ស្រុកកំពង់ស្វាយ

ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ From Wikipedia, the free encyclopedia

Remove ads
Remove ads

ស្រុកកំពង់ស្វាយ (អង់គ្លេស: Kampong Svay District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ធំ ដែលមានរដ្ឋបាល ៧ឃុំ និង ៩៧ភូមិ÷

ព័ត៌មានបន្ថែម ស្រុកកំពង់ស្វាយ, លេខកូដឃុំ ...


ស្រុកកំពង់ស្វាយជាស្រុកមួយនៅក្នុងខេត្តកំពង់ធំ។ ស្រុកកំពង់ស្វាយមាន១១ឃុំគឺ ៖

ឃុំក្ដីដូង និង ឃុំព្រៃគុយ ត្រូវបានផ្ទេរចេញពីក្រុងស្ទឹងសែន (អតីតស្រុកស្ទឹងសែន) មកស្រុកកំពង់ស្វាយ ក្រោយកំណែទំរង់រដ្ឋបាលឆ្នាំ២០០៨។

Remove ads

ប្រវត្ដិសាស្រ្ដ

ស្រុកកំពង់ស្វាយ គឺជាស្រុកមួយដែលស្ថិតនៅក្នុង [[ខេត្តកំពង់ធំ] នៃប្រទេសកម្ពុជា ហើយនៅស្រុកនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះបានសិក្សារៀនសូត្រ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួចកំពង់ធំ។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំត្រពាំងឬស្សី អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាល្វាជោមនិងអនុវិទ្យាល័យស្ទឹងសែនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ ខេត្តកំពង់ធំ។ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិអាចារ្យលាក់មានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

Thumb
ទង់ជាតិកម្ពុជា
Thumb
ដំណាំស្រូវ
Thumb
ភោជនីយដ្ឋាន
Remove ads

សេដ្ឋិកិច្ច

សេដ្ធកិច្ចនៅក្នុងស្រុកកំពង់ស្វាយប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើស្រែចំការ ដាំដំណាំ បន្លែបង្ការ​ផ្សេងៗជាច្រើនទៀត។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

Remove ads

វប្បធម៏

ប្រជាជននៅស្រុកកំពង់ស្វាយកាន់សាសនាដូចជាសាសនាព្រះពុទ្ធ។ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន បុណ្យសព ពិធីរៀបអាពាពិពាហ៏ បុណ្យភូមិឬបុណ្យជាច្រើនទៀតដែលអ្នកស្រុកប្រារព្ធឡើង ។

ការអប់រំ

ការអប់រំ ល្វាជោមមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល និងខ្វះការយល់ដឹងច្រើន។

ទេសចរណ៏

ទេសចរណ៍ គ្មាន​ទេនៅក្នុងភូមិល្វាជោម ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពង់ធំជាច្រើនកន្លែងដូចជា រមណីយដ្ឋានបឹងសម្រឹត​ រមណីយដ្ឋានបឹងសម្រឹត​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៣២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋានបឹងសម្រឹត​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវគ្រប់ប្រភេទទាំងអស់មិនថាជនបរទេស ឬខ្មែរឡើយ។ រមណីយដ្ឋានបឹងសម្រឹត កាត់​តាម​ដងស្ទឹង​សែន​មួយ​នៅ​ក្រុង​ស្ទឹងសែន និង​ធ្វើដំណើរទៅត្រង់ដែល​មាន​ចម្ងាយ​៣០គីឡូម៉ែត្រ​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថារមណីយដ្ឋានបឹងសម្រឹត​។ រមណីយដ្ឋាន​នេះ មាន​ទេសភាពដ៏ស្រស់ត្រកាល។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​កន្លែងលេងកំសាន្ដជាច្រើន​៕រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពង់ធំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។

Remove ads

អាកាសធាតុ

គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសសុង គឺមានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើសិកម្មនានា និងផលដំនាំផ្សេងៗ។ នៅរដូវកាលនេះខ្យល់អាកាសធាតុ បានធ្វើអោយ​ទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរគឺមិនចង់ជួបប្រទេះនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិច។ 

ព័ត៌មានទូទៅអំពីអាកាសធាតុ - រដូវរងារ៖ ខែវិច្ឆិការ ដល់ ខែមីនា (២០ ទៅ ២៨អង្សា) - រដូវក្តៅ៖ ខែមីនា ដល់ ខែឧសភា (៣០ ទៅ ៣៥អង្សា) - រដូវភ្លៀង៖ ខែឧសភា ដល់ ខែតុលា (២៣​ទៅ ៣០អង្សា ជាមួយនឹងការឡើងសំនើម​ទៅដល់៩០ភាគរយ)នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។

Remove ads

តំណភ្ជាប់ក្រៅ


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads