ស៊ីសុវត្ថិ ជីវន្ត័​មុនីរក្ស

From Wikipedia, the free encyclopedia

Remove ads

រូបភាពតូច|សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស

សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស ទ្រង់សម្ភពនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៣៦ នារាជធានីភ្នំពេញ។ សម្តេចជាព្រះរាជបុត្រាពៅ នៃព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីវត្ថិ មុនីវង្ស អតីតព្រះមហាក្សត្រកម្ពុជា(1927-1941) និង ឃុនព្រះម្នាងកេសន ឯក ណាត ។ ទ្រង់ក៏ត្រូវជាព្រះមាតុលា (មាឬពូខាងម្តាយ) នៃសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋផងដែរ ។

សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស បានយាងចូលទិវង្គតនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រះរោគជរាពាធ ក្នុងព្រះជន្ម៨០វស្សា នារាជធានីភ្នំពេញ ។

ក្រោយឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ ជីវ័ន្តមុនីរក្ស ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រោសព្រះរាជទាន តែងតាំង តម្លើងឋានៈ ជាទី សម្តេច ។ សម្តេច ជីវ័ន្តមុនីរក្ស ជាអតីតឧត្តមមន្រ្តីជាន់ខ្ពស់នៃគណបក្សហ៊្វុន ស៊ិនប៉ិច ហើយក៏ធ្លាប់ជា អនុប្រធានទី២នៃព្រឹទ្ធសភា ក្នុងនីតិកាលទី១ និងទី២ ។

ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេច ជីវ័ន្តមុនីរក្ស មានតួនាទីជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads