លីឡុងវេ

From Wikipedia, the free encyclopedia

លីឡុងវេ គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសម៉ាឡាវី ។ វាមានចំនួនប្រជាជនប្រហែល ៩៨៩,៣១៨ នាក់ ដោយគិតត្រឹមឆ្នាំ ២០១៨ នៅឆ្នាំ ២០២០ វាមានប្រជាជនកើនឡើងប្រមាណ ១,១២២,០០០ នាក់ ។ ទីក្រុងនេះស្ថិតនៅចំកណ្ដាលប្រទេសម៉ាឡាវិ នៅក្នុងស្រុកដែលមានឈ្មោះដូចគ្នា ដែលជិតព្រំដែនជាមួយ ប្រទេសម៉ូហ្សំប៉ិក និង ប្រទេសហ្សំប៊ី ហើយវាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងការដឹកជញ្ជូនដ៏សំខាន់សម្រាប់កណ្ដាលក្រុងម៉ាឡាវី ។ វាត្រូវបានដាក់ឈ្មោះតាមទន្លេលីឡុងវេ ។ លីឡុងវេត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០២ វាក៏បានក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលនៅឆ្នាំ ១៩០៤ ។ លីឡុងវេត្រូវបានទទួលស្គាល់ជាផ្លូវការថាជាទីក្រុងមួយនាឆ្នាំ ១៩៤៧ បន្ទាប់ពីទទួលបានឯករាជ្យ វាមានការអភិវឌ្ឍកាន់តែខ្លាំងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយក្នុងតំបន់កណ្ដាលនៃប្រទេសម៉ាឡាវី ។ ទីក្រុងនេះបានក្លាយជារដ្ឋធានីនៃប្រទេសក្នុងឆ្នាំ១៩៧៥ ដោយជំនួសរដ្ឋធានីចាស់គឺ ហ្សំបា ។ ដោយគ្របដណ្ដប់លើផ្ទៃដី ៧២៧.៧៩ គីឡូម៉ែត្រការ៉េ និងអត្រាចំនួនប្រជាជនក្នុងក្រុងជាប្រចាំឆ្នាំ ៤.៣% ។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.