ស្រុកដងទង់

ស្រុកដងទង់ ខេត្តកំពត From Wikipedia, the free encyclopedia

Remove ads

ប្រវត្តិស្រុកដងទង់

ស្រុកដងទង់ គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកនេះ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត​ ។​ បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរ​តាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ​​ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ស្រុកនេះមានវិទ្យាល័យជាច្រើន ដូចជា វិទ្យាល័យអង្គរមាស វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ ជាដើម ​​​​​ និងមានបឋមសិក្សាជាច្រើនទៀត និងមានផ្សារមួយឈ្មោះថា ផ្សារដងទង់ ​ដែលមានប្រជាជនជាច្រើន ។​

ស្រុកដងទង់ គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត ។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ​ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។​

Remove ads

រដ្ឋបាលស្រុកដងទង់

ស្រុកដងទង់ (អង់គ្លេស: Dang Tong District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមាន ១០ឃុំ និង ៥៤ភូមិ÷

ព័ត៌មានបន្ថែម ស្រុកដងទង់, លេខកូដឃុំ ...

ព្រំប្រទល់នៃស្រុកដងទង់

ព័ត៌មានបន្ថែម ស្រុកដងទង់, ទិស ...

ស្រុកដងទង់មានឃុំចំនួនដប់ គឺៈ

  • ឃុំខ្ជាយខាងជើង(កំពត)
  • ឃុំខ្ជាយខាងត្បូង(កំពត)
  • ឃុំមានរិទ្ធិ(កំពត)
  • ឃុំស្រែជាខាងជើង(កំពត)
  • ឃុំស្រែជាខាងត្បូង(កំពត)
  • អង្គរមាស(កំពត)
  • ឃុំល្អាង(កំពត)
Remove ads

រមណីដ្ឋាន

ស្រុក​ដងទង់​មាន​ភ្នំ​ចំនួន​១៥គឺ ​១-​ភ្នំ​តូច ២-​ភ្នំស្រូវ ៣-​ភ្នំ​ក្បាល​ទីង ៤-​ភ្នំ​តា​សាក់ ៥-​ភ្នំ​ប៉ា​ង​ ៦-​ភ្នំ​ទទឹងថ្ងៃ ៧-​ភ្នំ​តា​សៀម ៨-​ភ្នំ​ងោក​មាន​ថ្ម​ធ្យូង ៩-​ភ្នំ​ត្រពាំង​ចក ១០-​ភ្នំពេញ ១១-​ភ្នំ​ថ្ម​ដុប ១២-​ភ្នំ​ល្អាង​រោងចក្រ​សុ​ី​ម៉​ង់​ត៍ ១៣-​ភ្នំ​ត្រ​យឹ​ង ១៤-​ភ្នំ​ទឹ​ព្វ ១៥-​ភ្នំ​តូច​ស្រ​ងឹល

ប្រជាជន

ស្រុកដងទង់ ប្រជាជនភាគច្រើនប្រកបរបរ​ជាកសិករ ។​​ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ

ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត

​ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម​​ ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា

ស្រុកដងទង់ មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។​​ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ​

និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់​។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។

Remove ads

អភិវឌ្ឍន៍

ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែង ពាសពេញទាំងស្រុក ចំណែកឯមន្ទីរពេទ្យមានច្រើន ទាំងមណ្ឌលសុខភាពងាយស្រួលឲ្យប្រជាជនទៅពិគ្រោះសុខភាព ឯសាលារៀនមានច្រើនងាយស្រួលឲ្យសិស្សសិក្សា មានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ ​​ និង មានអ្វីជាច្រើនទៀត

សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងគួរឲ្យកត់សម្គាល់ ៕

តំណភ្ជាប់ក្រៅ

ឯកសារពិគ្រោះ

''អត្ថបទជាអក្សរទ្រេត'អត្ថបទជាអក្សរទ្រេត''អត្ថបទជាអក្សរទ្រេត[[ឯកសារ:--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)ឧទាហរណ៍.jpg--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)អត្ថបទតូចអត្ថបទតូចអត្ថបទតូច]]'


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads