ស្រុកអូរជុំ

From Wikipedia, the free encyclopedia

ស្រុកអូរជុំmap
Remove ads

ស្រុកអូរជុំ ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរី​ដែលមានចំងាយផ្លូវ៨គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមាន​ជនជាតិទំពួន ជនជាតិគ្រឹងជនជាតិឡាវ​ និង ជនជាតិខ្មែរ​និងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗដែរ នៅតាមភូមិនិងតំបន់ផ្សេងៗ។

ព័ត៌មានសង្ខេប ស្រុកអូរជុំយើង (Ou Chum), ប្រទេស ...
Remove ads
Thumb
ទិដ្ឋភាពថ្មកំអែភ្នំភ្លើងនៅជុំវិញវាល
Thumb
អគ្គិសន្នី
Thumb
ទឹកជ្រោះចាអ៊ុង
Thumb
ភូមិវប្បធម៏របស់សហគមន៏
Thumb
ផ្លូវលំនៅទីរួមស្រុក

ស្រុកអូរជុំ (អង់គ្លេស: Ou Chum District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ៧ឃុំ និង ៣៧ភូមិ÷

ព័ត៌មានបន្ថែម ស្រុកអូរជុំ, លេខកូដឃុំ ...
Remove ads

សេដ្ឋកិច្ច

ស្រុកអូជុំមានសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនប៉ុន្មានទេព្រោះប្រជាជនភាគច្រើនសុទ្ធតែជាកសិករ​ និងខ្វះអ្នកចេះដឹង ដូចនេះធ្វើអោយមានភាពការរីកចំរើនយឹត ដោយសារតែប្រជាជនមិនសូវយល់ដឹងពីរបៀបនៃការផ្លាស់ប្តូរនូវការរស់នៅ ហើយឯការរស់នៅប្រកប់មុខរបបវិញគឺកសិករ និយមដំា ដំណាំឧស្សហកម្មផងដែរដូចជា ចន្ទី កៅស៊ូ ល្ងរ ឯដំណាំកសិកម្មវិញនោះគឺ ស្រូវ សណ្តែក ពោត ដំឡូងគ្រប់ប្រភេទ សណ្តែកដី ត្រសក់ អំពៅ ខ្នុរ និងប្រភេទបន្លែផ្សេងៗ -ល-។ចំពោះអ្នកអាជិវករវិញប្រកបមុខរបរលក់ដូរ ដូចជាបើអាជិវកម្ម បើតូបលក់អីវ៉ាន់ផ្សេងៗដូចជា តូបកាហ្វេ ជាងម៉ូតូ ជាងទូរស័ព្ទ តូបអីវ៉ានចាបភួយ។ចំពោះអ្នកធ្វើការវិញគឺបានចូលបំរើការងារក្នុង ជួររាជរដ្ឋាភិបាលរាជការ និងអង្កការ ក្រុមហ៊ុនផ្សេងផងដែរ។

Remove ads

តំបន់ទាក់ទាញ និងកន្លែងប្រវត្តិសាស្រ្ត

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ស្រុកអូរជុំ​ ដោយសារតែស្រុកមានសោភ័ណ្ឌភាព ប្រកបទៅដោយធម្មជាតិស្រស់បំព្រង ពីដើមមកទើបធ្វើអោយទាកទាញចំណាប់អារម្មណ៏ភ្លៀវជាតិនិងអន្តរជាតិ ជាច្រើនបានមកទស្សនាមកកាន់កន្លែងជាច្រើនដូចជា៖

  • វាលថ្មដាកំអែភ្នំភ្លើង : វាលថ្មដាកំអែភ្នំភ្លើងជាកន្លែង វាលថ្មកំអែភ្លើងដែលបានផ្ទុះឡើង កាលពីសម័យបុរាណកាលកន្លងមក ហើយក៏កា្លយជាវាលថ្មដ៏អស្ចារ្យកា្រលនៅលើដីដូចរាប់ការរោឥត ផ្ទះសំណងអញ្ចឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៥០០០ ឆ្នាំមុន ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ផ្លូវទៅស្រុកតាវែង​ ដែលមានប្រវែងពីទីរួមស្រុក​​ប្រហែល​ ៥,៤ គ.ម ។វាលមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៥២០ម។ នៅជុំវិញវាល សំបូរ​ដោយ​ដើម​ឈើធំៗ និងល្អាងផ្ទាំងថ្ម ដែលជាជំរកនៃ​សត្វព្រៃ និងសត្វកំរៗនានាជាច្រើន។
  • ទំនប់វារីអគ្គីសនី : ទំនប់វារីអគ្គីសនីស្ថិតនៅ ១ គីឡូម៉ែត្រខាងជើងឈៀងខាងលិចស្រុកអូរជុំ ។ទំនប់វារីអគ្គីសនីនេះត្រូវបានសាងសងនៅឆ្នាំ១៩៩៣ ដោយវៀតណាមដែលបានរំដោះជាតិបន្ទប់ពីទទួលបានសន្តិភាព ពីរបបប្រលៃពូជសាសន៏ប៉ូលពត់ ការកសាងក្នុងគោលបំណងចងអោយប្រជាជន​នៅក្នុងស្រុកនេះមានថាមពលប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ដើម្បីបំភ្លើពេលយប់។ ការសាងសងនេះត្រូវបានលើជាទំនប់ ទឹកអូរ មួយដើម្បីទាញថាមពលទឹកធ្វើជាថាមពលអគ្គីសនី វាមានភាពស្រស់ស្អាតនៅជុំវិញដងផ្លូវទៅកានស្ថានីយ៏ប្រភព វារីអគ្គីសនី្ននេះ ព្រោះវាមានទឹកធ្លាក់នៅប៉ែកខាងលើនៃស្ថានីយ និងព្រៃឈើយ៉ាងស្រស់បំព្រងព្រៀបដូចជារម្មណីដា្ឋនមួយផងដែរសំរាប់អ្នកដែលចង់ទៅទស្សនាកំសាន្តទៅសន្ទូចត្រី នៅពេលអផ្សុកបាន ។
  • ទឹកធ្លាក់ជ្រោះចាអ៊ុង : ស្ថិត​នៅ 30 គីឡូម៉ែត្រ​ខាង​ត្បូង​បាន​លុង ។ ទឹក​ធ្លាក់​នេះ​មានរោងពីក្នុង មាន​កម្ពស់១៣ម៉ែត្រ ។ ទឹក​ធ្លាក់​នេះ​មាន​គ្រប់​រដូវ ទិដ្ឋភាព​នៅ​ជុំវិញ​ទឹក​ធ្លាក់​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង ។
  • ភូមិវប្បធម៏ :ភូមិវប្បធម៏គឺជាភូមិមួយស្ថិតនៅក្នុងឃុំអូរជុំ ដែលហៅថាភូមិកាំ វាភូមិមួយដែលរក្សាបាននូវទំនៀមទំលាប់ប្រពៃណីវប្បធម៏ របស់សហគមន៏ មានដូចជារបាំប្រពៃណី សំភារប្រើបា្រស់ សំលៀកបំពាក់ និងភាសារ និងការរស់នៅ ។
  • ប្រាសាទអាថ៏កំបាំង និង​សរសរផ្ទះថ្មចំលាក់របស់លោកតាអធិរាជ(ចាវ៉ាន) : ស្ថិតនៅក្នុងឃុំប៉ូយ វាមានចំងាយ៣០ គីឡូម៉ែតពីទីរួមស្រុក វាជាតំបន់ប្រវតិ្តសាស្រ្តផងដែលលោកតាអធិរាជ ចាវ៉ានបំរុងនិងសាងសង់នគរមួយ តែដោយសាតែមានសង្រៀមរវាងទេវរាជ ម្នាក់ដែលចង់មកបំផ្លាញ ទើបការសាងសងមិនបានសំរេច ដូចនេះសព្វថ្ងៃនៅសល់តែសរសរនិង បាសាទភ្នំមួយដែលនៅក្បែរ សរសរប្រាសាទមួយនោះប៉ន្តែរាល់ថ្ងៃ អ្នកគ្មានបុណ្យកាលពីជាតិគ្មានសំណាងនិងបានឃើញប្រាសាទនេះឡើយ គឺយើងឃើញតែភ្នំនិងព្រៃតែប៉ុនោះ​ តែបើអ្នកបានស្នាក់នៅក្នុងព្រៃនេះតែម្នាកឯងរឺពីនាក់ ពេលយប់អ្នកនឹងឃើញពន្លឺភ្លឺពណ៏មាសចេញពីល្អាងភ្នំមួយនេះ វាជាពន្លឺផ្ទៃប្រាសាទទាំងមួលដែលទេវតារក្សាភ្នំនេះមិនបានបង្ហាញអោយយើងឃើញអស់ទេ មានអ្នកចំនួនមុនបានស្លាបដោយសារបានឃើញពន្លឺនេះហើយបានចូលក៏បានឃើញខ្លាសរ ហើយនិងមាសជាច្រើននៅក្នុងល្អាងនោះស្រាប់តែចេញមកវិញ​មកដល់ផ្ទះក៏បានស្លាប់តែម្តងទៅ។
Remove ads

អាកាសធាតុ

អត្ថបទផ្សេងទៀត

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads