្នុងការអាន ប្រកាសទំព័រ និងអធិប្បាយលើអ្វីដែលគេបានកំណត់សម្រាប់ថ្វាយបង្គំ។

៧. មានវត្តមាននៅពិធីផ្សេងៗនៃជីវិតៈ ច្បាប់យូដាមិនតម្រូវឲ្យមានវត្តមានរបស់រ៉ាប៊ីនៅពិធីមង្គលការ, bar or bat mitzvah, ពិធីកាត់ស្បែក បុណ្យសព ពិធីកាន់ទុក្ខ ពិធីបើកស្បៃស្តូប នៅទីស្មសាន នោះទេ។ ស្របពេលជាមួយគ្នានេះដែរ ច្បាប់យូដាបានដាក់បញ្ញត្តិផ្សេងៗសម្រាប់ព្រឹត្តិការណ៍ និងពិធីសាសនាទាំងនេះ។ ដូច្នេះហើយបានជា វាក្លាយជាទម្លាប់មួយសម្រាប់រ៉ាប៊ី ដែលត្រូវតែមានវត្តមាន និងដឹកនាំសហគមន៍ ក្នុងការប្រារព្ធពិធី និងការកាន់ទុក្ខ។ សព្វថ្ងៃនេះ រ៉ាប៊ីមានកាតព្វកិច្ចត្រូវតែចូលរួមក្នុងពិធីទាំងនេះ និងបម្រើដល់ក្រុមជំនុំ។ ក្នុងការលែងលះរបស់ពួកយូដា ដែលតម្រូវឲ្យមានការកាត់ក្ដីពីពួករ៉ាប៊ី គឹតែងតែមានរ៉ាប៊ីចូលរួមជានិច្ច។

៨. ការងារសប្បុរសធម៌ៈ សាលាប្រជុំជាកន្លែងប្រមូលវិភាគទាន រៀងរាល់ថ្ងៃ បន្ទាប់ពីថ្វាយបង្គំចប់ ហើយបន្ទាប់មកបរិច្ចាកដល់ពួកទាល់ក្រ មុនថ្ងៃសប្ប័ទ និងថ្ងៃឈប់សម្រាក។ ការប្រមូលវិភាគទាននេះ មិនមែនរ៉ាប៊ីជាអ្នកប្រមូលខ្លួនឯងនោះទេ គឺអ្នកដែលទទួលខុសត្រូវខាងការងារសប្បុរសធម៉ជាអ្នកប្រមូល។[២៤] ប៉ុន្តែវាគឺជាភារកិច្ចរបស់រ៉ាប៊ីក្នុងការបង្រៀនគេឲ្យដឹងថា ការងារសប្បុរសធម៌គឺជាតម្លៃស្នូលរបស់យូដា។ រ៉ាប៊ីធ្វើការងារនេះតាមរយៈការអធិប្បាយ ការបង្រៀន និងដោយការបង្ហាញគំរូជាដើម។[២៥][២៦]

៩. ធ្វើជាគំរូល្អៈ រ៉ាប៊ីធ្វើជាគំរូល្អដល់ក្រុមជំនុំ ដោយការប្រព្រឹត្ត និងឥរិយាបទរបស់ខ្លួន។ សមាជិកក្រុមជំនុំចូលចិត្តសង្កេតមើលបុគ្គលិកលក្ខណៈ ជីវិតគ្រួសារ ការប្រព្រឹត្ត និងរបៀបប្រព្រឹត្តចំពោះអ្នកដទៃ របស់រ៉ាប៊ី។ ហេតុដូច្នេះហើយ រ៉ាប៊ីតែងតែបង្ហាញគំរូល្អតាមរយៈការប្រព្រឹត្តរបស់ខ្លួន ដើម្បីបង្ហាញនូវតម្លៃយូដា ដល់សហគមន៍ និងដល់អ្នកខាងក្រៅ។[២៧][២៨]

១០. ឈោងចាប់ៈ រ៉ាប៊ីមួយចំនួនមានកម្មវិធី និងសកម្មភាពឈោងចាប់ពួកយូដាមួយចំនួន ដែលមិនបានចូលរួមជាមួយសាសនាយូដា ឬមិនបានកាន់តាមបញ្ញត្តិសាសនា។ ពួកគេធ្វើដូច្នេះ តាមរយៈការពន្្យល់បទគម្ពីរខ្លីៗដល់ពួកទាំងនោះ។

១១. ការកែប្រែចិត្តៈ ពីមួយគ្រាទៅមួយគ្រា រ៉ាប៊ីភាគច្រើននឹងជួបប្រទះនឹងអ្នកអ្នកដែលមិនមានបំណងស្វែងរកព័ត៍មានអំពីសាសនាយូដា ឬ ចង់បង្ហាញការកែប្រែចិត្តជឿសាសនាយូដា។ ការនេះកើតឡើងនៅពេលសមាជិកណាម្នាក់នៃគូស្វាមីភារិយាណាមួយដែលចង់រៀបការ ហើយគេចង់កែប្រែចិត្តជឿសាសនាយូដា ឬអាចក់ើតឡើងនៅឱកាសណាមួយដែលមិនមែនជាពេលរៀបអាពាហ៍ពិពាហ៍។[២៩][៣០]

១២. ការផ្គូផ្គងៈ នៅក្នុងអំឡុងពេលផ្គូផ្គង ជាធម្មតាតែងតែមានរ៉ាប៊ីចូលរួម។[៣១] រ៉ាប៊ីមានទំនាក់ទំនងល្អជាមួយសមាជិកក្នុងសហគមន៍របស់ខ្លួន ហើយជាធម្មតាពួកគេមានទំនាក់ទំនងនឹងពួកយុវជនដែលមិនទាន់រៀបការ តាមរយៈយុវជនទាំងនោះចូលរៀនក្នុងសាលាបណ្ដុះបណ្ដាលរបស់ពួកគេ។ ឳពុកម្ដាយរបស់យុវជនទាំងនោះមិនស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយរ៉ាប៊ី ដើម្បីផ្គូផ្គងកូនចៅរបស់ខ្លួន ឲ្យបានត្រឹមត្រូវនោះទេ។[៣២]

១៣. គ្រប់គ្រងសាលាប្រជុំៈ សាលាប្រជុំសម័យបច្ចុប្បន្នគឺជាសាជីវកម្មសាសនាដែលមិនរកប្រាក់ចំណេញ ហើយត្រូវបានដំណើរការដោយនាយកក្រុមប្រឹក្សាម្នាក់ ដែលត្រូវបានជ្រើសរើសដោយសមាជិកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាជាច្រើន មិនមានវត្តមានជារៀងរាល់ថ្ងៃទេ។ នៅសាលាប្រជុំភាគច្រើន រ៉ាប៊ីមានភារកិច្ចគ្រប់គ្រងសាលាប្រជុំ គ្រប់គ្រងបុគ្គលិក គ្រប់គ្រងហេត្ថារចនាសម្ព័ន្ធសាលាប្រជុំ និងមានទំនាក់ទំនងនឹងបងប្អូនដែលជាសមាជិកក្រុមជំនុំ។ សាលាប្រជុំធំៗជាច្រើនអាចជួលអ្នករដ្ឋបាលផ្សេងទៀត ឬជំនួយការរ៉ាប៊ី ដើម្បីគ្រប់គ្រងកិច្ចការទាំងអស់នេះ។

១៤. មុខងារជាសង្ឃៈ រ៉ាប៊ីបម្រើការងារក្នុងវិស័យជាច្រើន ជាហេតុធ្វើឲ្យសមាជិកនៃសហគមន៍យូដាអាចត្រូវបានគេឃើញនៅកន្លែងផ្សេងៗ។ នេះជាអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងវិស័យយោធា និងនៅតាមបរិវេណនៃសាកលវិទ្យល័យ ជាកន្លែងដែលពួករ៉ាប៊ីជាច្រើនបម្រើការងារជាសង្ឃនៅទីនោះ។ នៅក្នុងកងកម្លាំងទាំងអស់របស់អាមេរិច មានសង្ឃយូដានៅក្នុងជួរកងទ័ពរបស់គេ ហើយពួករ៉ាប៊ីក៏បម្រើការងារនៅក្នុងកងកម្លាំងអ៊ីស្រាអែលដែរ។[៣៣][៣៤][៣៥][៣៦]

១៥. កិច្ចការសាធារណៈ ក្នុងនាមជាអ្នកដឹកនាំនៃសហគមន៍យូដា រ៉ាប៊ីជាច្រើនបូជាពេលវេលារបស់ខ្លួនសម្រាប់កិច្ចការនៅទីសាធារណៈ ជាពិសេសនៅកន្លែងណាដែលយូដាអាចជួបប្រទះនឹងហានិភ័យ។ ពួកគេត្រូវជជែកជាមួយមន្ត្រីសាធារណៈ និងក្រុមសហគមន៍ ទាក់ទងជាមួយក្រុមប្រឹក្សាសាលា គាំទ្រ និងប្រឆាំងនឹងការតាក់តែងច្បាប់ ពាក់ព័ន្ធនឹងការជជែកវែកញែកនៅទីសាធារណៈ សរសេរកាសែត បង្ហាញមុខនៅក្នងប្រព័ន្ធផ្សព្វផ្សាយ ដើរជាក្បួន និងចូលរួមក្នុងបតុកម្មជាមួយមនុស្សផ្សេងៗ ដើម្បីបង្ហញនូវការគាំទ្រដល់ពួកគេ។

១៦. ការពារជំនឿៈ រ៉ាប៊ីជារឿយៗត្រូវបានគេអំពាវនាវរក ដើម្បីការពារជំនឿពួកយូដា។ ក្នុងអំឡុងយុគសម័យ ក្រុមជំនុំបានរៀបចំស៊េរីនៃជម្លោះសាធារណៈ រវាងរ៉ាប៊ី និងពួកបូជាចារ្យ ក្នុងគោលបំណងបង្ហាញឲ្យឃើញថាជំនឿរបស់ពួកយូដាជាជំនឿខុសឆ្គង ហើយថ្កោលទោសដល់បទបង្រៀនខាងសាសនារបស់ពួកគេ។[៣៧][៣៨]

សព្វថ្ងៃនេះពួកររ៉ាប៊ីមានការពាក់ព័ន្ធនឹងការប្រឆាំងនឹងរាល់សកម្មភាពរបស់ពួកបេសកជនដែលមានបំណងបង្វែរពួកយូដារឲ្យចូលសាសនាផ្សេង ជាឧទាហរណ៍ពួកគេតែងតែពន្យល់ថា មនុស្សម្នាក់មិនអាចត្រូវបានរាប់ថាជាអ្នកមានជំនឿខាងយូដារបានទេ ប្រសិនបើគេជឿលើព្រះរបស់គ្រីស្ទាន ឬជឿលើព្រះមែស៊ី។[៣៩]

១៧. សកម្មភាពផ្សេងៗទាក់ទងនឹងសាសនា: រ៉ាប៊ីមួយចំនួនមានការពាក់ព័ន្ធក្នុងការសន្ទនាដែលទាក់ទងនឹងសាសនា ជាមួយពួកសង្ឃ ស្ដីអំពីជំនឿរបស់ពួកគេ។ រ៉ាប៊ីបានរៀបចំឲ្យមានក្រុមសិស្សមកពីសាលាសាសនាផ្សេងៗ ដែលមានជំនឿផ្សេងៗគ្នា ហើយពួកគេក៏ចូលរួមជាមួយសិស្សទាំងនោះ ក្នុងសកម្មភាពផ្សេងៗដែលទាក់ទងនឹងសាសនា។ ពួករ៉ាប៊ីយល់ថាសកម្មភាពទាំងនេះគឺជាមធ្យោបាយមួយ ក្នុងការធ្វើឲ្យមានការយល់ដឹងយ៉ាងជ្រាលជ្រៅ និងកាត់បន្ថយការយល់ខុសផ្សេងៗ នៅក្នុងសង្គមចម្រុះមួយ។[៤០]

ផលកម្រៃ

នៅសម័យបុរាណ ពួកអ្នកដែលមានមុខងារជារ៉ាប៊ី មិនទទួលបានប្រាក់កម្រៃអ្វីពីការងារជារ៉ាប៊ីនោះទេ។[៤១] ការធ្វើជារ៉ាប៊ីមិនមែនជាការងារពេញម៉ោងនោះទេ ហើយអ្នកដែលធ្វើជារ៉ាប៊ីតែងតែមានការងារផ្សេងទៀត ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារ។[៤២] រ៉ាប៊ីហ្សាដុកបាននិយាយថា "មិនត្រូវប្រើព្រះគម្ពីរតូរ៉ា ជាចបសម្រាប់ជីកឡើយ"[៤៣] នេះមានន័យថា មិនត្រូវប្រើចំណេះដឹងពីគម្ពីរតូរ៉ា ក្នុងគោលបំណងមិនត្រឹមត្រូវឡើយ ដូចជាក្នុងគោលបំណងដើម្បីរកកម្រៃជាដើម។ យ៉ាងណាមិញ រ៉ាប៊ីបានទទួលការអនុគ្រោះពន្ធ ដើម្បីសម្រាលបន្ទុកខាងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន [៤៤] ទទួលបានអត្ថិភាពទីមួយនៅលើទីផ្សារ[៤៤] ទទួលបានការបម្រើជាលក្ខណៈបុគ្គលពីសិស្សរបស់ខ្លួន [៤៥] មានភាពជាដៃគូអាជីវកម្មស្ងាត់ជាមួយពួកឈ្មួញដែលជាអ្នកមាន[៤៦] និងទទួលបានកម្រៃជំនួសកម្រៃពីការងារដែលខ្លួនធ្លាប់ទទួលបាន នៅពេលដែលឈប់បម្រើការងារនោះ ហើយមកធ្វើជារ៉ាប៊ីវិញ។[៤៧]

នៅសម័យ Geonim (c. 650-1050 C.E.), គំនិតស្ដីអំពីការទទួលផលកម្រៃបានផ្លាស់ប្ដូរ គឺវាមានភាពមិនត្រឹមត្រូវសម្រាប់ពួកអ្នកដឹកនាំយូដា ដែលពួកបានលេចមុខនៅក្នុងទីផ្សារ ក្នុងនាមជាកម្មករ ឬជាឈ្មួញ ហើយការដឹកនាំសហគមន៍យូដាគឺជាការងារពេញម៉ោង។ នៅក្រោមលក្ខណ្ឌទាំងនេះ Geonim​ បានប្រមូលពន្ធ និងវិភាគទានផ្សេងៗ នៅតាមផ្ទះ និងនៅបរទេស ដើម្បីផ្គត់ផ្គង់សាលារៀនរបស់ខ្លួន និងបង់ប្រាក់ខែដល់គ្រូបង្រៀន ពួកមន្ត្រី និងពួកចៅក្រមរបស់សហគមយូដា ដែលពួកគេបានតែងតាំង។[៤៨][៤៩]

ចាប់ពីសតវត្សទី១៥ ការធ្វើដូច្នេះបានក្លាយជាបទដ្ឋានមួយ សម្រាប់សហគមន៍យូដា ក្នុងការផ្ដល់ផលកម្រៃដល់រ៉ាប៊ី។[៥០] ទំហ៊ំនៃប្រាក់ខែនោះ គឺខុសគ្នាទៅតាមទំហ៊ំនៃសហគមន៍ដែលពួកកេបម្រើ រ៉ាប៊ីណាដែលបម្រើការងារក្នុងទីក្រុងធំ ទទួលបានប្រាក់ខែច្រើន រីឯរ៉ាប៊ីណាដែលបម្រើការងារក្នុងទីក្រុងតូច ទទួលបានប្រាក់ខែតិច។[៥១][៥២][៥៣][៥៤][៥៥][៥៦][៥៧][៥៨][៥៩][៦០]

Remove ads

ការតែងតាំង

សិស្សរ៉ាប៊ីត្រូវបានតែងតាំងឲ្យធ្វើជារ់ាប៊ី បន្ទាប់ពីបានបញ្ចប់កម្មវិធីសិក្សានៅសាលាយេស៊ីវ៉ា (yeshiva) ឬ សិក្ខាសាលារ៉ាប៊ី ឬបានទទួលការបង្រៀនដោយផ្ទាល់ពីរ៉ាប៊ីណាមួយ។ វគ្គសិក្សាមានលក្ខណៈខុសគ្នាទៅនិកាយ ប៉ុន្តែជាទូទៅមានរយៈពេលចាប់ពី៣ឆ្នាំ ដល់៦ឆ្នាំ។ កម្មវិធីសិក្សារួមមាន ការសិក្សាច្បាប់Talmud ក្រឹត្យវិន័យយូដា និងអក្សរសាស្ត្រ responsa[៦១][៦២][៦៣][៦៤][៦៥][៦៦][៦៧][៦៨][៦៩][៧០][៧១][៧២][][៧៣][៧៤][៧៥][៧៦][៧៧][៧៨][៧៩][៨០][៨១][៨២] [៨៣] [៨៤][៨៥]

[៨៦][៨៧][៨៨][៨៩][៩០][៩១][៩២][៩៣][៩៤][៩៥][៩៦][៩៧][៩៨][៩៩][១០០] [១០១][១០២][១០៣][១០៤][១០៥][១០៦][១០៧][១០៨][១០៩][១១០][១១១][១១២][១១០][១១៣][១១៤][១១៥][១១៦][១០១][១១៧]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads