វិសុទ្ធិមគ្គ

From Wikipedia, the free encyclopedia

Remove ads

វិសុទ្ធិមគ្គ

វិសុទ្ធិមគ្គ (អង់គ្លេស: Visuddhimagga ឬ The Path of Purification) គឺជាពុទ្ធិកធម្មបរិយាយ (ដីកា) នៃពុទ្ធសាសនា​និកាយ​ថេរវាទ រៀបរៀងដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) នៅ​ប្រទេស ស្រីលង្កា ប្រមាណជាក្នុង គ.ស. ៤៣០ ។ ក្រៅពីព្រះត្រៃបិដក គេចាត់ទុកគម្ពីរនេះថាជា គម្ពីររបស់​ពុទ្ធសាសនា​និកាយ​ថេរវាទសំខាន់បំផុត ។ ទ្រង់ទ្រាយរបស់វិសុទ្ធិមគ្គ ស្ថិតនៅលើ រថវិនិតសូត្រ (Ratha-Vinita Sutta) ដែល​រៀបរាប់អំពីវឌ្ឍនភាព ពីភាពបរិសុទ្ធរបស់សាវ័ក ដល់ព្រះនិព្វាន តាមដំណើរ ៧ ជំហ៊ាន វិសុទ្ធិ ៧។

Remove ads

សេចក្តីសង្ខេប

គម្ពីរនេះចែកជា៤ផ្នែក ដែលពិភាក្សាអំពីៈ
១- សីល,
២- សមាធិ,
៣- ភូមិនៃបញ្ញា,
៤- បញ្ញា ។

  1. ពន្យល់អំពីច្បាប់វិន័យ ហើយនិងវិធីរិះរកការប្រតិបត្តិត្រូវ ឬរកគ្រូដែលល្អ ។
  2. រៀបរាប់អំពីការធ្វើ សមថៈ កម្មដ្ឋានម្តងមួយៗ (សូមមើលអំពីកម្មដ្ឋាន ៤០) ពន្យល់អំពីដំណាក់ការផ្សេងៗនៃសមាធិ ។
  3. ពន្យល់អំពីបញ្ចក្ខន្ធ អាយតនៈ អរិយសច្ចៈ និង បដិច្ចសមុប្បាទ ។ ផ្នែកនេះបរិយាយ យ៉ាងច្រើនអំពី ការធ្វើវិភាគ ជាពិសេសរបស់ទ្រឹស្តីព្រះពុទ្ធសាសនា ។
  4. អធិប្បាយអំពីការធ្វើ វិបស្សនា តាមការរីកចម្រើននៃបញ្ញា សង្កត់ខ្លាំងទៅលើប្រភេទផ្សេងៗ នៃការចេះដឹង ដែលបានមកពីការបដិបត្តិ ។
Remove ads

ការធ្វើឲ្យបរិសុទ្ធ ៧ ថ្នាក់

ការប្រៀបធៀបការបដិបត្តិ ទៅនឹងរថបណ្តាក់៧នេះ ចង្អុលបង្ហាញប្រាប់អំពីទិសដៅ ។ គេត្រូវការសេចក្តីបរិសុទ្ធមួយសិន ដើម្បីឈោងទៅយក សេចក្តីបរិសុទ្ធ បន្ទាប់មួយទៀត ។ គេតែងហៅការបដិបត្តិនេះថា វិសុទ្ធិ ៧ Satta-Visuddhi ៖

  1. សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
  2. ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
  3. ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញ
  4. កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យ
  5. មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
  6. បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
  7. ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ (នូវករណីយកិច្ច ដែលជាចំណែកនៃលោកុត្តរៈ(supermundane, supra-mundane) ។
Remove ads

វិសុទ្ធិញាណកថា

ព្រះមហាថេរឧសោភណ (មហាសិសាយដាវ) ព្រះគ្រូដ៏ល្បីជាតិភូមាមួយរូប ក្នុងឆ្នាំ ១,៩៥០ បានរៀបរៀងសៀវភៅមួយ ឈ្មោះថាវិសុទ្ធិញាណកថា Visuddhiñāna katha ដោយយកលំនាំតាមគម្ពីរវិសុទ្ធិមគ្គ ជាសេចក្តីរៀបរាប់ច្បាស់លាស់ តាមលំដាប់ថ្នាក់ដូចតទៅ៖

  1. សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
  2. ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
  3. ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញៈ
    1. នាមរូប-បរិច្ឆេទញាណ បញ្ញាពិចារណាអំពីនាមនិងរូប
  4. កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យៈ
    1. បច្ចយបរិគ្គហញាណ បញ្ញាដោយការដឹងយល់អំពីបច្ច័យ
    2. សម្មសនញាណ បញ្ញាដោយការយល់ច្បាស់
    3. ឧទយព្វយញ្ញាណ បញ្ញាយល់ដឹងអំពីការកើតនិងរលត់ ទាក់ទងនឹងឧបកិលេស ១០ កាលណាវាទន់ខ្សោយ ។
  5. មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
  6. បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
    1. ភង្គញាណ បញ្ញាដឹងអំពីការបែកចេញពីគ្នា (នាមនិងរូប)
    2. ភយតូបដ្ឋានញាណ បញ្ញាដឹងពីការគួរឲ្យភ័យខ្លាច នៃការកើតរលត់នៃសង្ខារ ។
    3. អាទីនវញ្ញាណ បញ្ញាឃើញការទទួល ទុក្ខទោសក្នុងសង្ខារ
    4. និព្វិទាញាណ បញ្ញាឃើញការនឿយណាយ ក្នុងសង្ខារ
    5. មុញ្ចិតុកាម្យតា បញ្ញាឃើញបំណងចង់ រំដោះចេញពីសង្ខារ
    6. បដិសង្ខានុបស្សនាញាណ បញ្ញាពិនិត្យរកឧបាយរំដោះ ចេញពីសង្ខារ
    7. សង្ខារូបេក្ខាញ្ញាណ បញ្ញាឃើញសេចក្តីព្រងើយ ចំពោះសង្ខារទាំងពួង
    8. វុដ្ឋានគាមិនីវិបស្សនាញ្ញាណ បញ្ញានាំឲ្យដល់ការ ចេញចាកសង្ខារ
    9. អនុលោមញ្ញាណ បញ្ញាដឹងការតម្រូវតាម ឬប្រែប្រួលតាម ញាណ៨ខាងដើមនេះ ។
    10. គោត្រភូញាណ បញ្ញាចាស់ក្លា ឃើញនូវព្រះនិព្វាន
  7. ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងច្បាស់ ឃើញច្បាស់ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរៈ
    1. មគ្គញាណ
    2. ផលញាណ
    3. បច្ចវេក្ខណញាណ បញ្ញាពិចារណាមគ្គ-ផល និងកិលេស
    4. ផលសមាបត្តិ ការសម្រេចបានផលចិត្ត
    5. មគ្គនិងផលខ្ពស់ៗខាងលើ ។

ឯកសារ​យោង

  1. សេចក្តី​ពន្យល់​ជា​ភាសា​ អង់គ្លេស Visuddhimagga
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads