សង្គ្រាមរុស្ស៊ី - ជប៉ុន

From Wikipedia, the free encyclopedia

សង្គ្រាមរុស្ស៊ី - ជប៉ុន
Remove ads

សង្គ្រាមរុស្ស៊ី-ជប៉ុន ( រុស្ស៊ី ៖ Русско-японская война, Russko-yaponskaya voyna ; ជប៉ុន ៖ 日露戦争 សង្គ្រាម រុស្សី-ជប៉ុន គឺជាសមរភូមិប្រយុទ្ធរវាង អធិរាជជប៉ុន និង ចក្រភពរុស្សី ចាប់ពីខែកុម្ភៈ ថ្ងៃទី៨ ដល់ ខែកញ្ញា ថ្ងៃទី៥

Thumb
កងទ័ពជប៉ុនក្នុងអំឡុងសង្គ្រាមរុស្ស៊ី-ជប៉ុន

ប្រទេសទាំងពីប្រយុទ្ធដើម្បី ត្រួតត្រាដែនដីកូរ៉េ និង ដែនដីម៉ាន់ជូរី

សមរភូមិបានចាប់ផ្ដើមនៅភាគខាងត្បូង ម៉ាន់ជូរីនិង ទីក្រុងមូកដិន រួមទាំងតំបន់ឡៅតុង

សមរភូមិជើងទឹក បានប្រយុទ្ធ នៅសមុទ្រលឿង និង សមុទ្រជប៉ុន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩០៤ ជប៉ុនបានបើកការវាយប្រហារទៅកាន់កំពង់ផែរអាថឺរ ជប៉ុនបានកម្ទេចនាវាចម្បាំងរុស្សីច្រើនគួរសម ហើយបន្តមក ជប៉ុនបានដឹកកងទ័ពរបស់ខ្លួន ដាក់ក្នុងដែនដីកូរ៉េ ជប៉ុនបានឡោមព័ន្ធកំពង់ផែរអាថឺរ ហើយរុស្សីក៏ចុះចាញ់

Thumb
នាវាចម្បាំងរុស្ស៊ីបានលិច បន្ទាប់ពីបុកនឹងមីនក្នុងទឹករបស់ជប៉ុន

សមរភូមិ មូកដិន គឺជាសមរភូមិក៏ធំបំផុតនៅអំឡុងសម័យនោះដែលមាន កងទ័ពប្រមាណ ៦០០,០០០ ប្រយុទ្ធគ្នាទៅវិញទៅមក ហើយលទ្ធផលគឺ ជប៉ុនជាអ្នកឈ្នះ កងនាវាបាល់ទិច រុស្សី បានធ្វើដំណើរតាំងពីអុឺរ៉ុបមក ដើម្បីច្បាំងគ្នាជាមួយជប៉ុន ប៉ុន្តែរឿងដែលនឹកស្មានមិនដល់គឺថា កងនាវាជប៉ុនបានត្រៀមចាំ បាញ់ប្រហារជាមុនបាត់ទៅហើយ កងនាវាជប៉ុន កម្ទេចនាវាទាំងនោះ ខ្ទេចអស់រលីងគ្មានសល់

នេះជាប្រវត្តិសាស្រ្ដរបស់កងនាវាជប៉ុនដែលបានយកឈ្នះលើសង្គ្រាមដ៏អស្ចារ្យបែបនេះ ក្រោយមកក៏មាន សន្ធិសញ្ញាផតស្មីត ដែលសម្រួលប្រទេសទាំងពីរ ដោយប្រធានាធិបតីអាមេរិច លោក ធីអូដូរី រ៉ូសសាវ៉ែល ក្នុង សន្ធិសញ្ញានោះរួមមាន៖

១.ជប៉ុននិងគ្រប់គ្រង់ដែនដីកូរ៉េ ២.ដែនដីឡៅតុង ៣.ពាក់កណ្ដាលនៃ កោះ សាខាលីន ៤.ផ្លូវរថភ្លើងនៅដែនដីម៉ាន់ជូរីខាងត្បូង វាជាលើកទី១ ដែលប្រទេសអាសុីអាចយកឈ្នះលើប្រទេសនៅអុឺរ៉ុបបាន


វាបានបង្ហាញទៅកាន់ប្រទេសអាសុីដទៃទៀតដែលបានស្ថិតក្រោមអាណានិគមពួកអឺរ៉ុបនៅសម័យនោះ ថា អាសុីមិនអន់ទេ

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads