ស៊ីសៈងាម

From Wikipedia, the free encyclopedia

Remove ads

ស្នំឯកស៊ីសៈងាម ទ្រង់ត្រូវជាព្រះមហេសីនៃពញាព្រែក ក្រោយបន្ទាប់ពីព្រះបាទពញាយ៉ាតបានដណ្ដើមមហានគរបានវិញទ្រង់ក៏បានលើកព្រះនាងជាស្នំឯក

ព័ត៌មានសង្ខេប ស៊ីសៈងាម, រជ្ជកាល ...

ប្រវត្តិ

កាលណោះព្រះបាទសម្ដេចចៅពញាយ៉ាតរាជា ព្រះអង្គត្រៀមពលរួចជាស្រេចដើម្បីរំដោះមហានគរមកវិញ។ ក្រោយមហាមាត្យទាំង ១២ នាក់ចេញទៅនោះ ព្រះអង្គក៏លើកទ័ពបណ្ដោយតាមក្រោយមក។ លុះមកដល់ហើយ ស្ដេចឃើញមន្ត្រី និង ទាហានសៀម កំពុងជ្រើមជ្រួលរមួលគ្នា ដូច្នេះ ក៏ទ្រង់ចូលចោមវាយ ព្រះមហានគរភ្លាមមួយរំពេច។ ពួករាស្ត្រខ្មែរ ក្នុងព្រះនគរ ក៏កាប់សំលាប់សៀម គ្មានញញើតដៃឡើយ ហើយបើកទ្វារចេញមកទទួលកងទ័ពព្រះអង្គ។ ខណៈនោះ សម្ដេចចៅពញាយ៉ាត ព្រះអង្គក៏លើកក្បួនទ័ព ចូលក្នុងព្រះនគរកាប់សំលាប់ទ័ពសៀម និង ចាប់បានទុកជាឈ្លើយ ជាច្រើន។ បន្ទាប់មក ស្ដេចចូលប្រាសាទ ទតព្រះនេត្រទៅយល់ស្ត្រីសៀមម្នាក់ ជាអ្នកម្នាង ព្រះឥន្ទរាជា មានរូបឆោមលោមពណ៌យ៉ាងល្អ កំពុងក្រាបយំ ទៀបកោដ្ឋស្ដេចសៀម ទើបសម្ដេចព្រះពញាយ៉ាត ក៏ទ្រង់សួរថា : ឯងឈ្មោះអី ជាកូនចៅអ្នកណា? នាងស្រីនោះ ក្រាបថ្វាយបង្គំ ឱនចោលកន្ទុយភ្នែកមើលព្រះអង្គ ហើយដាក់មុខក្រាបទូលថា : ខ្ញុំម្ចាស់ឈ្មោះ ស៊ីសា-ងាម ជាកូនឃុនទ្រង់ដាន់មុន ដែលត្រូវជាជីដូនមួយនឹងពញាតេជោ ក្រុងទេព។ ព្រះឥន្ទរាជា ជាព្រះរៀមជីដូនមួយ បានសុំខ្ញុំម្ចាស់មកធ្វើជាព្រះម្នាង។ បើតាមពង្សាវតារផ្សេង ​ថា​នាង​ឈ្មោះ​ស៊ីសៈងៀម ​ត្រូវជា​កូន​របស់​ ​ឃុនទ្រង់ព្រះឥន្ទ។​ ​ ព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចទ្រង់ជ្រាបពីវង្សត្រកូល និង ពីរូបរាងលោមពណ៌ ម្នាងស្រីសៀមនេះហើយ ក៏សព្វព្រះទ័យនឹងអ្នកស៊ីសាងាមនោះណាស់។ ស្ដេចទ្រង់យកអ្នកម្នាងនោះ ទុកជាព្រះស្នំឯក កាលសម្ដេចព្រះចៅ ពញាយ៉ាតរាជា ស្ដេចបង្ក្រាបរាជសត្រូវសៀម បានរាបទាបហើយ ព្រះអង្គក៏ចាត់ទាហាន ឲ្យចេញទៅរក្សាគ្រប់ខេត្តទីទៃៗ ជាមាំមួន។ ខណៈនោះ សម្ដេចព្រះសុគន្ធា រាជាគណៈឋានានុក្រមបំរុងរាជគ្រូ បុរោហិត និង ព្រះបរមរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូច ធំខ្ញុំរាជការ ជំនុំព្រមទាំងអញ្ជើញ សម្ដេចចៅពញាយ៉ាត ដែលគ្រងរាជ្យ ឲ្យឡើងសោយរាជ្យជាលំដាប់មក។ ក្រោយពីក្លាយជាមហេសីរបស់ទ្រង់មកព្រះម្នាងបានរាជបុត្រមួយ ព្រះនាម ធម្មរាជា

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads