ស្រុកអន្លង់វែង

ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ From Wikipedia, the free encyclopedia

Remove ads

ប្រវត្តិ

តំបន់អន្លង់វែងត្រូវបានបង្កើតឡើងតាំងពីយូរអង្វែង់ណាស់មកហើយ។ មុនពេល ដែលតំបន់នេះក្លាយជាតំបន់កាន់កាប់ចុងក្រោយដ៍ល្បីល្បាញរបស់ចលនាកុំម្មុយនិស្តខ្មែរក្រហម។ នៅឆ្នាំ១៩០៥ តំបន់អន្លង់វែងត្រូវបានទទួលស្គាល់ដោយអ្នកគូរផែនទីជនជាតិបារាំង នៅពេលអ្នកគូរផែនទីទាំងនេះ កំពុងបង្កើតខ្សែរបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងនៅភាគខាងជើងប្រទេស។ ដូចសហគមន៍ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនខាងទឹកដីថៃដែរ តំបន់អន្លង់វែងត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលបានធ្វើចំណាក់ស្រុកមកពីភាគខាងត្បូងនៃទឹកដីសៀម ដែលបច្ចុប្បន្នស្ថិតនៅក្នុខេត្តស៊ីសាកេត ប្រទេសថៃ[]

Remove ads

រដ្ឋបាលទូទៅ

ស្រុកអន្លង់វែងគឺជាដែនរដ្ឋបាលស្ថិតនៅ ខេត្តឧត្តរមានជ័យ ដែលមានរដ្ឋបាល ៥ឃុំ និង ៥៨ភូមិ÷

ព័ត៌មានបន្ថែម ស្រុកអន្លង់វែង, លេខកូដឃុំ ...
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក
Remove ads

រចនាសម្ព័ន្ធរដ្ឋបាល

តំបន់អន្លង់វែងមានប្រវត្តផ្លាស់ប្តូរច្រើនដងរវាងការគ្រប់គ្រងដោយកម្ពុជា និងការគ្រប់គ្រង់ដោយថៃ។ មុនឆ្នាំ១៨៦៧ អន្លង់វែងស្ថិតនៅក្នុងទឹកដីកម្ពុជា។ រវាងឆ្នាំ១៨៦៧ និងឆ្នាំ១៩០៧ តំបន់អន្លង់វែងស្ថិតនៅក្នុងអតីតខេត្តថៃមួយ ដែលមានឈ្មោះថាខេត្តសៀមណាខន។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ដោយមានការដាក់សម្ពាធពីបារាំង សៀមបានប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជានៅឆ្នាំ១៩០៧។ នៅឆ្នាំ១៩៤១ តំបន់អន្លង់វែងនេះបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ថៃសារជាថ្មីទៀត បន្ទាប់ពីមានជម្លោះរយៈពេលខ្លីរវាងថៃនឹងបារាំង។ នៅចន្លោះឆ្នាំ១៩៤១ និងឆ្នាំ១៩៤៦ អន្លង់វែងត្រូវបានបញ្ជូនទៅក្នុងខេត្តរបស់ប្រទេសថៃ ដោយមានឈ្មោះថា ប្លែងភីប៊ុនសង់ក្រាម ដែលជាឈ្មោះរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅពេលនោះ។ នៅក្នុងដំណាក់កាលនេះ ថៃបានគ្រប់គ្រងខេត្តសៀមរាប និងខេត្តបាត់ដំបងរបស់ខ្មែររហូតដលឆ្នាំ១៩៤៦ នៅពេលបារាំងនឹងថៃបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាព្រំដែន ដែលបានប្រគល់ខេត្តទាំងពីរមកឱ្យកម្ពុជាវិញ។ នៅក្នុងសម័យសង្គមរាស្រ្តនិយមខេត្តឧត្តរមានជ័យត្រូវបានបង្កើតឡើង ដោយកាត់ចេញពីខេត្តសៀមរាប។ ទោះជាយ៉ាងណាក្តីក្រោយឆ្នាំ១៩៧០ តំបន់អន្លង់វែងបានក្លាយទៅជា ដែនដីមួយ ដែលមិនមានរដ្ឋបាលគ្រប់គ្រង ដែលនៅឆ្លាស់គ្នាក្រោមខេត្ត ឬជាស្រុកនៅតាមរបបដឹកនាំក្រោយៗមកទៀត។ នៅក្នុងឆ្នាំ១៩៩៩ខេត្តឧត្តរមានជ័យត្រូវបាបង្លើតឡើងហើយតំបន់អន្លង់វែង ដែលធ្លាប់ជាភូមិមួយ បានក្លាយទៅជាស្រុកមួយ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរហូតមកដល់សព្វថ្ងៃ[]

តំណភ្ជាប់ក្រៅ

ឯកសារពិគ្រោះ

Remove ads

មើលផងដែរ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads