សាទរផ ល ស្រូវថ្មី
From Wikipedia, the free encyclopedia
Remove ads
រដូវស្រូវទុំពណ៌ស្លាបសេក
អ្នកស្រែអរត្រេក ស្រេកអំបុក
ស្ទុះច្រូតបែនស្រូវលីងពេញស្រុក
ហៅគ្នាអែអុកជុំសប្បាយ។
ម្នាក់ច្រូតម្នាក់បែនម្នាក់ថែភ្លើង
លីងស្រូវផ្ទុះឡើយរាយរប៉ាយ
ម្នាក់ចាក់ចូលត្បាល់ដាល់ប្រញាយ
ម្នាក់ទៀតកៀរកាយក្តាំងបាត់ត្បាល់។
ម្នាក់កើបម្នាករែងច្រោះកន្ទក់
ម្នាក់ទៀតកញ្ឆក់អុំឆាល់ៗ
បង្ហោះអង្កាមហើររចល់
ប្រញាប់ប្រញាល់កើបចែកផៅ។
ម្នាក់ចាក់ទឹកត្នោតចូលក្នុងផ្តិល
លាយអំបុកគិលទាន់ក្តៅៗ
ម្នាក់ចាប់កោសដូងចាក់ចូលទៅ
ម្នាក់ទៀតកូកហៅញាតិមកឆី។
ម្នាក់គោះអង្រែជាចង្វាក់
ម្នាក់ស្ទុះកន្ត្រាក់ទាញចាប៉ី
ម្នាក់ប្រឹងស្រែកច្រៀងចម្រៀងល្បី
បទប្រជាប្រិយរបស់ជាតិ។
ម្នាក់លោតវាយស្គរឡកឆាយាំ
ម្នាក់ងើបឡើងរាំល្អវរនាឋ
ម្នាក់ជួយទះដៃលាន់ព្រោងព្រាត
នាំមុខផៅញាតិរាំសប្បាយ។
រដូវស្រូវថ្មីជ័យមង្គល
ខ្មែរសាទរផលផងទាំងឡាយ
ជុំគ្នាអបអរសើចក្អាកក្អាយ
សប្បាយនឹងផលស្រូវថ្មីល្អ។
អ្នកស្រី កែវ ច័ន្ទបូរណ៍
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads