សុជាតិក្សត្រី

From Wikipedia, the free encyclopedia

Remove ads

សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី រឺ សុជាតិក្សត្រី (គស.១៥២៧-១៥??) រជ្ជកាល (១៥៦៦-១៥៧៦) ព្រះនាងសុជាតិក្សត្រី ជាបុត្រីនៃព្រះភាគិនេយ្យយសរាជា ដែលជាបុត្រព្រះបាទឝ្រីឝៅគន្ធបទ។ ព្រះរាជពង្សាវតារភាគបីរបស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យនេះមានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នព្វស័ក ព.ស. ២០៧១, គ.ស. ១៥២៧។

ព័ត៌មានសង្ខេប សុជាតិក្សត្រី, រជ្ជកាល ...

ព្រះរាជពង្សាវតារ របស់ព្រះរាជបណ្ណាល័យភាគ ៣ លេខ ត ៥៣-៣ មានសេចក្ដីថា : ព្រះបាទបរមិន្ទរាជាតាំងព្រះសុជាតិក្សត្រី ជារាជបុត្រី ព្រះយសរាជា ដែលត្រូវជាព្រះភាគិនេយ្យោ ព្រះអយ្យកោមួយ ជាព្រះអគ្គមហេសី ព្រះនាមជាសម្ដេចព្រះភគវតី សិរីរតន៍រាជទេវី ទៅវិញទេ គឺថាមិនមែនព្រះនាងទេពបុប្ផាទេ។ ព្រះអគ្គមហេសីអង្គនេះ មានព្រះនាមនៅក្នុងសិលាចារឹកសម័យកណ្ដាល ដែលត្រូវជាព្រះមាតានៃព្រះបាទសត្ថាទី១។ ព្រះនាងមានព្រះរៀមព្រះនាមជ័យជេដ្ឋា

Remove ads

ឯកសារយោង

  • វិគីភីឌាខ្មែរ
  • ឯកសារមហាបុរសខ្មែរ
ព័ត៌មានបន្ថែម គោរម្យងារសំរាប់រាជ្យ ...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads