ស្រុកសិរីសោភ័ណ
From Wikipedia, the free encyclopedia
Remove ads
Remove ads
ស្រុកសិរីសោភ័ណជាស្រុកមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យឋិតក្នុងភូមិភាគពាយ្យ័ពនៃព្រះរាជាណាចក្រកម្ពុជា។ សិរីសោភ័ណ ជាស្រុកប្រជុំជនធំបំផុតនៃខេត្តបន្ទាយមានជ័យ ហើយ ទីប្រជុំជនស្រុកនេះដែលត្រូវបានហៅថា ក្រុង សិរីសោភ័ណ គឹជាបណ្តុំរដ្ឋបាលរបស់ខេត្ត។ ទីក្រុងនេះ ស្ថិតនៅចំងាយ ៣៥៩គ.ម ខាងជើងរាជធានីភ្នំពេញ និង ៤៨គ.ម ពីចំនុចព្រំដែនកម្ពុជាថែ ប៉ោយប៉ែត។ ស្រុកសិរីសោភ័ណជាស្រុកឋិតនៅចំកណ្តាលខេត្តបន្ទាយមានជ័យ និង មានព្រំប្រទល់ជាប់នឺងស្រុកដទៃផ្សេងទៀតនៃខេត្តបន្ទាយមានជ័យ។ ខ្សែរត់ភ្លើងនៃប្រទេសកម្ពុជា ពីភ្នំពេញ ទៅ ប៉ោយប៉ែត កាត់ចូលស្រុកនេះពីទិសខាងត្បូង ចេញទៅទិសខាងលិច។ ស្រុកនេះមានបណ្តាញតភ្ជាប់យ៉ាងងាយ ជាមួយ រាជធានីភ្នំពេញ(៣៥៩គ.ម) បាត់ដំបង (៦៨គ.ម) និង សៀមរាប (១០២គ.ម)តាមរយៈផ្លូវជាតិ។ សិរីសោភ័ណ មានទំហំតូចបើធៀបនឺងស្រុកដទៃក្នុងខេត្ត ប៉ុន្តែមានចំនួនប្រជាជនលើសគេក្នុងខេត្ត ដោយសារទីតាំងភូមិសាស្ត្រកណ្តាលខេត្ត និង ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ផ្លូរជាតិលេខ៥ និង ខ្សែរត់ភ្លើងពីភ្នំពេញ ទៅ ប៉ោយប៉ែត មកប្រសព្វទន្ទឹមគ្នាត្រង់ប្រជុំជនស្រុក។ ផ្លូវជាតិលេខ៦ ចេញពីភ្នំពេញ ក៏មកបញ្ចប់ត្រង់ក្រុងសិរីសោភ័ណនៃស្រុកសិរីសោភ័ណនេះដែរ។ ផ្លូវជាតិលេខ៥៦ ចាប់ផ្តើមចេញពីក្រុងសិរីសោភ័ណ បន្តឆ្ពោះតាមទិសឧត្តរ ទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។

Remove ads
ឯកសារយោង
សូមមើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads