ហូឡូដូម័រ

From Wikipedia, the free encyclopedia

ហូឡូដូម័រ
Remove ads
ព័ត៌មានសង្ខេប ហូឡូដូម័រ, ទីតាំង ...

ប្រវត្តិសាស្រ្ត

គ្រោះទុរ្ភិក្សបានប៉ះពាល់តំបន់សូវៀតអ៊ុយក្រែននិងម៉ុលដាវីដែលពេលនោះស្ថិតក្រោមតំបន់សូវៀតអ៊ុយក្រែននៅឆ្នាំ១៩៣២ដល់១៩៣៣។ នាឆ្នាំ១៩៣៣ រដូវស្លឹកឈើជ្រុះ ជាពេលដែលមនុស្សស្លាប់ច្រើនជាងគេ។

ផលប៉ះពាល់ចំពោះអត្រាប្រជាជន

ចាប់ពីឆ្នាំ ១៩២៦ ដល់ ១៩៣៩ ចំនួនប្រជាជននៅតំបន់អ៊ុយក្រែនកើនឡើងចំនួន ៦.៦% ដែលជាតួរលេខដ៏តូច ហើយក្នុងពេលតែមួយរុស្សីបានកំណើន ១៦.៩% បេឡារុសមានកំណើន ១១.៧% ហើយចំនួនប្រជាជនដែលចាប់ទុកពួកគេជាជនជាតិអ៊ុយក្រែនបានចុះ១០%

ហេតុដែលមានរឿងនេះ

ការផ្ដល់អាហារនៅទីក្រុងបានកាត់បន្ថយ ហើយនៅរដូវរងារប្រជាជននៅទីក្រុងនិងក្នុងភូមិចាប់ផ្ដើមស្រេកឃ្លាន ប៉ុន្តែតែកម្មករធ្វើក្នុងទីក្រុងក៏បានអស់អាហារ អ្នកស្រាវជ្រាវបានបង្ហាញថា ៧០%ទៅ៨០%នៃអ្នកស្លាប់ បានស្លាប់នាដើមខែ៧នៃឆ្នាំ១៩៣៣ រឿងនេះកើតឡើងពេលរដ្ធាភិបាលសូវៀតបានប្រមូលស្បៀងក៏ច្រើនពីកសិករអ៊ុយក្រែន ដោយពួកគេយកច្រើនជាងអ្វីដែលកសិករទាំងនោះអាចផលិតបាន ពួកគេមិនបានបន្ថយចំនួននៃការប្រមូលផលនោះទេ បើទោះរដូវប្រមូលមិនសូវល្អក៏ដោយ ហើយពេលនោះលោកស្ដាលីនក៏បានគិតថាអ៊ុយក្រែនមានឯករាជ្យនិងម្ចាស់ការលើខ្លួនឯងពេក ហេតុនេះលោកបានខ្លាចពួកគេនិងបះបោរប្រឆាំងលោក ដូចនេះលោកបានប្រើគោលការណ៍នេះលើតំបន់ណាដែលលោកគិតបានមិនមានភាពស្មោះត្រង់ជាមួយរដ្ធាភិបាលសូវៀត ហើយលោកបានកត់ត្រាតំបន់ទាំងនោះក្នុងបញ្ចីខ្មៅ ដោយបានកំណត់ថា គ្មានអាហារ គ្មានការជួញដូរ គ្មានការជួយ ទាហានបានបិទផ្លូវដើម្បីររាំងប្រជាជនក្នុងការរកអាហារ

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads