សត្វឆ្អឹងកង
From Wikipedia, the free encyclopedia
Remove ads
សត្វឆ្អឹងកង (Vertebrates) /ˈvɜrtɨbrəts/ គីជាសត្វដែលជាសមាជិកនៃ អនុក្រុម (chordates ដែលមាន ឆ្អឹងខ្នង)។ សត្វឆ្អឹងកង មានរួមបញ្ចូលនូវចំនួនដ៏ច្រើននៃពួកក្រុមសត្វ Chordata ដែលមកទល់ពេលនេះមាន អំបូរចំនួន ៦៤ ០០០ អំបូរ។[១] សត្វឆ្អឹងកង មានរួមបញ្ចូលដូចជា សត្វត្រីឥតថ្គាម សត្វត្រីសំបូរឆ្អឹង ត្រីឆ្លាម និង ប្រភេទត្រីrays អំបូរសត្វដែលអាចនៅលើគោកផង ក្នុងទឹកផង អំបូរល្មូន និង អំបូរសត្វស្លាប។ សត្វឆ្អឹងកងដែលនៅមានសព្វថ្ងៃ មានតាំងពីទំហំតូចដល់ធំ ពីសត្វកង្កែប ដល់សត្វ Paedophryne amauensis ដែលមានទំហំតូចគឺ ៧.៧ មម (០.៣ អ៊ិញ) ដល់សត្វបាឡែនខ្នាតធំ (blue whale) ដែលមានទំហំដល់ទៅ ៣៣ ម៉ (១១០ ហ្វ៊ីត)។ ក្នុងចំនោមសត្វទាំងឡាយដែលត្រូវបានគេកត់ចុះក្នុងបញ្ជី សត្វឆ្អឹងកងមានចំនួនប្រមានជា ៤ ភាគរយ រី៑ឯចំនួនសត្វនៅសេសសល់សុទ្ធតែជា សត្វឥតឆ្អឹងកង។
សត្វឆ្អឹងកង ដំបូងឡើយក៏បានរាប់បញ្ចូលទាំងសត្វ hagfish ដែលមិនមានឆ្អឹងខ្នងទេ។ ក៏ប៉ុន្តែ សត្វដែលជាប់ជាញាតិសន្តានរបស់វា ពោលគឺ សត្វ lampreys មានឆ្អឹងកងខ្នង។[២] ក៏ប៉ុន្តែ សត្វ hagfish មានគ្រោងឆ្អឹងក្បាល។ ដោយហេតុនេះហើយ បានជាពេលខ្លះ អនុក្រុមសត្វឆ្អឹងកង ត្រូវបានគេហៅថា « Craniata » នៅពេលដែលគេជជែកវែកញែកអំពី រូបសាស្ត្រ។ ការស្រាវជ្រាវវែកញែកម៉ូលេគុល តាំងពីឆ្នាំ ១៩៩២ បានធ្វើសំណើរថា សត្វhagfish មានសន្តាននៅជិត សត្វlampreys ជាងគេ ដែលជាហេតុធ្វើអោយពួកវាស្ថិតនៅក្នុងក្រុមសត្វឆ្អឹងកង បើសិនជាយើងនិយាយអំពីរូបសាស្រ្ត។[៣] អ្នកខ្លះទៀតក៏ ចាត់ទុកពួកវាជា ក្រុមបងប្អូនទៅនឹងសត្វឆ្អឹងកង ដែលស្ថិតនៅក្រោម វាក្យស័ព្ទ Craniata។[៤]
Remove ads
មើលផងដែរ
- សត្វឥតឆ្អឹងកង
- សត្វឆ្អឹងកងក្នុងទឹក
ឯកសារយោង
គន្ថនិទ្ទេស
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads