ហូម័រ
From Wikipedia, the free encyclopedia
Remove ads
Remove ads
ហូម័រ (ក្រិកបុរាណ ៖ Ὅμηρος Hómēros ហូម៉ែរ៉ុស; អង់គ្លេស: Homer) គឺជាអ្នកនិពន្ធកំណាព្យនៃរឿងព្រេងជនជាតិក្រិក ដែលត្រូវបានគេជឿថាជាអ្នកនិពន្ធវិរកថារឿង អ៊ីលីអាដ និង អូឌីស៊ិ ។ ជនជាតិក្រិកបុរាណគេជឿថាហូម័រគឺជាប្រវត្តិវិទូ ប៉ុន្តែអ្នកប្រាជ្ញនៅបច្ចុប្បន្នមើលទៅគាត់ដោយសង្ស័យ ព្រោះជាព័ត៌មានជីវប្រវត្តិដែលបានទទួលដំណែលជារយៈពេលយូរណាស់ [១] និងខ្លួនកាព្យផ្ទាល់ ក៏ត្រូវបានគេប្រាប់យ៉ាងទូលំទូលាយអស់ជាច្រើនសតវត្ស និងត្រូវបានកែប្រែរហូតដល់ក្លាយជាកំណាព្យ ម៉ាទីន វេស្ត ។ វាត្រូវបានគេជឿថា «ហូម័រ» មិនមែននាមនៃកំណាព្យនៅប្រវត្តិសាស្ត្រ ប៉ុន្តែគ្រាន់តែជាឈ្មោះដែលត្រូវបានបង្កើតឡើង ។[២]
អត្ថបទនេះស្ដីអំពី ទស្សនវិទូជនជាតិក្រិក។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល ហូម័រ ស៊ិមព៍សុន។

រយៈពេលដែលហូម័រមានជីវិតក៏នៅតែត្រូវបានគេអះអាងតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃ ។ ដោយហេរ៉ូដូទុស បានអះអាងថាហូម័របានកើតមុនគាត់ប្រហែល ៤០០ ឆ្នាំ ដែលប្រហែលជារមៈពេលប្រហែល ៨៥០ ឆ្នាំមុន គ.ស. [៣] ប៉ុន្តែឯកសារយោងបុរាណផ្សេង ៗ ឲ្យពត៌មានដែលជិតពេលវេលាដែលសង្គ្រាមធ្រយប្រហែលជាកើតឡើង [៤]។ ដោយចំពោះរយៈពេលដែលសង្គ្រាមធ្រយអាចបានកើតឡើង អេរ៉ាថសថេនីស បាននិយាយថាត្រូវបានកើតឡើងនៅ ១១៩៤-១១៨៤ ឆ្នាំមុន គ.ស.
Remove ads
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads