សិលាចារឹកអ្នកតាដំបងដែក

From Wikipedia, the free encyclopedia

សិលាចារឹកនេះនៅខេត្តតាកែវ ថ្លែងអំពីអគ្គមេសីព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន នាមព្រះនាងកុលប្រភាវតី ទ្រង់ប្រាថ្នាចេញចាកលោក ហើយបានកសាងទេវាល័យតំកល់ព្រះបដិមាព្រះវិស្ណុធ្វើអំពីមាសសុទ្ធ ព្រមទាំងលំនៅសម្រាប់ព្រាហ្មណ៍ និងស្រះ។ ព្រះនាងកុលប្រភាវតីជារាជជននីរាជកុមារគុណវរ្ម័ន។ ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន ទ្រង់សោយទីវង្គតនៅឆ្នាំ៥១៤នៃគ.ស[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.