ស្រុកឧដុង្គ
ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ From Wikipedia, the free encyclopedia
Remove ads
ស្រុកឧដុង្គ (អង់គ្លេស: Odongk District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ស្ពឺ ដែលមានរដ្ឋបាល១៥ឃុំ
ស្រុកឧដុង្គបានបំបែកជាពីរចេញជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
01. ក្រុងឧដុង្គម៉ែជ័យបំបែកចេញពីស្រុកឧដុង្គចំនួន០៥ឃុំគឺ ឃុំវាំងចាស់ ឃុំព្រះស្រែ ឃុំក្សេមក្សាន្ត ឃុំវាលពង់ និងឃុំត្រាចទង។ ក្រុងឧដុង្គម៉ែជ័យមាន០៥សង្កាត់គឺ សង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ សង្កាត់ក្សេមក្សាន្ត សង្កាត់វាលពង់ សង្កាត់ត្រាចទង។ សាលាក្រុងឧដុង្គម៉ែជ័យស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤៤ ភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
02. ស្រុកសាមគ្គីមុនីជ័យបំបែកចេញពីស្រុកឧដុង្គចំនួន១០ឃុំ គឺឃុំចាន់សែន ឃុំដំណាក់រាំង ឃុំភ្នំតូច ឃុំជើងរាស់ ឃុំក្រាំងចេក ឃុំពាំងល្វា ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំជំពូព្រឹក្ស ឃុំមានជ័យ។
ស្រុកសាមគ្គីមុនីមាន១០ឃុំគឺ ឃុំចាន់សែន ឃុំដំណាក់រាំង ឃុំភ្នំតូច ឃុំជើងរាស់ ឃុំក្រាំងចេក ឃុំពាំងល្វា ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំជំពូព្រឹក្ស ឃុំមានជ័យ។ សាលាស្រុកសាមគ្គីមុនីជ័យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១១៤០ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
Remove ads
សូមមើលផងដែរ
តំណភ្ជាប់ក្រៅភ្នំឧដុង្គ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads