សិល្បៈ
From Wikipedia, the free encyclopedia
Remove ads
សិល្បៈ
Remove ads
ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី) សំដៅយកកាងារផ្សេងៗជំនាញហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏ ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់ គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមានន័យទូលំទូលាយហើយច្រើនប្រភេទបែបនេះ យើងពុំបាន លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗនៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។ ១.សញ្ញាណនៃស្ថាបត្យកម្ម ក.សម្ភារៈសំណង់និងវិវត្តន៏សំណង់ គេដឹងច្បាស់ថា សិល្បៈសំណង់ប្រាសាទបូរាណខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈនេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក សិល្បៈជារចនាបថ (ស្តាយ) ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖ ១.រចនាបថភ្នំដា(ស.វ.ទី ១ដល់៦) ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី ៧) ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី ៧) ៤.រចនាបថកំពង់ព្រះ(ស.វ.ទី ៨) ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី ៩) ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្ោយនៃស.វ.ទី ៩) ៧.រចនាបថបាខែង(ចុងស.វ.ទី ៩និងដើមស.វ.ទី១០) ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី ១០) ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី ១០) ១០.រចនាបថឃាំង(ចុងស.វ.ទី ១០នៃស.វ.ទី១១) ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី ១១) ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី ១២) ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី ១២និងដើមស.វ.ទី១៣)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads