លោកបណ្ឌិត យ៉ង សាំងកុមារ

From Wikipedia, the free encyclopedia

Remove ads

លោកបណ្ឌិត យ៉ង សាំងកុមារ English: Yang Saing Koma មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោកជាគ្រូបង្រៀន ម្តាយលោកជាកសិករ។

ព័ត៌មានសង្ខេប បណ្ឌិត យ៉ង សាំងកុមារ, ព័ត៌មាន​មួយ​ចំនួន ...

ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេស​អាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។

ប្រវត្តិការងារសំខាន់ៗរបស់លោកមានដូចជា៖

• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣

• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧

• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក​ (CEDAC) ពីឆ្នាំ១៩៩៧-២០១៥

• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦

• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ

• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ទាក់ទងស្ថានភាពគ្រួសារ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។ បច្ចុប្បន្ន លោកបំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃ|គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបានបង្កើតគេហទំព័រខ្លួនលោកផ្ទាល់ឈ្មោះ www.saingkoma.com Archived 2018-03-10 at the វេយប៊ែខ ម៉ាស៊ីន. ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads