សិវទត្ត (មន្ត្រី)

From Wikipedia, the free encyclopedia

Remove ads

ពោញសិវទត្ត (អានថា:សិវៈទ័ត) មន្ត្រីក្នុងរាជ្យរុទ្រវម៌្ម តាមសិលាចារឹក K. ៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រមបូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបំរើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។ ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាង សង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។

Remove ads

ឯកសារយោង

  • វិគីភីឌាខ្មែរ
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads