សិល្ប៍ជៃ

From Wikipedia, the free encyclopedia

Remove ads

សិល្ប៍ជៃ ក្រោយពីព្រះបាទបរមរាជារាមាធិបតី បានឡើងសោយរាជ្យវេលាណាមក ព្រះបរមបពិត្រពញាសួស ព្រះអង្គទ្រង់ប្រព្រឹត្តដោយយុត្តិធម៌ ឥតមានល្អៀងពី ព្រះរាជបណ្ដាំ ដែលសម្ដេចព្រះជេដ្ឋា ទ្រង់ផ្ដាំទាំងប៉ុន្មានៗ ក៏ទ្រង់ធ្វើតាមគ្រប់ជំពូក។ ព្រះអង្គចំណាយព្រះរាជទ្រព្យ ឲ្យសាងវត្តអារាម ឲ្យជួសជុលព្រះអារាម ដែលពុកបាក់បែកនោះប្រមាណជាង ១០០ ព្រះវិហារ។ រាស្ត្រប្រជា ក្នុងព្រះរាជាណាចក្រ បានសុខសប្បាយគ្រប់គ្នា, ភ្លៀងក៏ធ្លាក់ត្រូវរដូវ រាស្ត្រធ្វើស្រែចំការ បានផលច្រើន, ផលប្រយោជន៍ក្នុងព្រះនគរ ក៏ចម្រើនច្រើន។ ក្នុងឆ្នាំ ទោស័ក ព.ស. ១៦១៤ គ.ស ១០៧០, ម.ស ៩៩២, ច.ស ៤៣២ ព្រះអង្គសោយរាជ្យបាន ២២ឆ្នាំ មានម្នាក់ឈ្មោះ ជៃ បានទៅតាំងសិល្ប៍នៅភ្នំខ្ជោល ហើយលើកខ្លួនជាអ្នកមានបុណ្យ។ លុះការណ៍នេះ បានជ្រាបដល់ព្រះបរមបពិត្រហើយ, ស្ដេចក៏ត្រាស់ប្រើសម្ដេចចៅពញាចក្រី, សម្ដេចចៅពញាក្រឡាហោម ឲ្យលើកយោធាទាហានទៅប្រាបប្រាម។ សេនាទាហាន ចាប់បានខ្លួនសិល្ប៍ជៃ ហើយក៏ប្រហារជីវិតទៅ។ លុះបានជោគជ័យសព្វគ្រប់ហើយ មេទ័ពទាំងពីរនោះ ក៏ចូលមកក្រាបបង្គំទូល តាមកិច្ចការ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រទានរង្វាន់ នាយទ័យ នាយកង តាមគុណបំណាច់ ដែលប្រើបាន។ ព្រះនគរក៏បានសុខក្សេមក្សាន្តតរៀងមកទៀត។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads