ឝ្រេឝ្ឋវម៌្ម
ព្រះមហាក្សត្រ(ចេនឡា) From Wikipedia, the free encyclopedia
Remove ads
វ្រះបាទឝ្រេឝ្ឋវម៌្ម (គ.ស ?-៥៦០) រជ្ជកាល (គ.ស ៥៥៥-៥៦០) បើតាមរឿងនិទានមួយ ព្រះបាទឝ្រេឝ្ឋវម្ម៌មានប្រវត្តិទាក់ទងនឹងរឿងនិទានផងគឺ មហាឫសីកម្វុ និងប្រវត្តិ នៃខ្សែ ស្រឡាយរបស់សូយ៌្យវង្ស។ ព្រះមហាក្សត្រិយ៍ ដែលជាអ្នកទ្រទ្រង់ថែរក្សាផែនដីនៃកម្ពុជា គឺជាវង្សក្សត្រត្រិយ៍ទាំងនោះហើយ ដែលជាអ្នកផ្សព្វផ្សាយវង្ស និងជាឫសគល់នៃក្សត្រិយ៍ក្រោយហើយក្សត្រិយ៍ឝ្រេឝ្ឋវម្ម៌ ដែលអាចប្រដូចទៅនឹង ព្រះអាទិត្យ ក្នុងចក្រវាឡ គឺជាត្រកូលនៃវង្សឝ្រីកម្វុ។ ឝ្រេឝ្ឋបុរក៏បានក្លាយទៅជាក្រុងមួយ ជាជង្រុកនៃសន្តតិវង្សដើមនៃកម្វុជ។ ព្រះបាទឝ្រុតវម្ម៌ និង ព្រះបាទឝ្រេឝ្ឋវម្ម៌ គឺជាអតីតក្សត្រិយ៍ប្រទេសនៃនគរភ្វូណាន។ ឝ្រេឝ្ឋបុរ បានបញ្ជាក់ឡើងឲ្យយើងបានឃើញច្បាស់ថា ប្រាកដជាមានលក្ខណៈសមរម្យប្រពៃណីណាស់ ដោយហេតុថា គេឃើញមាន ការស្រប ឆន្ទៈ នឹងឯកសារនេះ ថានៅតាមតំបន់នេះហើយ ដែលអំពីបុព្វកាល ជាក្រុងដើមនៃរាជណាចក្រចេនឡា និងប្រភពដើមយ៉ាងប្រណីតនៃ មាតុភូមិកម្ពុ ដែលមានព្រះបាទឝ្រុតវម្ម៌ និង ឝ្រេឝ្ឋវម្ម៌ ជាក្សត្រិយ៍ដំបូងបង្អស់។ កវីបណ្ឌិតដែលនិពន្ធសិលាចារឹកនៅ បានធាតុ នោះឡើង ហាក់ដូចជាមានចេតនាចង់បញ្ចេញឲ្យយើងបានដឹងអំពីក្រុងនេះ ព្រោះថា បានបញ្ចេញអំពីបវ៌តភទ្រេឝ្វរ គឺវត្តភូ ដែលស្ថិតនៅក្នុងប្រទេសកម្ពុ ភទ្រេឝ្វរាទ្រាវឥហ កម្វុទេឝ។ យើងក៏មានការបញ្ជាក់ទៀតថា ស្តេចឝ្រេឝ្ឋវម៌្ម ពីពាក់កណ្តាលស.វទី៦ ពោលគឺ រវាង៥៥៥ ដល់៥៦៥ នៃគ.សដែលស្ថិតក្នុងសន្តតិវង្ស សូយ៌្យវង្ស ខុសពីស្តេចនគរភ្វូណាន ដែលស្ថិតក្នុងសន្តតិវង្សសោមវង្ស ឬចន្ទ្រវង្ស ទ្រង់គឺជាបុត្ររបស់ក្សត្រឝ្រុតវម៌្ម ហើយបានប្រសូតនៅជយាទិត្យបុរ។ វង្សត្រកូលរបស់ព្រះអង្គមានលោហិត នឹងមហាឫសីកម្វុជ និង អប្សរមេរាដែលពាក់ព័ន្ធ នឹងទេវកថាវិទ្យាផ្នែកព្រះអាទិត្យ។ នៅឆ្នាំ៥៥៥ ឝ្រេឝ្ឋវម៌្មស្តេចចេនឡាគង់នៅតែឯកឯង។ ព្រះអង្គទទួលបន្ទុកកាន់កាប់ផែនដីកម្ពុជា និងរំដោះប្រជានុរាស្ត្រនៃខ្សែស្រឡាយរបស់កុលសម្ព័ន្ធពីនគរភ្វូណាន។ ព្រះរាជធានីគឺឝ្រេឝ្ឋបុរ ដែលតាំងនៅរមណីដ្ឋានបាដើម ខាងកើតស្ទឹងត្រែង ជាកន្លែងដែលត្រូវបានគេស្រង់នូវការវិនាសនាជំនាន់ដើម។ ទីសក្ការៈ នេះនៅប្រទេសកម្ពុជាគឺភ្នំភទ្រេឝ្វរ ឬលិង្គបវ៌ត ពាក្យលាវហៅថាភូខៅ ស្ថិតចំងាយប្រមាណ១៥០គ.ម ត្រង់ពីបាដើម។ មានការផ្ញើរភ្នាក់ងារទូតទៅកាន់ប្រទេសចិននៅឆ្នាំ ៥៥៧ នៃគ.ស។
Remove ads
Remove ads
ព្រះរាជពង្សាវលី
- ព្រះបិតាព្រះនាម ឝ្រុតវម៌្ម ជាព្រះមហាក្សត្រនៅភូមិភាគខាងជើង
ឯកសារយោង
Khemarak Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន. ដោយបណ្ឌិត មីសែល ត្រាណេ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads