សុទ្ធ ប៉ូលីន
From Wikipedia, the free encyclopedia
Remove ads
លោក សុទ្ធ ប៉ូលីន(Soth Polin) កើតនៅឆ្នាំ ១៩៤៥ ក្នុងខេត្ដកំពង់ចាម ប្រទេសកម្ពុជា។ លោកជាអ្នកនិពន្ធខ្មែរ ដែលប្រលោមលោកដំបូងរបស់លោកមានចំណងជើងថា ជីវិតឥតន័យ ហើយត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៦៤។ លោកក៏បានបង្កើតកាសែត នគរធំ ដែលត្រូវបានបោះពុម្ពផ្សាយចាប់ពីចុងទស្សវត្សឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ ១៩៧៤។ លោកបានផ្លាស់ទៅប្រទេសបារាំងនៅឆ្នាំ ១៩៧៤ ហើយបន្ទាប់មកក៏ផ្លាស់ទៅសហរដ្ឋអាមេរិក សុទ្ធ ប៉ូលីន កវីនិពន្ធប្រលោមលោកដ៏ល្បីល្បាញ ម្ចាស់ស្នាដៃប្រលោមលោកបែបអាក្រាតកាយ ព្រោះស្ទើគ្រប់ស្នាដៃ ..................... លោក សុទ្ធ ប៉ូលីន ជាអ្នកនិពន្ធមួយរូបមានឈ្មោះល្បីល្បាញជាខ្លាំងក្នុងទសវត្ស៦០ និង ៧០។ លោកសុទ្ធ ប៉ូលីនជាចៅរបស់លោកឧកញ៉ាវិបុលរាជ សេនា នូ កន។ លោកចាប់ផ្តើមនិពន្ធប្រលោមលោកតាំងពីទសវត្សឆ្នាំ ១៩៦៥។ ស្នាដៃប្រលោមលោករបស់លោក ភាគច្រើនជាប្រភេទបែបទស្សនវិជ្ជា អត្ថិភាពនិយម របស់ទស្សនវិទូ ហ្សង់ ប៉ូលហ្សាត ( Jean Paul Satre) ប៉ុន្តែជាមួយគ្នានេះមនុស្សមួយចំនួនបានហៅលោកថា ជាម្ចាស់ស្នាដៃប្រលោមលោកបែបអាក្រាតកាយ ព្រោះស្ទើគ្រប់ស្នាដៃ ដោយលោកបានសរសេររៀបរាប់ពីស្នេហា ផ្លូវភេទ រួមសង្វាសស្រីហើយនឹងប្រុស ។ ស្នាដៃប្រលោមលោកដំបូងបង្អស់របស់លោក សុទ្ធ ប៉ូលីន គឺរឿង ខូចសតិព្រោះកាមតណ្ហា ។ ស្នាដៃរបស់លោកទទួលបានជោគជ័យជាខ្លាំង ដោយភាគច្រើន លោកលើកយកបញ្ហាជាក់ស្ដែងក្នុងសង្គមមកធ្វើជាប្រធានបទ ហើយរចនាបទនិពន្ធរបស់លោកក៏ច្រើនតែប្លែកពីអ្នកនិពន្ធដទៃៗទៀត ។ ជាមួយគ្នានេះ លោក សុទ្ធ ប៉ូលីន ក៏ជាស្ថាបនិក និងនាយកនៃកាសែត នគរធំ ដែលជាកាសែតមួយមានប្រជាប្រិយភាពខ្លាំងក្លានាសម័យនោះ ។ សព្វថ្ងៃនេះ លោក សុទ្ធ ប៉ូលីន និងក្រុមគ្រួសារកំពុងរស់នៅយ៉ាងស្ងៀមស្ងាត់នាប្រទេសបារាំង។ ស្នាដៃរបស់លោកសំខាន់ៗ និងល្បីៗរបស់រួមមាន ៖ - ខូចសតិព្រោះកាមតណ្ហា ១៩៦៥ - ជីវិតឥតន័យ ១៩៦៧ - ស្នេហ៍អពមង្គល ១៩៦៧ - អូនជាម្ចាស់ស្នេហ៍ - ចំតិតឥតអាសូរ - បុរសអផ្សុក - អ្នកផ្សងព្រេងអារាត់អារាយ - មរណៈក្នុងដួងចិត្ត - ក្ស័យតែម្តងទេ - មេម៉ាយនៅ អិល អេ - បាក់ធ្មេញ - ឲ្យបងធ្វើអី ក៏បងធ្វើដែរ ...ជាដើម ។ ស្នាដៃវិទ្យាសាស្ត្រមាន៖ ១-ស្រុកយើងមានសន្តិភាពមែនឬ?, ១៩៧៤ ២-ស្រុកយើងអើយវេទនាដោយសារគេ, ១៩៧៤ ៣-វចនានុក្រមបារាំងខ្មែរ, ១៩៧៥ ៤-Contes Cambodgiens, ១៩៦៥ ៥-La Composition Francaise au
D.E.S.P.C. , ១៩៦៤
Remove ads
External links
- Tomoko Okada, Modern Short Stories, Cambodian Studies, Tokyo University of Foreign Studies Archived 2011-11-07 at the វេយប៊ែខ ម៉ាស៊ីន. - introduces 4 writers included in a Japanese publication Modern Cambodian Short Stories (The Daido Life Foundation, 2001)
- Thomas Beller, The debris of the visible, Cambodia Daily, Aug 26, 2006 - review of Stewart and May (ed.) In the Shadow of Angkor: Contemporary Writing From Cambodia, University of Hawaii Press (2004), ISBN 0-8248-2849-6 which includes Soth Polin's 1969 short story Communicate, They Said" and an interview with him
- "An Interview with Soth Polin" Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន. by Sharon May
ទំព័រគំរូ:Cambodia-writer-stub
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads