សម័យ​អង្គរ

From Wikipedia, the free encyclopedia

Remove ads

សារមន្ទីរជាតិ នៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ សារមន្ទីរជាតិនៃកម្ពុជាត្រូវបានកសាងឡើងនៅឆ្នាំ ១៩១៧-១៩២០ ជាប់នឹងផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។ អាគារទាំងមូលមានដំបូលស្រួច និងទ្វារឆ្លាក់ផ្កាភ្ញីរចនាបទស្ថាបត្យកម្មតាមលំនាំប្រាសាទបុរាណខ្មែរ និងលាយបញ្ចូលស្ថាបត្យកម្មប្រពៃណីខ្មែរ និងរចនាបទអាណានិគមបារាំង។ នៅកណ្តាលដើមឈើ និងផ្កា ដែលព័ទ្ធជុំវិញដោយស្រះផ្កាឈូក ប្រៀបដូចជាព្រះបរមរាជវាំងតូចមួយដ៏ស្រស់ស្អាត។[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads